ភ្នំពេញ៖ គិតត្រឹមថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ ខណ:ដែលចំនួនអ្នកកើតជំងឺកូវីដ-១៩ កាន់តែមានចំនួនកើនឡើង មានសប្បុរសជនជាច្រើន បានចូលរួមឧបត្ថម្ភជាថវិកា ភេសជ្ជ: អាហារ និងសម្ភារៈជូនដល់ក្រុមគ្រូពេទ្យ ស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដែលចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំ ប្រឹងប្រែងចូលរួមក្នុងការ ទប់ស្កាត់ជំងឺកូវីដ-១៩កន្លងមក។ ការចូលរួមនេះ គឺជាទឹកចិត្តនិងសប្បុរសធម៌ជួយគ្នា នៅក្នុងគ្រាដែលប្រទេសជាតិ កំពុងជួបគ្រោះអាសន្នដោយសារ ការរីករាលដាលនៃជំងឺ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញវិធានការអន្តរាគមន៍មួយ ជួយដល់គ្រួសារដែលកំពុងធ្វើចត្តាឡីស័ក នៅតំបន់បិទខ្ទប់ គឺរាជរដ្ឋាភិបាលនឹងជួយឧបត្ថម្ភ៣០ម៉ឺនរៀល ក្នុង ១គ្រួសារ ព្រមទាំងជួយបង់ថ្លៃទឹក ថ្លៃភ្លើង រយៈពេល ២ខែផងដែរ ។ ក្នុងឱកាសអញ្ជើញ ថ្លែងសារពិសេសទាក់ទងនឹងស្ថានភាពជំងឺកូវីដ១៩ នៅព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១០ ខែមេសានេះ សម្តេចតេជោ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១០ខែ មេសា នេះបានដាក់ចេញវិធានការវ៉ាក់សាំងកាតព្វកិច្ច ចំពោះមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងមន្រ្តីកិច្ចសន្យា ប៉ុន្តែលើកលែង ចំពោះប្រជាពលរដ្ឋ គឺស្ថិតលើគោលការស្ម័គ្រចិត្ត។
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានាព្រឹកថ្ងៃទី១០ មេសា នេះបានស្នើឲ្យធនាគារ យោគយល់បន្ថែមទៀត ដល់ពលរដ្ឋកើតជំងឺកូវីដ១៩ ក៏ដូចអ្នកធ្វើចត្តាឡីស័ក បន្ថែមទៀត ព្រោះតំណាក់កាលនេះ កម្ពុជាកំពុងជួបបញ្ហាកូវីដ១៩។ ការស្នើរបស់សម្តេចនេះ ក្រោយសមាគមធនាគារ និងសមាគមគ្រឹះស្ថានហិរញ្ញវត្ថុ បានពន្យាពេលការបង់ប្រាក់ របស់គ្រួសារ កើតកូវីដ១៩ ចំនួន១ខែ៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងប្រកាសថា រដ្ឋនឹងជួយបង់ថ្លៃទឹក-ភ្លើង ដល់គ្រួសារស្លាប់ ដោយកូវីដ៥ខែ និងគ្រួសារឆ្លងជួយបង់៣ខែ ដើម្បីជួយ សម្រួលការលំបាក៕
ភ្នំពេញ ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសថ្លែងសារពិសេសទាក់ទងនឹងស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ បានលើកឡើងថា កម្ពុជាមានអ្នកឆ្លងជំងឺ កូវីដ១៩ថ្មី ចំនួន៤៨៣នាក់៕
ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា ការចូលរួមពីសំណាក់សប្បុរសជន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ ក្នុងការគាំទ្រដល់រាជរដ្ឋាភិបាល គឺឆ្លុះបញ្ចាំងពីសាមគ្គីភាពដ៏ល្អប្រពៃដែលជាកត្តាយ៉ាងសំខាន់ ដើម្បីទទួលបានជ័យជំនះ ក្នុងសង្គ្រាមជាមួយនឹងមេរោគ ដ៏កាចសាហាវកូវីដ១៩ ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី១០ មេសានេះ សម្ដេច ទៀ...
ភ្នំពេញ ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញថ្លែងសារពិសេសទាក់ទងនឹងស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១៕
កូឡាឡាំពួរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ថា ម៉ាឡេស៊ី បានរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន១.២៨៥នាក់ ។ ក្រសួងសុខាភិបាល បានឲ្យដឹងកាលពី ថ្ងៃព្រហស្បតិ៍ ដែលនាំឲ្យចំនួនអ្នកស្លាប់ សរុបកើនឡើង ដល់៣៥៥.៧៥៣នាក់ ។ លោក Noor Hisham Abdullah អគ្គនាយកនៃក្រសួងសុខាភិបាល បានឲ្យដឹងនៅក្នុងសេចក្តី...
ភ្នំពេញ៖ បន្ទាប់ពីមានការផ្ទុះ នៃការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ដែលបណ្តាលឲ្យចំនួន អ្នកឆ្លងនៅក្នុងរាជធានីភ្នំពេញ មានការកើនឡើងខ្លាំង ជាង៥០០នាក់ក្នុងមួយថ្ងៃ នឹងបន្តកើនឡើងថែមទៀតនោះ លោក ឃួង ស្រេង នៅយប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១នេះ បានសម្រេចបិទខ្ទប់ទាំងស្រុង (Lockdown) នៅតំបន់មួយចំនួន ក្នុងភូមិសាស្ត្រ ៣ខណ្ឌ នៃរាជធានីភ្នំពេញ ។...