ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ថា នាយកដ្ឋានសុខាភិបាលរបស់ហ្វីលីពីន បានរាយការណ៍ នៅថ្ងៃព្រហស្បតិ៍ថា មានករណីថ្មីនៃជំងឺកូវីដ-១៩ចំនួន១១.៤២៩នាក់ ដែលនំាឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនឡើង នៅក្នុងប្រទេសអាស៊ីអាគ្នេយ៏មួយនេះ ដល់៩០៤.២៨៥នាក់ ។ នាយកដ្ឋានសុខាភិបាល ហ្វីលីពីន បានឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺ បានកើនឡើងដល់១៥.៥៩៤នាក់ បន្ទាប់ពីអ្នកជំងឺ១៤៨នាក់បន្ថែមទៀត បានស្លាប់ដោយសារ ជំងឺបង្កឡើងដោយវីរុស...
សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានរាយការណ៍កាលពីថ្ងៃពុធថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅក្នុងប្រទេសប្រេស៊ីល បានកើនឡើងដល់៣៦១.៨៨៤នាក់ បន្ទាប់ពីមានអ្នកស្លាប់បន្ថែមទៀតចំនួន៣.៤៥៩នាក់ ដែលត្រូវបានរាយការណ៍ឲ្យដឹងក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។ ក្រសួងបានឲ្យដឹងថា ទន្ទឹមនឹងនេះដែរ ប្រេស៊ីល បានចុះក្នុងបញ្ជីដែលមានអ្នកឆ្លងជំងឺថ្មីចំនួន៧៣.៥១៣នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់១៣.៦៧៣.៥០៧នាក់ ។ សៅប៉ូឡូ ជារដ្ឋដែលមានពលរដ្ឋរស់នៅច្រើនជាងគេបំផុតនៅក្នុងប្រទេសប្រេស៊ីល ក៏ជារដ្ឋដែលរងគ្រោះដោយវីរុសដែលមានអ្នកឆ្លងជំងឺចំនួន២.៦៨៦.០៣១នាក់ និងមានអ្នកស្លាប់ចំនួន៨៥.៤៧៥នាក់...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានឲ្យដឹងថា មានករណីជនជាតិខ្មែរ ចំនួន២នាក់ ស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងនោះ បុរស អាយុ ៦៥ឆ្នាំ និង អាយុ ៧៧ឆ្នាំ ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១៕
ភ្នំពេញ៖ បន្ទាប់ពីបែកធ្លាយសារសំឡេង របស់ប្រមុខរាជរដ្ឋាភិបាល មុនមានសេចក្តីសម្រេចផ្លូវការ ចំពោះវិធានការ បិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល នាថ្ងៃ១៤ មេសាធ្វើឲ្យប្រជាពលរដ្ឋ សម្រុកទៅ ទិញទំនិញប្រើប្រាស់ និងចំណីអាហារដែលនាំឲ្យអាជីវក មួយចំនួនតូច ឆ្លៀតឱកាសតម្លើងថ្លៃទំនិញ ខុសពីធម្មតា រហូតផ្ទុះការរិះគន់ និងសុំអន្តរាគមន៍ពីអាជ្ញាធរនោះ អភិបាលរាជធានីភ្នំពេញ បានចាត់ឲ្យមន្រ្តីធ្វើការស៊ើបអង្កេត និងព្រមានចាត់វិធានការដ្ឋបាល លើជនទាំងនោះ...
ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចូលរួមរំលែក មរណទុក្ខនិងសោកស្តាយជាមួយ ក្រុមគ្រួសារសព លោកម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលបានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ក្នុងអាយុ ៧៧ឆ្នាំ។ នេះបើតាមការចុះផ្សាយរបស់ទទក។ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់ទុកការស្លាប់របស់លោក ម៉ៅ អាយុទ្ធ គឺជាការបាត់បង់ធនធានមនុស្ស ១រូបដ៏កម្ររបស់កម្ពុជា។...
ភ្នំពេញ ៖ លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន បានទទួលមរណភាព នៅ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ ដោយសារជំងឺកូវីដ១៩។ លោកម៉ៅ អាយុទ្ធត្រូវបានរកឃើញ ជំងឺកូវីដ១៩កាលពីសប្តាហ៍មុន៕
បរទេស៖ វិមានរដ្ឋាភិបាលរបស់ប្រទេសថៃ បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា គ្រែប្រហែល ៨ ០០០ គ្រែ នៅមន្ទីរពេទ្យ ត្រូវបានរៀបចំសម្រាប់ការ រកឃើញអ្នកឆ្លងវីរុសដ៏ច្រើន នៅក្នុងទីក្រុងបាងកក ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា ក្នុងចំណោមគ្រែទាំង ៨ ០០០...
ភ្នំពេញ៖ រដ្ឋបាលខេត្តក្រចេះ នៅព្រឹកថ្ងៃទី១៥ មេសានេះបានប្រកាស ពីការរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន ២ នាក់ នៅល្ងាចថ្ងៃទី១៤ ខែមេសា។ រដ្ឋបាលខេត្តក្រចេះ អំពាវនាវ ដល់បងប្អូនណា ដែលពាក់ព័ន្ធដោយផ្ទាល់ជាមួយអ្នកជំងឺ សូមប្រញាប់ជួបក្រុមមន្ត្រីជំនាញ ដើម្បីធ្វើចត្តាឡីស័ក និងយកវត្ថុសំណាកធ្វើតេស្ត។ សូមបងប្អូនអនុវត្តវិធានការ ៣ការពារ ៣កុំ ឱ្យបានខ្ជាប់ខ្ជួន...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បញ្ជាក់ឲ្យដឹងថា ក្នុងព្រឹត្តិការណ៍ការឆ្លងរាលដាល ជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ២០កុម្ភៈនេះ ខេត្តសៀមរាប បានរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន១នាក់ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ទៅលើឈ្មោះ ចឿម ផល្លា ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា កម្ពុជាកំពុងស្ថិតនៅមាត់ជ្រោះនៃមរណៈហើយ ប្រសិនបើប្រជាពលរដ្ឋមិនរួបរួមគ្នាទេ នឹងឈានទៅរកមរណៈពិតប្រាកដ ដូច្នេះ វិធីតែមួយគត់គឺរួមដៃគ្នាទាំងរដ្ឋ និងប្រជាជន ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ តាមរយៈសារសំឡេងស្តីពី វិធានបិទខ្ទប់ភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ សម្ដេចតេជោ...