ភ្នំពេញ៖ យោងតាមគេហទំព័រហ្វសប៊ុក របស់គ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ បានឲ្យដឹងថា កាលពីយប់ថ្ងៃទី១ឧសភា រថយន្តសង្គ្រោះបន្ទាន់ជាច្រើនគ្រឿង របស់ក្រសួងសុខាភិបាល បានចេញទៅយក អ្នកកើតជំងឺកូវីដ-១៩ ១២១នាក់ នៅភូមិ២៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយពីក្រុមគ្រូពេទ្យ សម្តេចតេជោ ប្រឆាំងកូវីដ-១៩ ចុះយកសំណាករួច ។
គិតត្រឹមរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១នេះ នៅក្នុង២៤ប្រទេស លើពិភពលោក មានអ្នកឆ្លងវីរុសកូវីដ១៩ សរុបចំនួន 152,027,566នាក់, ស្លាប់ចំនួន 3,193,961នាក់ និងមានអ្នកជាសះស្បើយ ចំនួន 129,312,098នាក់ ទី១ សហរដ្ឋអាមេរិក អ្នកឆ្លងវីរុស 33,103,974នាក់, ស្លាប់ចំនួន 590,055នាក់, អ្នកជាសះស្បើយ 25,710,142នាក់ ទី២ ឥណ្ឌា មានអ្នកឆ្លង 19,164,969នាក់, ស្លាប់ 211,853នាក់ និងជាសះស្បើយ 15,684,406នាក់, ទី៣ ប្រេស៊ីល មានអ្នកឆ្លង 14,665,962នាក់, ស្លាប់ 404,287នាក់ និងមានអ្នកជាសះស្បើយ 13,194,538នាក់, ទី៤ បារាំង មានអ្នកឆ្លងវីរុស 5,616,689នាក់, ស្លាប់ 104,514នាក់ និងជាសះស្បើយ 4,539,909នាក់ ទី៥ រុស្ស៊ី មានអ្នកឆ្លង 4,805,288នាក់, ស្លាប់ 110,128នាក់ និងជាសះស្បើយ 4,427,946នាក់ ទី៦ អង់គ្លេស មានអ្នកឆ្លង 4,416,623នាក់, ស្លាប់ 127,517នាក់ និងជាសះស្បើយ 4,214,791នាក់ ទី៧ អាល្លឺម៉ង់ ឆ្លង 3,392,232នាក់ , ស្លាប់ 83,542នាក់ និងជាសះស្បើយ 3,012,100នាក់ ទី៨ អ៊ីតាលី ឆ្លង 4,022,653នាក់ , ស្លាប់ 120,807នាក់ , ជាសះស្បើយ 3,465,676នាក់ ទី៩ អ៊ីស្រាអែល ឆ្លង 838,481នាក់, ស្លាប់ 6,363នាក់ និងជាសះស្បើយ 830,625នាក់ ទី១០ អារ៉ាប៊ីសាអូឌីត ឆ្លង 417,363នាក់, ស្លាប់ 6,957នាក់ និងជាសះស្បើយ 400,580នាក់ ទី១១ អាហ្វ្រិកខាងត្បូង មានអ្នកឆ្លង 1,581,210នាក់ , ស្លាប់ 54,350នាក់ និងជាសះស្បើយ 1,505,620នាក់, ទី១២ ជប៉ុន មានអ្នកឆ្លង 586,782នាក់, ស្លាប់ 10,194នាក់, ជាសះស្បើយ 519,047នាក់ ទី១៣ ចិន មានអ្នកឆ្លង 90,671នាក់, ស្លាប់ 4,636នាក់ និងជាះស្បើយ 85,710នាក់ ទី១៤ កូរ៉េខាងត្បូង ឆ្លង 122,634នាក់, ស្លាប់ 1,831នាក់ និងជាសះស្បើយ 112,337នាក់ ទី១៥ ប្រទេស ឥណ្ឌូនេស៊ី ឆ្លង 1,668,368នាក់, ស្លាប់ 45,521នាក់ និងជាសះស្បើយ 1,522,634នាក់ ទី១៦ ប្រទេស ហ្វីលីពីន មានអ្នកឆ្លង 1,037,460នាក់, ស្លាប់ 17,234នាក់ និងជាសះស្បើយ 946,318នាក់ ទី១៧ ថៃ មានអ្នកឆ្លង 67,044នាក់, ស្លាប់ 224នាក់ និងជាសះស្បើយ 38,075នាក់ ទី១៨ វៀតណាម មានអ្នកឆ្លង 2,928នាក់, ស្លាប់ 35នាក់ និងជាសះស្បើយ 2,516នាក់ ទី១៩ ឡាវ មានអ្នកឆ្លង 757នាក់, ជាសះស្បើយ 51នាក់ និងគ្មានអ្នកស្លាប់ ទី២០ មីយ៉ាន់ម៉ា មានអ្នកឆ្លង 142,817នាក់, ស្លាប់ 3,209នាក់ និងជាសះស្បើយ 131,966នាក់ ទី២១ អូស្រ្តាលី មានអ្នកឆ្លង 29,813នាក់, ស្លាប់ 910នាក់, ជាសះស្បើយ 28,599នាក់ ...
បច្ចុប្បន្នភាព កម្មវិធីដើម្បីអភិវឌ្ឍន៍ របស់អង្គការសហប្រជាជាតិ (UNDP) បានចេញរបាយការណ៍មួយ កាលពីថ្ងៃសុក្រ ទី៣០ ខែមេសាកន្លងទៅថ្មីៗនេះ ស្តីអំពីវិបត្តិនយោបាយ និងវិបត្តិCovid-19នៅសហភាពមីយ៉ានម៉ា ដែលកំពុងរុញច្រានសហភាពមួយនេះអោយធ្លាក់ចូលក្នុងភាពក្រីក្រ ដែលពិបាកនឹងស្តារឡើងវិញនៅពេលខាងមុខ ។ UNDP បានអោយដឹងថា គិតត្រឹមឆ្នាំ២០២០កន្លងទៅ សហភាពមីយ៉ានម៉ា មានចំនួនប្រជាជនសរុបប្រមាណជាង៥៤លាននាក់ ហើយក្នុងរង្វង់២៥% នៃប្រជាជនសរុប បានរស់នៅក្រោមខ្សែបន្ទាត់ នៃភាពក្រីក្រ...
ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់តំណាង ទទួលអំណោយពីលោក ឧកញ៉ា ទៀ ណារ៉ាវុធ និងភរិយា មាស សុភារី ។ អំណោយមាន អង្ករ០១តោន...
ភ្នំពេញ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញករណីវិជ្ជមាន ជំងឺកូវីដ១៩ថ្មី ចំនួន១០នាក់ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១នេះ ។ តាមរយៈសេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា ក្នុងនោះមានប្រជាពលរដ្ឋ ដែលបានធ្វើដំណើរមកពីខេត្តព្រះសីហនុចំនួន៥នាក់ និងអ្នកពាក់ព័ន្ធ ជាមួយបុគ្គលវិជ្ជមាន ជំងឺកូវីដ១៩ នៅភូមិដីដុះ ឃុំបើុស ស្រុក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ចំនួន៥នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១បានសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន០២នាក់ លើបុរសជនជាតិខ្មែរអាយុ ៤៩ឆ្នាំ និងកូនស្រីអាយុ ១៩ឆ្នាំ រស់នៅភូមិមហា ឃុំស្វាយទាប ស្រុកចំការលើ ។
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ នេះ បានចេញសេចក្ដី សម្រេចកំណត់ភូមិសាស្ត្រមួយចំនួន ក្នុងភូមិបាលិលេយ្យ១ និងភូមិក្បាលស្ពាន១ ក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាតំបន់ក្រហម ដែលមានការឆ្លងរាលដាលជំងឺកូវីដ-១៩ ធ្ងន់ធ្ងរ។ យោងតាមសេចក្ដី សម្រេចរបស់ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ទីតាំង២ ក្នុងសង្កាត់ប៉ោយប៉ែត...
បរទេស៖ ប្រទេសថៃនៅថ្ងៃសៅរ៍នេះ បានរាយការណ៍ថា មានអ្នកស្លាប់ ដោយសារវីរុសកូវីដ១៩ ចំនួន ២១ នាក់ ដែលនេះបានបង្កើតកំណត់ត្រា ខ្ពស់ប្រចាំថ្ងៃ និងបាននាំឱ្យចំនួន អ្នកស្លាប់កើនដល់ ២២៤ នាក់ ហើយនៅថ្ងៃទី០១ ខែឧសភានេះ ក៏បានរកឃើញករណីឆ្លងថ្មី ១ ៨៩១ នាក់ ដូច្នេះសរុបអ្នកឆ្លងវីរុសនេះ នៅប្រទេសថៃ...