ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្ដីប្រកាស ព័ត៌មានស្ដីពីការរកឃើញវិជ្ជមានកូវិដ១៩ ចំនួន១១នាក់ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ និងករណីជាសះស្បើយចំនួន៧៥នាក់ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ នៅក្នុងប៉ោយប៉ែត។
ញូវដេលី៖ ប្រទេសឥណ្ឌា បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ទូទាំងប្រទេសកើនឡងើដល់ជាង ៣០ ម៉ឺននាក់ ដែលជាប្រទេសទី ៣ បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រេស៊ីល ខណៈដែលខ្លួនកំពុងតែប្រយុទ្ធនឹងរលកឆ្លងដ៏ធំមួយទៀត។ ប្រទេសនៅអាស៊ីខាងត្បូងមួយនេះ បានទទួលនូវការកើនឡើងនៃការឆ្លង និងអ្នកស្លាប់ក្នុងរយៈពេលតែមួយសប្តាហ៍នាពេលថ្មីៗនេះដោយប្រព័ន្ធសុខាភិបាលរបស់ខ្លួនត្រូវបានគ្របដណ្ដប់ដោយរលកនៃព្យុះជំងឺកូវីដ-១៩ ។ ទិន្នន័យរបស់ក្រសួងសុខាភិបាលឥណ្ឌា បានបង្ហាញថា ចំនួនអ្នកស្លាប់នៅឥណ្ឌាបច្ចុប្បន្នមានចំនួន ៣០៣,៧២០ នាក់ បន្ទាប់ពីបានបន្ថែមចំនួនអ្នកស្លាប់ចំនួន...
ភ្នំពេញ៖ លោក វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ អ្នកជំងឺកូវីដ១៩ចំនួន៧នាក់ ត្រូវបានបានអនុញ្ញាទឱ្យត្រឡប់ទៅផ្ទះវិញ ក្រោយទទួលបានការព្យាបាលជាសះស្បើយ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក លោក វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានសរសេរយ៉ាងដូច្នេះថា «ខ្ញុំសូមចូលរួមអបអរសាទរជាមួយបងប្អូន អ្នកខេត្តកំពង់ស្ពឺរបស់យើង!!!ថ្ងៃនេះ( ២៤-៥-២០២១ )...
ភ្នំពេញ៖ក្រសួងសុខាភិបាលនៅថ្ងៃទី២៤ឧសភានេះបានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងថ្មី ៥៥៦ នាក់ទៀត ក្នុងនោះករណីឆ្លងសហគមន៍ ៥៤០ នាក់ និងអ្នកដំណើរពីបរទេស១៦ នាក់ ចំណែកជាសះស្បើយ៦៥៨ នាក់ និងស្លាប់ ៣ នាក់ទៀត។ គិតត្រឹមព្រឹក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ នៅកម្ពុជាមាន អ្នកឆ្លងសរុប25,761 នាក់,អ្នកជាសះស្បើយ18,359 នាក់និងអ្នកស្លាប់ 179...
នៅល្ងាច ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ អ្នកជំងឺកូវីដ-១៩ម្នាក់ បានរត់ចេញពីមណ្ឌលព្យាបាល បង្កការភ្ញាក់ផ្អើល ដល់ក្រុមគ្រូពេទ្យ ដែលប្រចាំការក្នុងមណ្ឌលគ្រប់ៗគ្នា។ បន្ទាប់ពីបានទទួលការស្នើសុំ ឲ្យជួយអន្តរាគមន៍ពីក្រុមគ្រូពេទ្យ កម្លាំង គ-អន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចេញ ស្រាវជ្រាវរុករកមុខសញ្ញាតាមបណ្តាភូមិសាស្ត្ររាជធានីភ្នំពេញ រយៈពេលត្រឹមតែ១៥នាទី ក៏រកឃើញអ្នកជំងឺកូវីដ១៩ម្នាក់នោះ រត់ដល់ចំណុច ស្តុប Nokia ក្នុងភូមិទឹកថ្លា...
ភ្នំពេញ៖ រដ្ឋបាលខេត្តស្វាយរៀង បានចេញសេចក្ដីជូនដំណឹង នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន១០៣នាក់បន្ថែមទៀត។ រដ្ឋបាលខេត្តស្វាយរៀង បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់ប្រាស្រ័យទាក់ទង ជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ខាងក្រោម ត្រូវរាយការណ៍ ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាក នៅតាមទីតាំងដែលបានកំណត់៕
ភ្នំពេញ ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឱ្យដឹងថា ព្រះសង្ឃ និងសិស្សនិស្សិត មួយចំនួន ដែលគង់/ស្នាក់នៅកុដិមួយនៃ វត្តសារាវ័នតេជោ ធ្វើតេស្តរកឃើញមានវិជ្ជមានកូវីដ១៩ និងត្រូវបាននិមន្ត នាំយកទៅព្យាបាល ។ បន្ទាប់ពី ក្រុមការងារ និងក្រុមគ្រូពេទ្យ បានអនុវត្តយកសំណាកពិនិត្យរកមេរោគកូវីដ-១៩ ពីសំណាក់ព្រះសង្ឃ និងអ្នកនៅក្នុងវត្តទាំងអស់បានចំនួន ២៧៥អង្គ/នាក់ ហើយលទ្ធផលវិជ្ជមាន ១១អង្គ/នាក់...
សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ថា ប្រទេសកូរ៉េខាងត្បូង បានរាយការន៍ថា ករណីថ្មីនៃជំងឺកូវីដ-១៩ចំនួន៥៣៨នាក់ គិតត្រឹមពាក់កណ្តាលអធ្រាតថ្ងៃអាទិត្យ ធៀបនឹងអំឡុងពេល២៤ម៉ោងកន្លងទៅ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់១៣៦.៥៦៧នាក់ ។ ចំនួនអ្នកឆ្លងជំងឺប្រចាំថ្ងៃបានថយចុះពី៥៨៥នាក់ កាលពីថ្ងៃមុន ដោយស្ថិតនៅក្រោម៦០០នាក់ សម្រាប់រយៈពេល០២ថ្ងៃ ដោយសារការធ្វើតេស្តរកវីរុសនៅចុងសប្តាហ៍ ។ ចំនួនអ្នកឆ្លងជំងឺប្រចាំថ្ងៃគិតជាមធ្យម សម្រាប់សប្តាហ៍មុន គឺមាន៥៩៧នាក់ ។...
ភ្នំពេញ ៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការ រកឃើញអ្នកវិជ្ជមានជំងឺកូវី-១៩ ថ្មី ៣នាក់ និងជាសះស្បើយ អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៥នាក់ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ។ រដ្ឋបាលខេត្តសៀមរាប បញ្ជាក់ថា អ្នកជំងឺកូវីដ-១៩ ថ្មី ចំនួន៣នាក់ មានរាយនាមខាងក្រោម៖១- ឈ្មោះ...
ភ្នំពេញ៖ បើយោងតាមរបាយការណ៍របស់ ក្រសួងការពារជាតិ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២១ ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំង ជូនកងទ័ព និងគ្រួសារកងទ័ពបានចំនួន ១,០៧៣,៤៦៨នាក់។ ដោយឡែក សម្រាប់បងប្អូនរស់នៅ តំបន់ក្រហម ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងបានចំនួន ៧៦៧,២៨៣នាក់។