នាមជាគ្រូពេទ្យជួរមុខ វាពិបាកខ្លាំងណាស់ តែក៏ត្រូវស៊ូទ្រាំ ស្ម័គ្រចិត្តធ្វើដើម្បីប្រជាជនយើង។ មិនមែនខ្ញុំមិនខ្លាច មិនមែនខ្ញុំមិនតក់ស្លុត ក្នុងការចុះជួយស្រោចស្រង់ជីវិត ព្យាបាលអ្នកជំងឺកូវីដ-១៩នោះទេ ហើយមិនមែនខ្ញុំមានជីវិតអមតៈនោះដែរ តែនេះជាកាតព្វកិច្ចរបស់ពេទ្យ។ ខ្ញុំក៏មានជីវិតមួយ មានគ្រួសារ មានពុកម៉ែចាស់ មានប្តីមានប្រពន្ធ មានកូនរង់ចាំខ្ញុំដូចអ្នកដែរ តែខ្ញុំត្រូវតែពុះពារដើម្បី សេចក្តីសុខរបស់ប្រជាជនខ្ញុំ។ កាយចិត្តពិតជាមិនចង់ឱ្យអ្នកជំងឺណា ម្នាក់បាត់បង់ជីវិតឡើយ ហើយក៏ប្រាថ្នានឹងព្យាបាល ចង់ឱ្យពួកគាត់ឆាប់ជា ដើម្បីត្រលប់ទៅផ្ទះជួបជុំគ្រួសារវិញ...
ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយល់ព្រមផ្តល់វ៉ាក់សាំង កូវីសែលចំនួន ១០.០០០ដូស ដែលចាក់បាន មនុស្សវ័យអាយុ ៦០ឆ្នាំឡើងបានចំនួន ៥០០០នាក់បន្ថែមលើចំនួន ៥៥,៧០០នាក់ ដែលសម្តេចបា និងកំពុងជំរុញការចាក់ ជារៀងរាល់ថ្ងៃ ជូនដល់ក្រុមមនុស្សអាយុពី៦០ឆ្នាំឡើងនេះ ឱ្យបានចប់ក្នុងរយ:ពេលពីរសប្តាហ៍នេះ ដែលបានបង្ហាញពីការគិតគូរ យកចិត្តទុកដាក់ខ្លាំង ពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រី លើសុខភាពមនុស្សវ័យអាយុ ៦០ឆ្នាំឡើង...
ភ្នំពេញ៖ក្រសួងសុខាភិបាលនៅថ្ងៃទី២៧មីនានេះបានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ១៧៩នាក់បន្ថែមទៀត ក្នុងនោះករណីឆ្លងសហគមន៍ ១៧៨នាក់ និងអ្នកដំណើរពីបរទេស១នាក់ ចំណែកអ្នកជាសះស្បើយ ៥៨នាក់។ គិតត្រឹមថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុប ២១៤៧ នាក់,អ្នកជាសះស្បើយ១១៣២ នាក់, អ្នកកំពុងព្យាបាល ១០០៥ នាក់និងអ្នកស្លាប់៩ នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តក្រចេះនៅថ្ងៃទី២៧ មីនានេះបាន ចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា ប្រជាពលរដ្ឋចំនួន១៥នាក់ ដែលប៉ះពាល់ផ្ទាល់ និងប្រយោល ជាមួយ លោក វ៉ាន់ ណាតក្រូ ដែលមានវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី ២១ និង ២២ខែមីនា ឆ្នាំ ២០២១ លទ្ធផលយកសំណាកលើកទី១ នៅថ្ងៃទី ២៧...
ភ្នំពេញ៖ ដើម្បីចូលរួមចំណែក ជាមួយនឹងរាជរដ្ឋាភិបាល ក៏ដូចជាជួយគ្នា ក្នុងគ្រាជួបទុក្ខលំបាក ដែលប្រទេសកម្ពុជា កំពុងជួបការវាយប្រហារ ពីការរាតត្បាតនៃជំងឺឆ្លងកូវីត-១៩(Covid-19) ក្រុមហ៊ុនគ្រួសារ សេវេនអិនជី (7NG) បានប្រកាសមិនយកថ្លៃឈ្នួលជួលផ្ទះ របស់បងប្អូនកម្មករ-កម្មការិនី រួមជាមួយនឹងអាជីវករ ដែលស្នាក់នៅផ្ទះជួល ក្នុងតំបន់អភិវឌ្ឍន៍ របស់ក្រុមហ៊ុនសេវេនអិនជី (7NG) វិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល ចំនួន...
ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវ ជំងឺកូវីដ១៩ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែ មីនានេះថា លោកយាយ អាយុ ៧៥ ឆ្នាំ មកពីភូមិគិរីអណ្តែត ឃុំ ទ្រៀល ស្រុកតាំងគោកខេត្តកំពង់ធំ បានជាសះស្បើយពីជំងឺកូវីដ ១៩ និងត្រូវបានអនុញ្ញាត អោយចេញពីមន្ទីរពេទ្យខេត្តកំពង់ធំ នៅថ្ងៃនេះ ហើយបន្តទៅចត្តាឡីស័ក ១៤ ថ្ងៃទៀត...
ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៧ ខែ មីនានេះ មានអ្នកជំងឺ ម្នាក់ទៀតហើយជាជនជាតិខ្មែរ ភេទស្រី អាយុ៤៣ឆ្នាំ បានស្លាប់ ដោយសារជំងឺកូវីដ១៩ (COVID-19) នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បញ្ជាក់តាមរយៈគេហទំព័រហ្វេសប៊ុកថា អ្នកជំងឺដែលស្លាប់ខាងលើ មានជំងឺឈាមក្នុងក្រពះធ្ងន់ធ្ងរ, ធ្លាក់ឈាមច្រើន ហើយចុងក្រោយជំងឺកូវីដ១៩ ៕
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញបទបញ្ជា ឲ្យអាជ្ញាធរធ្វើការផាកពិន័យ ចំពោះអ្នកមិនពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាពសង្គម។ យោងតាមលិខិតរបស់សម្តេច ស ខេង ផ្ញើជូនអភិបាលរាជធានី ខេត្ត នៅថ្ងៃទី២៧មីនាឆ្នាំ២០២១បានលើកឡើងយ៉ាងដូច្នេះថា សូមជម្រាបជូន អភិបាលរាជធានី ខេត្ត និងជាប្រធានគណៈបញ្ជាការ ឯកភាពរដ្ឋបាលរាជធានី ខេត្ត...
បរទេស៖ លោកស្រីអធិកាបតីអាល្លឺម៉ង់ Angela Merkel នៅថ្ងៃសុក្រនេះបានឲ្យដឹងថា ប្រទេសអាល្លឺម៉ង់ នឹងដាក់បញ្ចូលប្រទេសបារាំងចូល ទៅក្នុងបញ្ជីតំបន់ដែលមាន ហនិភ័យបំផុតដោយសារវិរុសកូវីដ ហើយដែលមានន័យថា រដ្ឋាភិបាលក្រុងប៊ែរឡាំង នឹងអាចចាប់ផ្តើមរឹតបន្តឹងព្រំដែនរបស់ខ្លួន ព្រមទាំងដាក់លក្ខខណ្ឌចាំបាច់ធ្វើចត្តាឡីស័ក មុនពេលធ្វើដំណើរចូលប្រទេសរបស់ខ្លួន។ កាសែតអាល្លឺម៉ង់ FAZ បានបញ្ជាក់ថាការសម្រេចចិត្ត និងការអនុវត្តនេះនឹងចូលជាធរមាន ចាប់ពីថ្ងៃសុក្រ ទី២៦ ខែមិនានេះ តែម្តងនៅក្រោយការប្រកាសជាផ្លូវការ...
ភ្នំពេញ៖ បន្ទាប់ពីទទួលបានព័ត៌មានថា អ្នកជំងឺដែលមានផ្ទុកមេរោគកូវីដ-១៩ ដែលជាមន្ត្រីនគរបាលចរាចរណ៍ នៃស្នងការដ្ឋានរាជធានីភ្នំពេញ ឈ្មោះ ថន ចាន់ធឿន បានស្លាប់បាត់បង់ជីវិត មានទីលំនៅស្នាក់នៅភូមិក្ដីចាស់ ឃុំព្រែលួង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញដឹកនាំប្រជុំបន្ទាន់ ដើម្បីដាក់ផែនការ...