ភ្នំពេញ៖ ក្រសួងសុខាភិបាលនៅថ្ងៃទី៤ មេសានេះ បានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ៤៤នាក់ទៀត ក្នុងនោះករណីឆ្លងសហគមន៍ ៤៣នាក់ និងអ្នកដំណើរពីបរទេស ០១នាក់ចំណែកអ្នកជាសះស្បើយមានចំនួន៦៨នាក់។ សូមបញ្ជាក់ថាគិតត្រឹមព្រឹក ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុប២៦៨៩ នាក់,អ្នកជាសះស្បើយ ១៦៥៣ នាក់,អ្នកកំពុងព្យាបាល= ១០១២ នាក់និងអ្នកស្លាប់១៩ នាក់៕
ភ្នំពេញ៖ បន្ទាប់ពី មានអាជីវកមួយចំនួន និងកម្លាំងសន្តិសុខផ្សារអូរឫស្សី ផ្ទាល់តែម្តង ឆ្លងជំងឺកូវីដ១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបិទផ្សារអូរឫស្សី ជាបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃ ពីថ្ងៃទី៤មេសា រហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានបន្តព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយរហូតដល់ ៣២៩នាក់ ខណៈរកឃើញអ្នកឆ្លងថ្មី ៩៩នាក់ទៀត សុទ្ធតែជាករណីឆ្លងក្នុងសហគមន៍ទាំងអស់ ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី៣ មេសានេះ បានឲ្យដឹងថា ក្នុងចំណោមអ្នកឆ្លងទាំង ៩៩នាក់មាននៅស្វាយរៀង ៤៤នាក់ ភ្នំពេញ ៣៣នាក់ កោះកុង ៨នាក់ កណ្ដាល...
បរទេស៖ មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺសហរដ្ឋអាមេរិក (CDC) នៅថ្ងៃសុក្របាននិយាយថា អ្នកដែលបានទទួលថ្នាំបង្ការជំងឺកូវីដ១៩ បានពេញលេញ អាចធ្វើដំណើរដោយសុវត្ថិភាព នៅតំបន់ដែលមាន “ ហានិភ័យទាប” បន្ទាប់ពីទីភ្នាក់ងារនេះបានផ្អាកអស់ រយៈពេលជាច្រើនសប្តាហ៍ លើការកែសម្រួលការណែនាំ ដែលរារាំងរាល់ការធ្វើដំណើរ ដែលមិនចាំបាច់។ យោងតាមសារព័ត៌មាន CNBC ចេញផ្សាយនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា...
បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានប្រាប់សារព័ត៌មាន Sputnik នៅថ្ងៃសុក្រថា ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀពូទីន មិនមានផលប៉ះពាល់អ្វីទេក្នុងរយៈពេល ១០ ថ្ងៃបន្ទាប់ពីការចាក់វ៉ាក់សាំង ការពារមេរោគដូសដំបូង ហើយការចាក់ដូសទី២ រំពឹងថា នឹងត្រូវធ្វើឡើង ៣សប្តាហ៍ក្រោយ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២១...
ភ្នំពេញ៖ រដ្ឋបាលខេត្តកណ្ដាល នៅយប់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២១នេះ បានជូនដំណឹងដល់ប្រជាពលរដ្ឋរស់នៅឃុំជ្រៃលាស់ ស្រុកពញាឮ និងឃុំសំបួរមាស ស្រុកមុខកំពូល ដែលពាក់ព័ន្ធដោយផ្ទាល់ និងប្រយោល ជាមួយឈ្មោះ៖១. ប៊ុន កក្កដា២. ហ៊ុយ ចាន់៣. ហួន ជូ៤. សុខ ហួន៥. ឆាំ ថា៦....
ស្វាយរៀង ៖ស្ថានភាពជំងឺកូវីដ១៩ ដែលកំពុងរីករាលដាល នៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៅក្នុងខេត្តស្វាយរៀងមិនទាន់ថមថយ នៅឡើយទេ ដែលនាំអោយអាជ្ញាធរក៏ដូចប្រជាពលរដ្ឋក្នុងខេត្តនេះ មានការព្រួយបារម្ភនិងជំរុញឲ្យមានប្រុងប្រយ័ត្នខ្ពស់ក្នុងការការពារខ្លួនមិនឲ្យឆ្លងជំងឺនេះដោយត្រូវធ្វើអនាម័យ ជាប្រចាំលាងដៃជាមួយសាប៊ូ អាកុល ជែលនៅគម្លាតគ្នា បើមិនចាំបាច់កុំចេញក្រៅផ្ទះ។ លោកតូច ប៉ូលីវ៉ាអភិបាលរងខេត្តស្វាយរៀងបានថ្លែងប្រាប់ឲ្យដឹង នៅព្រឹកថ្ងៃទី២ខែមេសាឆ្នាំ២០២១នេះថាខេត្តស្វាយរៀងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៥៥នាក់ ខណៈមានអ្នកជាសះស្បើយ២នាក់។ ក្នុងនោះអាជ្ញាធរបានរកទីតាំងទី២សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩បន្ថែមទៀតដើម្បីត្រៀមទុក សម្រាប់មានអ្នកជំងឺដែលឆ្លងជាបន្តបន្ទាប់ទៀត។ សូមបញ្ជាក់ថាខេត្តស្វាយរៀងបានបិទទីតាំងជាច្រើនកន្លែងដែលមាន មនុស្សពាក់ព័ន្ធទាំងផ្ទាល់និងប្រយោលជាច្រើនរយនាក់ ដែលកំពុងធ្វើចត្តាឡីស័កនឹងយកសំណាក ទៅពិនិត្យ...
ភ្នំពេញ: អ្នកតំណាងរាស្រ្តកំពង់ស្ពឺ លោក ហ៊ុន ម៉ានី បានថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំរដ្ឋបាល ខេត្តកំពង់ស្ពឺ មន្ទីរសុខាភិបាល ជំនាញពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ ទាំងអស់ដែលបានខិតខំ ប្រឹងប្រែង ទាំងយប់ថ្ងៃ ដើម្បីទប់ស្កាត់ និងប្រយុទ្ធជាមួយជំងឺកូវីដ ១៩។ តាមរយ:បណ្តាញសង្គមហ្វេសប៊ុក លោក ហ៊ុន ម៉ានី បានលើកឡើងថា...
ភ្នំពេញ៖ អាជ្ញាធរខេត្តព្រះសីហនុ បានសម្រេចផ្អាកជាបណ្តោះអាសន្ន ដំណើរការអាហារដ្ឋានម្លប់ស្បូវ ម្ហូបខ្មែរសៀមរាប ស្ថិតនៅផ្លូវលេខ៨២០ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងដាក់ជាមណ្ឌល ចត្តាឡីស័ក បន្ទាប់ពីមានការពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ-១៩ ។ យោងតាមលិខិតរបស់ រដ្ឋបាលខេត្តព្រះសីហនុ ផ្ញើទៅកាន់ម្ចាស់អាហារដ្ឋានខាងលើ នៅថ្ងៃទី២ មេសា បានឲ្យដឹងថា ក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្ត បានយកសំណាកតេស្ត...
បរទេស៖ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC នៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយប្រធានអង្គការ ពាណិជ្ជកម្មពិភពលោក WTO លោកស្រីNgozi Okonjo បានបញ្ជាក់អំពីការអំពាវនាវ របស់លោកស្រីឲ្យបណ្តាក្រុមហ៊ុន ឬប្រទេសដែលជាអ្នកផលិតវ៉ាក់សាំង គួរចាប់ផ្តើមចែករំលែកបច្ចេកទេស របស់ខ្លួនដោយស្ម័គ្រចិត្តទៅឲ្យបណ្តាប្រទេសកំពុងអភិវឌ្ឍ ។ លោកស្រីសាស្ត្រាចារ្យ Dr. Ngozi Okonjo Iweala...