ភ្នំពេញ ៖ ស្រ្តីចំណាស់២នាក់ ម្នាក់ជាប្រពន្ធលោកគ្រូ ស្តើង ជា ដែលទើបទទួលមរណភាព ដោយកូវីដ១៩ នាពេលថ្មីៗនេះ បានឆ្លងជំងឺកូវីដ១៩ ។ ប្រពន្ធលោកគ្រូ ស្តើង ជា អាយុ៧៧ឆ្នាំ និងស្រ្តីវ័យចំណាស់ម្នាក់ទៀតអាយុ៦៩ឆ្នាំនៅក្បែរផ្ទះគ្នា ក៏ផ្ទុកកូវីដ១៩ដែរ។ លោក ស្តើង ជា ជាមន្រ្តីពេទ្យចូលនិវត្តន៍ ជាទី៣របស់កម្ពុជាបានស្លាប់ដោយសារជំងឺកូវីដ១៩កាលពីសប្តាហ៍មុន...
ភ្នំពេញ ៖ យោធិន មានឈ្មោះ សំ វិជ្ជា ភេទប្រុស ជាអនុសេនីយ៍ឯក ជាជំនួយការការិយាល័យបុគ្គលិក នៃអគ្គលេខាធិការដ្ឋានក្រសួងការពារជាតិត្រូវបានរកឃើញ ឆ្លងមេរោគកូវីដ១៩ ខណៈធ្លាប់បានមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ទាំង២លើករួចរាល់ នៅគិលានដ្ឋាន មូលដ្ឋានសមុទ្រ ខេត្តព្រះសីហនុ ។ រូបគេបានធ្វើសំណាកមានវិជ្ជមានកូវីដ១៩ នៅថ្ងៃ២២ មីនា ។ យោធិនខាងលើបានមកចាក់វ៉ាក់សាំងចំនួន២លើក...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានធ្វើការណែនាំកងកម្លាំងនគរបាល បន្តយកចិត្តទុកដាក់ឲ្យកាន់តែខ្លាំង អំពីការពារសន្តិសុខ និងសណ្តាប់ធ្នាប់ នៅតាមមណ្ឌលចត្តាឡីស័ក។ ក្នុងកិច្ចប្រជុំនៅស្នងការដ្ឋាន នគរបាលខេត្តកណ្តាល នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានបញ្ជាក់ថា «កងកម្លាំងនគរបាលបន្ត យកចិត្តទុកដាក់ឲ្យកាន់តែខ្លាំង អំពីការពារសន្តិសុខ...
ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជាបានឲ្យដឹងថា បរិក្ខារតេស្តរកជំងឺវីរុសកូវីដ-១៩ ខ្នាតធំមួយគ្រឿង ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន នឹងមកដល់ខេត្តព្រះសីហនុ នៅខែមេសា ឆ្នាំ២០២១ ខាងមុខនេះ ។ តាមរយៈបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុករបស់ ស្ថានទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១បានឲ្យដឹងថា «បរិក្ខារតេស្តរកជំងឺវីរុសកូវីដ-១៩ ខ្នាតធំមួយគ្រឿងដែលជាជំនួយឥតសំណង របស់រដ្ឋាភិបាលចិន នឹងមកដល់ខេត្តព្រះសីហនុ នាដើមខែមេសាខាងមុខនេះ ហើយភាគីចិននឹងបញ្ជូនក្រុមអ្នកជំនាញ...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែងថា ប៉ូលីស-ប៉េអឺម នឹងចាប់ខ្លួនមនុស្សដែលបំផុស អ្នកដទៃកុំឲ្យចាក់វ៉ាក់សាំងកូវីដ១៩។ លោកថា ដូច្នេះប្រជាពលរដ្ឋត្រូវជួយថតរូប និងប្តឹងប៉ូលីសជាបន្ទាន់ ក្នុងករណីបើឃើញនរណាម្នាក់ បំផុសអ្នកដទៃកុំឲ្យចាក់វ៉ាក់សាំង ។ តាមរយៈបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុកលោក ហេង សួរ នាព្រឹកថ្ងៃ២៤ មីនានេះ...
ភ្នំពេញ៖ លោក ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាល សមាគមអ្នកជំនាញអចលនទ្រព្យ (CREA) នៅថ្ងៃអង្គារ ទី២៣ ខែមីនា ឆ្នាំ២០២១ បានថ្លែងការអបអរសាទរ និងអំណរគុណថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ចំពោះការយកចិត្តទុកដាក់ ប្រជាពលរដ្ឋ ដោយបានអំពាវនាវឲ្យ ក្រុមហ៊ុនអភិវឌ្ឍ អចលនវត្ថុទាំងអស់ នៅក្នុងប្រទេសកម្ពុជា បន្ធូរបន្ថយ ដល់ប្រជាពលរដ្ឋ ក្នុងការទិញផ្ទះ...
សេអ៊ូល៖ លោកប្រធានាធិបតី Moon Jae-in បានទទួលវ៉ាក់សាំងដំបូង បង្អស់របស់លោក AstraZeneca’s COVID-19 នៅថ្ងៃអង្គារនេះ ខណៈដែលលោក គ្រោងនឹងចូលរួម ក្នុងកិច្ចប្រជុំកំពូល G-7 ដែលនឹងត្រូវធ្វើឡើង នៅក្នុងប្រទេសអង់គ្លេស។ លោកបានទទួលការចាក់វ៉ាក់សាំង នៅមណ្ឌលសុខភាពជុងណូ – ហ្គ នៅជិតបរិវេណប្រធានាធិបតី នៅទីក្រុងសេអ៊ូល រួមជាមួយភរិយា...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ប្រាប់ទូតសិង្ហបុរីថ្មីថា ទោះបីជំងឺកូវីដ១៩ បានបំផ្លាញគ្រប់គ្នា ដោយតម្រូវឲ្យនៅឆ្ងាយពីគ្នា ប៉ុន្តែត្រូវជំនះនូវបញ្ហាទាំងនេះ ដើម្បីបន្តជំរុញទំនាក់ទំនងល្អ រវាងប្រទេសទាំងពីរ ។ នេះបើយោងតាមគហេទំព័រហ្វេសប៊ុក សម្ដេចតេជោ ។ ក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី ទាវ ឡាយចេង (Teo Lay Cheng)...
តៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ថា បណ្តាប្រទេសជាច្រើននៅអាស៊ី កំពុងបង្កើនល្បឿននៃ ការចាក់វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca បន្ទាប់ពីមានទំនុកចិត្ត លើសុវត្ថិភាពរបស់ខ្លួន ។ បន្ទាប់ពីបញ្ឈប់ការប្រើប្រាស់ របស់ខ្លួនមួយរយៈខ្លី បណ្តាប្រទេសអ៊ឺរ៉ុបជាច្រើន បានបន្តប្រើកម្មវិធីចាក់ថ្នាំ បង្ការរោគរបស់ពួកគេ បន្ទាប់ពីនិយតករក្នុងតំបន់បាននិយាយថា...
ភ្នំពេញ ៖ ស្ត្រីម្នាក់មានផ្ទៃពោះ៧ខែដែលត្រូវបានឲ្យដឹងថា ជាបងស្រីបង្កើតរបស់តារាចម្រៀង វី ឌីណែត មានឈ្មោះថា វី ឌីណា បានឆ្លងជំងឺកូវីដ១៩។ នេះបើតាមការផ្សាយរបស់ផេកសិល្បករកម្ពុជា។ ស្រ្តីខាងលើ និងមនុស្ស៣នាក់ទៀតត្រូវបានរកឃើញឆ្លងកូវីដ១៩ ក្នុងហាងកែសម្ផស្សមួយកន្លែងឈ្មោះថា Master Care Cambodia មានទីតាំងនៅខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នារសៀលថ្ងៃទី ២២ ខែមីនា...