ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសពីការរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៧៣នាក់ជាករណីឆ្លងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈចំនួន ៧១នាក់ និងអ្នកដំណើរពីបរទេស២នាក់ទៀត ខណៈមានជាសះស្បើយ ចំនួន១៧នាក់ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃ២២ មីនានេះកម្ពុជា មានអ្នកឆ្លងសរុបចំនួន១៧៥៣ នាក់ អ្នកជាសះស្បើយចំនួន៩៦៧ នាក់...
បរទេស៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺ (DDC) របស់ប្រទេសថៃ បាននិយាយកាលពីថ្ងៃអាទិត្យថា ខេត្ត សាមុតសាន បានលេចចេញជាចំណុចក្ដៅ នៃវីរុសកូវីដ១៩ជាថ្មីទៀត បន្ទាប់ពីការឆ្លងនៃចង្កោមថ្មី ត្រូវបានរកឃើញក្នុងចំណោមកម្មករ ចំណាកស្រុករបស់ខេត្តនេះ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា ជាសរុបមនុស្ស ៥៨៤ នាក់ត្រូវបានដាក់ឱ្យស្ថិតក្រោម...
ភ្នំពេញ៖ អភិបាលខណ្ឌឫស្សីកែវ លោក ជា ពិសី នៅយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ (វេលាម៉ោង២២ និង៣០ នាទី) បានបន្តរកឃើញអ្នកមានវិជ្ជមានកូវីដ១៩ថ្មី ចំនួន ២នាក់ថែមទៀត។ អ្នកទាំង២នោះ រួមមាន៖ ទី១-ស្រ្តី អាយុ ៦៩ ឆ្នាំ ដែលមានទីតាំងនៅផ្ទះលេខ១១៣ច ផ្លូវបេតុង...
រីយ៉ូ៖ ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសប្រេស៊ីលបានរាយការណ៍ថា មានមនុស្សស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន ២៤៣៨ នាក់ត្រឹមរយៈពេល ២៤ម៉ោង ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ២៩២,៧៥២នាក់ ខណៈប្រព័ន្ធសុខាភិបាលនៅតែបន្តដួលរលំ នៅទូទាំងប្រទេស។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថា ទន្ទឹមនឹងនេះដែរ ប្រទេសប្រេស៊ីល ក៏បានចុះបញ្ជីករណីឆ្លងថ្មីចំនួន ៧៩,០៦៩ ករណីផងដែរ។ រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅរដ្ឋសៅប៉ូឡូលោក...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៥៨នាក់ ក្នុងនោះ សហគមន៍ព្រឹត្តិការណ៍ ២០ កុម្ភៈ ចំនួន៥៧នាក់ និង១ករណីទៀត គឺជាករណីនាំចូល និងអ្នកជំងឺចំនួន១៥នាក់ ជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ សូមរំលឹកថា គិតត្រឹមថ្ងៃទី២១ ខែមីនា...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចផ្អាកការសិក្សានៅតាមគ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជន ក្នុងក្រុងសៀមរាប រយៈពេលពីរសប្តាហ៍ក្រោយរដ្ឋបាលខេត្តសៀមរាប បានរកឃើញអ្នកកើតជំងឺកូវីដ១៩ម្នាក់ទៀត។ សូមបញ្ជាក់ថា រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ បានរកឃើញបុរសអាយុ៣៥ឆ្នាំម្នាក់ កើតជំងឺកូវីដ១៩។ បុរសម្នាក់នេះមានឈ្មោះ ម៉ាប់ វ៉ុន រស់នៅភូមិគោកត្នោត សង្កាត់គោកចក ក្រុងសៀមរាប...
ភ្នំពេញ:ក្នុងព្រឹត្តិការណ៍ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ២០កុម្ភៈ ខេត្តសៀមរាប បានរកឃើញវិជ្ជមានកូវីដ១៩ បុគ្គលទី២ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ទៅលើលោក ម៉ាប់ វុន អាយុ៣៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិគោកត្នោត សង្កាត់គោកចក ក្រុងសៀមរាប ដែលបានប្រកបមុខរបរជាកម្មករបើករថយន្តដឹកដី នៅភូមិដីឥដ្ឋ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល...
ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានកោតសរសើរចំពោះក្មេងប្រុសម្នាក់ អាយុ៦ឆ្នាំ ឆ្លងជំងឺកូវីដ១៩ ពិតជាមានភាពក្លាហានណាស់ ហើយជានិមិត្តរូប នៃការតាំងចិត្ត និងសាមគ្គីភាពក្នុងសង្គមខ្មែរ ដើម្បីប្រយុទ្ធប្រឆាំងកូវីដ១៩។ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក លោក នេត្រ ភក្ត្រា នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថា ប្រទេសបារាំងនិងប៉ូឡូញ បានបង្កើនវិធានការបន្ថែមទៀត ចំពោះការបិទប្រទេសឡើងវិញ ទៅកាន់តំបន់មួយផ្នែក នៅពេលដែលប្រទេសទាំងពីរ ប្រយុទ្ធប្រឆាំងនឹងការកើនឡើង នៃការឆ្លងវិរុសកូវីដកាន់តែច្រើនឡើង ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ មកដល់ពេលនេះ ពលរដ្ឋប្រមាណជា២១លាននាក់មកហើយ ដែលមានប្រភពមកពីតំបន់ចំនួន១៦ នៅក្នុងប្រទេសបារាំង ដែលត្រូវបានគេដឹងថា បានឆ្លងកូវីដបូករួមទាំងរដ្ឋធានីប៉ារីសផងដែរ ហើយវាកំពុងបានក្លាយ ទៅជាក្តីព្រួយបារម្ភថា វានឹងអាចកើតឡើង...
កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខេត្ត នារសៀល ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ បានបន្តទទួលអំណោយឧបត្ថម្ភជាថវិកា គ្រឿងឧបភោគបរិភោគ រួមនឹងសម្ភារៈ ពីសប្បុរសជន ជួយឧបត្ថម្ភដើម្បីចូលរួមក្នុងយុទ្ធនាការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ។ សប្បុរសជន...