ភ្នំពេញ៖ លោក វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា នៅថ្ងៃទី១៦ ខែឧសភា នេះអ្នកជំងឺកូវីដ១៩ ចំនួន៨នាក់ ក្នុងចំណោមអ្នកជំងឺសរុប២១៥នាក់ ក្នុងខេត្តកំពង់ស្ពឺ ត្រូវបានគ្រូពេទ្យអនុញ្ញាតអោយ ត្រឡប់ទៅផ្ទះវិញ ក្រោយព្យាបាលជាសះស្បើយ ។ តាមរយៈហ្វេសប៊ុក លោក វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានសរសេរយ៉ាងដូច្នេះថា...
ភ្នំពេញ៖ រដ្ឋបាលខេត្តតាកែវ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការរកឃើញអ្នកជំងឺកូវីដ១៩ ថ្មី ដែលជាករណីឆ្លងនៅក្នុងសហគមន៍ចំនួន៧០នាក់។ រដ្ឋបាលខេត្តតាកែវ បានឱ្យដឹងថា អ្នកជំងឺកូវីដ១៩ ទាំង៧០នាក់ខាងលើ គឺជាអាជីវករ សិស្ស កុមារ កម្មករ និងកម្មការនីរោងចក្រ ដូចរាយនាមខាងក្រោម៖
ភ្នំពេញ៖ ក្រសួងសុខាភិបាលនៅថ្ងៃទី១៦ឧសភានេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញ អ្នកឆ្លងកូវីដ១៩ថ្មី ៣៥០ នាក់ទៀត ក្នុងនោះករណីឆ្លងសហគមន៍ ៣៤១ នាក់និងអ្នកដំណើរពីបរទេស៩នាក់ ចំណែកអ្នកជាសះស្បើយ មានចំនួន១៣៨០នាក់ និងស្លាប់៣នាក់បន្ថែមទៀត។ សូមបញ្ជាក់ថាគិតត្រឹមព្រឹក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុប 22184 នាក់,អ្នកជាសះស្បើយ 12120 នាក់និងអ្នកស្លាប់ 150...
ភ្នំពេញ ៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឱ្យដឹងថា ការធ្លាក់ចុះតួលេខអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ដោយមានការចូលរួមពី ប្រជាពលរដ្ឋ ជាពិសេស កម្មករ-កម្មការិនី អនុវត្តវិធាន ការសុខាភិបាលត្រឹមត្រូវ។ ក្នុងពិធីទទួល វ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន៥០ម៉ឺនដូសទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា បញ្ជាទិញពីរដ្ឋាភិបាលចិន នាថ្ងៃទី១៦ ខែឧសភា...
ភ្នំពេញ៖ រដ្ឋបាលខេត្តខេត្តកំពង់ស្ពឺ បានចេញសេចក្ដី សម្រេចស្ដីពីការផ្អាកជាបណ្តោះអាសន្នក្រុមហ៊ុន វ៉ា សាន់ ស្ថិតនៅភូមិត្រាច ឃុំកាហែង ស្រុកសំរោងទង ក្រោយរកឃើញកម្មករ បានឆ្លងជំងឺកូវីដ១៩ ជាបន្តបន្ទាប់។
ភ្នំពេញ៖ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់ នៅល្ងាចថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន០៩នាក់ (ស្រី០៤នាក់) មកពីភ្នំពេញ, ថៃ, កំពង់ស្ពឺ, ព្រះសីហនុ និងអ្នកប៉ះពាល់ផ្ទាល់ ជាមួយអ្នកជំងឺ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ ខេត្តពោធិ៍សាត់ មានករណីវិជ្ជមានកូវីដ១៩...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីវិជ្ជមានកូវីដ១៩ ថ្មីចំនួន៥នាក់ នៅក្នុងនោះស្រុកជើងព្រៃចំនួន៣នាក់ (ពលករមកពីថៃ) ស្រុកចំការលើចំនួន១នាក់ និង មកពីខេត្តព្រះវិហារ ចំនួន១នាក់ ក្នុងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១។
អាប់ឌីស អាបាបា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺ និងបង្ការរោគប្រចាំ នៅទ្វីបអាហ្វ្រិក (Africa CDC) បានឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩នៅទ្វីបអាហ្រ្វិក បានកើនឡើងដល់ ៤.៦៧៧.៧៩៨នាក់ គិតត្រឹមរសៀល ថ្ងៃសៅរ៍នេះ ។ CDC ប្រចំាទ្វីបអាហ្វ្រិក បានឲ្យដឹងថា ទីភ្នាក់ងារថែទំាសុខភាពពិសេស...
ភ្នំពេញ ៖ វាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន ស៊ីណូវ៉ាក់ (Sinovac) ចំនួន៥០ម៉ឺនដូសបន្ថែមទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា បញ្ជាទិញពីរដ្ឋាភិបាលចិននោះ បានដឹកមកដល់ព្រលានយន្ដហោះ អន្ដរជាតិរបស់កម្ពុជា នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១។ វ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន៥០ម៉ឺនដូស ដែលដឹកមកដល់កម្ពុជា នាថ្ងៃទី១៦ ឧសភា នេះ គឺជាវ៉ាក់សាំង លើកទី៤ហើយ...