រដ្ឋបាលរាជធានី សម្រេចដាក់ ភូមិ១៤ ភូមិ១៦ និងភូមិ១៧ របស់សង្កាត់បឹងសាឡាង នៃខណ្ឌទួលគោក ជាតំបន់ក្រហម
រដ្ឋបាលរាជធានី សម្រេចដាក់ សង្កាត់ចោមចៅទី១ នៃខណ្ឌពោធិ៍សែនជ័យ ជាតំបន់ក្រហម
ភ្នំពេញ: តោះចង់ដឹងថា ពងទា អាចធ្វើម្ហូបអ្វី បានខ្លះ?? កុំអោយពិបាកគិតរកឈ្មោះម្ហូប ខាងក្រោមនេះជាមុខម្ហូបដែលបងប្អូនអាចសាកបាន:១.ពងទាក្រឡុកគ្រឿងចៀន២.ពងទាស្ងោរ ទឹកសុីអុីវ៣.ពងទាប្រៃ៤.ពងទាខ៥.ពងទាស្ងោរ ចុចអំបិលម្រេច៦.ពងទាចៀនស្អំ៧.ពងទាចៀនស្លឹកខ្ទឹម៨.ពងទាចៀនពងត្រី៩.ពងទាចៀនខ្ទឹមបារាំង១០.ពងទារចំហុយខ្ទឹមស១១.ពងទាចំហ៊ុយប្រហុក១២.ពងទាចំហុយសាច់ជ្រូក១៣.ពងទារចំហុយត្រីប្រម៉ា១៤.ពងទាអាំង១៥.ពងទាចៀនត្រីប្រម៉ា១៦.ពងទាទឹក១៧.ពងទាស្ងោសាប់ស្វាយខ្ចីទឹកត្រី១៨.ពងទាឆាននោង១៩.ពងទាឆាត្រឡាច២០.ពងទាឆាល្ពៅ២១.ពងទាឆាត្រប់២២.ពងទាឆាផ្សិត២៣.ពងទាឆាត្រសក់២៤.ពងទាឆាប៉េងប៉ោះ២៥.ពងទាឆាក្រអៅឈូក២៥.ពងទាឆាទងល្ពៅ២៦.ពងទាឆាត្រយ៉ូងចេក២៧.ពងទាឆាពោត២៨.ពងទាឆាសៀង២៩.ពងទាបំពងផ្សិតម្ជុល៣០.ពងទាជ្រក់ក្រៅឆ្នាំង៣១.ពងទាស្ងោរទឹកត្រីអំពិលទុំ៣២.ពងទាស្ងោរ ទឹកត្រីកោះកុង៣៣.ពងទាកូន៣៤.ពងទាប្រៃ ឆាសាច់គោ៣៥. ពងទាឆាត្រីខ៣៦.ពងទាបំពង ខ្ចប់ផ្សិតស្រួយ៣៧.ពងទាចៀនការ៉ុត ផ្សិតម្ជុល៣៨.ពងទាស្ងោរ ខ្ចប់បន្លែ ទឹកត្រីផ្អែម៣៩.ពងទាស្ងោរ រួចឆាជូរអៀម៤០.ស៊ុបផ្សិតពងទា៤១.ពងទារលីង គល់ស្លឹកគ្រៃ៤២.ពងទាឆាមី៤៣.ពងទាឆាបាយ៤៤.ពងទាឆាបន្លែគ្រប់មុខ៤៥. ឡុកឡាក់ពងទា សាច់គោ….។
ភ្នំពេញ៖ ដើម្បីពង្រឹងប្រសិទ្ធភាព នៃការអនុវត្តសេចក្តីសម្រេចលេខ ៤៩ និងសេចក្តីសម្រេចលេខ ៥០ របស់រាជរដ្ឋាភិបាល ជាពិសេសដើម្បីកាត់ផ្តាច់ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឱ្យបានឆាប់រហ័ស និងជាអតិបរមា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចណែនាំ ពីវិធានការលម្អិតដើម្បីរឹតបន្តឹង ការអនុវត្តសេចក្តីសម្រេចស្តីពី ការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ។ យោងតាមសេចក្ដីណែនាំ របស់រាជរដ្ឋាភិបាល នៅថ្ងៃទី១៩ មេសានេះ...
ភ្នំពេញ៖ ក្នុងកាលៈទេសៈរាជរដ្ឋាភិបាល និងអាជ្ញាធរកំពុងមមារញឹកទប់ស្កាត់ការឆ្លងរាលដាល នៃជំងកូវីដ១៩ បែរជាមានពលរដ្ឋមួយចំនួនតូចនៅផ្សារមោង ស្ថិតក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង បានឆ្លៀងឱកាសលួចសាងសង់តូបរំលោភលើដីផ្សារ ប៉ះពាល់ដល់អ្នកលក់ជិតខាង និងសណ្ដាប់ធ្នាប់ផ្សារ ប៉ុន្តែប្រធានផ្សារមួយនេះ ចាំតែប្រមូលលុយថ្លៃភាស៊ី ចង់អ្នកណាលក់ដូរអ្វីបំពានអ្នកដទៃស្រេចតែចិត្ត មិនមានការអើពើរជួយដោះស្រាយ ។ ប្រភពពីអាជីវករលក់ដូរស្របច្បាប់ក្នុងស្រុកមោងម្នាក់ បានឲ្យដឹងថា កាលពីមុនជនលួចសង់តូបបំពានគេនេះ បានសុំគ្រួសារគាត់ដាក់រទះលក់ទឹកអំពៅ នៅខាងមុខតូបគាត់ ដោយសារមានចិត្តអាណិតអាសូរ និងយោគយល់...
ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យជួរមុខនៃ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានខិតខំប្រឹងប្រែងអស់ ពីកំលាំងកាយចិត្ត សម្រាលកូនជូនអ្នកជំងឺកូវីដ-១៩ ម្នាក់បានដោយជោគជ័យ និងសុខសុវត្ថិភាពទាំងម្តាយ និងកូន។ លោកសាស្រ្តាចារ្យ ងី ម៉េង តាងនាមឲ្យថ្នាក់ដឹកនាំ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមជូនពរ ដល់ក្រុមគ្រូពេទ្យទាំងអស់ ទទួលបាននូវសុខភាពល្អ និងសុវត្ថិភាព...
ភ្នំពេញ៖ រដ្ឋបាលខណ្ឌចំការមន បានប្រកាសផ្អាកដំណើរការ ជាបណ្តោះអាសន្ន ផ្សារបឹងត្របែកផ្លាហ្សា រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៩ ខែមេសា រហូតដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលវីរុសកូវីដ១៩ ដល់បងប្អូនអាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋ ដែលចេញ-ចូល ផ្សារនេះ ។ ការសម្រេចផ្អាកនេះ បន្ទាប់ពីក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ...
ភ្នំពេញ៖ បងស្រីទី១របស់ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានតេស្ដរកឃើញវិជ្ជមានវីរុសកូវីដ១៩ ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ នេះ លោក ពេជ្រ ស្រស់ បានសរសេរយ៉ាងដូច្នេះថា «បងស្រីទី1របស់ខ្ញុំ វិជ្ជមានCOVID-19 ដោយអ្នកធ្វើការជាមួយគាត់វិជ្ជមានCOVID-19 ដូច្នេះសូមបងប្អូនមេត្តា ប្រុងប្រយ័ត្នឲ្យបានខ្ពស់...