Covid-19

ប្រធានាធិបតីរុស្ស៊ីថា គ្មានសញ្ញាប៉ះពាល់ណាមួយទេ ក្រោយចាក់វ៉ាក់សាំងបាន​១០ថ្ងៃ តែគេមិនបានដឹងថា លោកចាក់វ៉ាក់សាំងអ្វី

បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានប្រាប់សារព័ត៌មាន Sputnik នៅថ្ងៃសុក្រថា ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀពូទីន មិនមានផលប៉ះពាល់អ្វីទេក្នុងរយៈពេល ១០ ថ្ងៃបន្ទាប់ពីការចាក់វ៉ាក់សាំង​ ការពារមេរោគដូសដំបូង ហើយការចាក់ដូសទី២ រំពឹងថា នឹងត្រូវធ្វើឡើង ៣សប្តាហ៍ក្រោយ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាម​ការលើកឡើងរបស់លោក Peskov ថា “ទេគ្មានរោគសញ្ញាទេ” ។

នៅថ្ងៃទី ២៣ ខែមីនាលោកពូទីន បានទទួល​វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ Sputnik V លើកទី១ ។ លោកពូទីនមិនបានបង្ហាញពី វ៉ាក់សាំង​មួយណាក្នុងចំណោម វ៉ាក់សាំងរុស្ស៊ីចំនួន ៣ ដែលលោកបានទទួលនោះទេ។

ផ្ទាំងពាណិជ្ជកម្ម

សូមជម្រាបថា នាពេលបច្ចុប្បន្ននេះប្រទេសរុស្ស៊ី​ បានចុះបញ្ជីវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឈ្មោះ Sputnik V (វ៉ាក់សាំងដែលត្រូវបានបញ្ជាក់ជាផ្លូវការ​ លើកដំបូងប្រឆាំងនឹងមេរោគកូវីដ១៩ នៅលើពិភពលោកដែលត្រូវបាន ​បង្កើតឡើងដោយវិទ្យាស្ថានហ្គាម៉ាយ៉ាយ៉ា), វ៉ាក់សាំង EpiVacCorona ដែលត្រូវបានបង្កើតឡើង​ ដោយមជ្ឈមណ្ឌលស្រាវជ្រាវ Novosibirsk និង វ៉ាក់សាំង CoviVac ដែលបង្កើតឡើងដោយវិទ្យាស្ថានស្រាវជ្រាវ Chumakov ។

ដំណាក់កាលនីមួយៗមានពីរដំណាក់កាល ដូច្នេះវានៅតែមិនទាន់ច្បាស់ថាតើ វ៉ាក់សាំងមួយណាត្រូវបានប្រើ​ដោយ ប្រធានាធិបតីរុស្ស៊ីនោះទេ​៕

ប្រែសម្រួលៈ ណៃ តុលា

To Top