ភ្នំពេញ: ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មានផ្លូវការ ស្តីពីករណីស្លាប់ជនជាតិខ្មែរចំនួន២នាក់ ប្រុសអាយុ ៧០ ឆ្នាំ និងស្ត្រីអាយុ ៤៨ ឆ្នាំ ដោយសារជំងឺកូវីដ-១៩។
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសថា កម្ពុជា មានបុរសវ័យចំណាស់ ម្នាក់ទៀតហើយ អាយុ៦៧ឆ្នាំ បានស្លាប់ដោយសារ ជំងឺកូវីដ១៩ នាល្ងាចថ្ងៃទី១៦ មេសា។ សូមបញ្ជាក់ថា កម្ពុជា មានអ្នកស្លាប់ដោយសារ ជំងឺកូវីដ១៩សរុបទាំងអស់ ៤០នាក់ គិតមកត្រឹមបុរសម្នាក់នេះទៀត។ គិតត្រឹមព្រឹក ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ កម្ពុជា...
ភ្នំពេញ ៖ ស្ថានទូតចិនប្រចាំកម្ពុជា បានលើកឡើងថា ការចែរំលែក វ៉ាក់សាំងចិន ជូនកម្ពុជា បង្ហាញយ៉ាងច្បាស់ អំពីចំណងមិត្តភាពដែកថែប ប្រៀបដូចបងប្អូន រវាងប្រទេសទាំងពីរ។ យោងតាម គេហទំព័រ ហ្វេសប៊ុក របស់ សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី ១៧មេសានេះបានឱ្យដឹងថាស្ថានទូតចិនប្រចាំកម្ពុជា បានបញ្ជាក់ថា ទោះបីជាប្រទេសចិន...
ភ្នំពេញ៖ក្រសួងសុខាភិបាលនៅថ្ងៃទី១៧ មេសានេះបានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់ពីការ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ២៩១ នាក់ទៀតក្នុងនោះករណីឆ្លងសហគមន៍ ២៩០ នាក់និងអ្នកដំណើរពីបរទេស ០១ នាក់ចំណែកអ្នកជាសះស្បើយ ២៣នាក់។ គិតត្រឹមព្រឹក ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុប៥៧៧១ នាក់,អ្នកជាសះស្បើយ ២៤១៦ នាក់,អ្នកកំពុងព្យាបាល ៣៣១១ នាក់និងអ្នកស្លាប់៣៩ នាក់៕
ភ្នំពេញ៖ក្រសួងសុខាភិបាល បានចេញសេចក្តីណែនាំ អំពីការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងបរិបទនៃការអនុវត្តន៍ វិធានការបិទខ្ទប់ ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។
ភ្នំពេញ ៖ តាមការណែនាំពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានប្រកាសផ្អាកជាបណ្ដោះអាសន្ន ចំពោះការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ១៧-១៩ ខែមេសា ឆ្នាំ២០២១...
ភ្នំពេញ ៖ វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន ស៊ីណូវ៉ាក់ ចំនួន៥០ម៉ឺនដូស ដែលរាជរដ្ឋាភិបាលកម្ពុជា បញ្ជាទិញពី រដ្ឋាភិបាលចិននោះ បានដឹកមកដល់ប្រទេសកម្ពុជាហើយ នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ។ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងអ្នកពាក់ព័ន្ធមួយចំនួនទៀត បានអញ្ជើញទៅទទួល វ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺននដូស នៅអាកាសយានដ្ឋាន...
ភ្នំពេញ៖ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានលើកឡើងថា ១៤ថ្ងៃមិនយូរទេ បើសិនបងប្អូនតាំងចិត្ត ប្រយុទ្ធប្រឆាំងជាមួយមេរោគកូវីដ១៩ ដើម្បីយកឈ្នះមេរោគនេះពិតប្រាកដនោះ ហើយការប្រយុទ្ធជាមួយកូវីដ១៩ គឺមិនបាន ១% ក្នុងការប្រយុទ្ធតតាំងជាមួយ នឹងពួកឈ្លានពានទឹកដីខ្មែរយើងកាលពីមុនទេ ។ ការលើកឡើងរបស់លោក ពេជ្រ ស្រស់ បែបនេះ ធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេច បិទខ្ទប់ភូមិសាស្រ្ត...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនដំណឹងដល់ បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា យោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាករកមេរោគកូវីដ-១៩ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ នេះ បានរកឃើញអ្នកជំងឺកូវីដ-១៩ ដែលជាករណីឆ្លង នៅក្នុងសហគមន៍ចំនួន ២៥នាក់ ជាអាជីវករផ្សារលើ ក្រុងព្រះសីហនុ។