Covid-19

អបអរសាទរ! អ្នកជំងឺកូវីដ១៩ ចំនួន៧នាក់ ក្នុងខេត្តកំពង់ស្ពឺ បានជាសះស្បើយ

ភ្នំពេញ៖ លោក វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ អ្នកជំងឺកូវីដ១៩ចំនួន៧នាក់ ត្រូវបានបានអនុញ្ញាទឱ្យត្រឡប់ទៅផ្ទះវិញ ក្រោយទទួលបានការព្យាបាលជាសះស្បើយ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក លោក វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានសរសេរយ៉ាងដូច្នេះថា «ខ្ញុំសូមចូលរួមអបអរសាទរជាមួយបងប្អូន អ្នកខេត្តកំពង់ស្ពឺរបស់យើង!!!
ថ្ងៃនេះ( ២៤-៥-២០២១ ) យើងមានអ្នកជាសះស្បើយពីជំងឺ covid -19 ចំនួន07នាក់ក្នុងចំណោមអ្នកឈឺ 366នាក់»។

លោកបញ្ជាក់រថា កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ក៏មានអ្នកជាសះស្បើយ ចំនួនពីរនាក់ផងដែរ។ ឆ្លៀងក្នុងឱកាសនេះ លោកអភិបាលខេត្ត បានសូមសំណូមពរដោយទទូច សូមឱ្យបងប្អូន ដែលជាសះស្បើយ នៅថ្ងៃនេះបន្ត ធ្វើច័ត្តឡីស័កនៅផ្ទះរបស់ខ្លួនឯងរយៈពេល១៤ ថ្ងៃជាកំហិត។ ក្នុងករណីមានការសង្ស័យ សូមប្រញាប់ផ្ដល់ព័ត៌មាន មកអាជ្ញាធរឬក៏សេវាសាធារណៈ របស់រដ្ឋដែលនៅជិតបំផុត។

លោក វុី សំណាង បានឱ្យដឹងផងដែរថា តាមរយៈស្ថិតិថ្មីរដ្ឋបាលខេត្តបានជ្រើសរើស យកទីតាំងវិទ្យាល័យបណ្ឌិត ឡុង សៀម ស្ថិតនៅក្នុងភូមិកុមារពេទ្យ ឃុំអូរ ស្រុកភ្នំស្រួច ធ្វើជាមណ្ឌលព្យាបាល សម្រាប់អ្នកកើតជម្ងឺ covid-19ថ្មី ដែលអាចកើតឡើងជាយថាហេតុ៕

To Top