ភ្នំពេញ៖ ក្នុងសេចក្ដីសម្រេច ! ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ក្នុងភូមិសាស្ដ្ររាជធា នីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ប្រជាពលរដ្ឋធ្វើដំណើរ ទិញគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ប្រចាំ ថ្ងៃ អាចធ្វើឡើង ដោយសមាជិក យ៉ាងច្រើន ២នាក់ មិនឱ្យលើស៣ដង ក្នុងមួយសប្តាហ៍។...
ភ្នំពេញ៖ ក្នុងគោលបំណង ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានសម្រេច បិទខ្ទប់ភូមិសាស្រ្ត រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ជាបណ្តោះអាសន្ន សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីវេលាម៉ោងសូន្យ នាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណង ធានាដល់ប្រសិទ្ធភាព នៃការគ្រប់គ្រងការឆ្លងរាលដាល...
ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ បានសម្រេចបិទបណ្ដោះអាសន្ន តូបចំនួន៣៦ ក្នុងផ្សារលើ ក្រោយរកឃើញ អាជីវករ២នាក់ ឆ្លងកូវីដ១៩។ នៅក្នុងឱកាស ដឹកនាំកិច្ចប្រជុំបន្ទាន់មួយ លោក គួច ចំរើន បានមានប្រសាសន៍ បើកកិច្ចប្រជុំដោយបាន លើកឡើងអំពីករណី...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់អំពី ករណី បុរសជនជាតិខ្មែរ អាយុ៣៥ ឆ្នាំ រស់នៅឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង បានស្លាប់បាត់បង់ជិវិត នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ៦៖២០ ល្ថាច៕
ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរក្សាភាពស្ងប់ស្ងៀម ជាជាងសម្រុកទៅផ្សារ បង្កើតភាពកកកុញមនុស្សច្រើន ជម្រុញហានិភ័យ កាន់តែខ្ពស់ឡើង ក្នុងការឆ្លងវីរុសកូវីដ-១៩ ។ តាមសារ តេឡេក្រាម នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ លោកស្រី...
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅល្ងាចថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ បានជូនដំណឹងពីការរកឃើញ មន្ដ្រីចំនួន៣រូប ឆ្លងជំងឺកូវីដ១៩។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា មន្ត្រីរាជការចំនួន៣រូប របស់ក្រសួងបានជួប និងប៉ះពាល់ដោយផ្ទាល់ជាមួយសាច់ញាតិ ដែលមានផ្ទុកជំងឺកូវីដ-១៩ ហើយក្រោយពីមានអាការៈ និងសុខភាពមិនប្រក្រតី សាមីខ្លួនបានទៅពិនិត្យសុខភាព និងធ្វើតេស្តសំណាករកជំងឺកូវីដ-១៩...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ថា ទីភ្នាក់ងារសុខាភិបាលសហព័ន្ធសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ ដោយបានអំពាវនាវ សុំឲ្យផ្អាកប្រើប្រាស់ វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ Johnson & Johnson បន្ទាប់ពីមានករណីបង្កឲ្យកកឈាម ដោយកម្រលើអ្នកទទួលវ៉ាក់សាំង ចំនួន០៦នាក់ ។ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃអង្គារ មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺ និងបង្ការរោគសហរដ្ឋអាមេរិក...
បរទេស៖ ការរីករាលដាលនៃវីរុសកូវីដ១៩ បានធ្វើឱ្យយើងភ្ញាក់ផ្អើលហើយល្បឿនដែលវាបានរាលដាលពាសពេញពិភពលោកគឺគួរឱ្យព្រួយបារម្ភ។ ពិតជាច្រើនណាស់ ប៉ុន្តែវាស្ទើរតែពិបាកនឹងជឿថា មានប្រទេសមួយចំនួននៅតែមិនទាន់មានករណីរាយការណ៍អំពីការឆ្លងជំងឺកូវីដ១៩ នៅឡើយនោះទេ រហូតដល់ពេលនេះ ។ យោងតាមវែបសាយឈ្មោះ Koryo ចេញផ្សាយកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា អង្គការសហប្រជាជាតិទទួលស្គាល់ជាផ្លូវការនូវប្រទេសចំនួន ១៩៣ ដែលបានឆ្លងវីរុសកូវីដ១៩នេះ។ គិតត្រឹមថ្ងៃទី ១១ ខែមេសាឆ្នាំ ២០២១...