ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មាន បានអោយដឹងថា ៖ គិតត្រឹមព្រឹក ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន១០៥នាក់ និងជាសះស្បើយ ចំនួន៨៨នាក់ ក្នុងនោះមាន៖ អ្នកឆ្លងសរុប= ១៤៣០ នាក់ អ្នកជាសះស្បើយ= ៨១៨ នាក់ (+៨៨) អ្នកកំពុងព្យាបាល=...
បរទេស៖ អ្នកអភិវឌ្ឍន៍វ៉ាក់សាំងរុស្ស៊ី ប្រឆាំងនឹងមេរោគឆ្លង បានថ្កោលទោសចំពោះ សកម្មភាពរបស់អាជ្ញាធរអាមេរិក និងបានសង្កត់ធ្ងន់ថា ប្រទេសនានាគួរតែប្រយុទ្ធគ្នា ក្នុងនាមជារណសិរ្សរួបរួមមួយ ប្រឆាំងនឹងរោគរាតត្បាត។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រសួងសុខាភិបាល និងសេវាកម្មមនុស្សជាតិ (HHS) របស់សហរដ្ឋអាមេរិក បានទទួលស្គាល់នៅក្នុង របាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនថា ខ្លួនបានប្រើ...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នៅពេលថ្មីៗនេះ បានជំរុញប្រទេសប៉ារ៉ាហ្គាយ ឲ្យធ្វើការងារជាមួយសម្ព័ន្ធមិត្តការទូតរបស់ខ្លួន គឺកោះតៃវ៉ាន់ ដើម្បីទប់ទល់នឹងការរាតត្បាតនៃជម្ងឺកូវីដ១៩ ក្រោយមានការតវ៉ា ក្នុងប្រទេសអាមេរិកខាងត្បូងនោះ ជុំវិញការគ្រប់គ្រងវិបត្តិសុខភាពរបស់រដ្ឋាភិបាល។ ពលរដ្ឋប៉ារ៉ាហ្គាយរាប់ពាន់នាក់ បានធ្វើការតវ៉ានៅក្នុងរដ្ឋធានី Asunción ជុំវិញការខ្វះឱសថនិងគ្រែសម្រាកព្យាបាល ស្របពេលករណីឆ្លងជម្ងឺកូវីដ១៩កើនឡើង និងអំពាវនាវឲ្យធ្វើការចោទប្រកាន់ លោកប្រធានាធិបតី Mario Abdo។...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា និងមន្រ្តីក្រោមឱវាទ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ ចុះពិនិត្យការ និងត្រៀមរៀបចំមណ្ឌលចត្តាឡីស័ក តាមបណ្តាស្រុក និងទីតាំងសម្រាប់បូជាសព អ្នកដែលបានស្លាប់ដោយសារកូវីដ-១៩ ។ អភិបាលខេត្តរូបនេះ មានប្រសាសន៍ឲ្យដឹងថា កន្លងទៅនេះ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំមណ្ឌលចត្តាឡីស័ក ចំនួន...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ការរៀបចំអាពាហ៍ពិពាហ៍នៅកម្ពុជា នាពេលបច្ចុប្បន្ននេះ គួរត្រូវតែផ្អាក ប៉ុន្ដែអនុញ្ញាតឲ្យរៀបចំពិធីសែនព្រេន ជាលក្ខណៈក្រុមគ្រួសារ ហើយចាំរៀបចំអាពាហ៍ពិពាហ៍ តាមក្រោយវិញ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩។ តាមរយៈសារសំឡេង នារសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃ១៥ ខែមីនា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលរបស់ប្រទេសឥណ្ឌូនេស៊ី បានរាយការណ៍ឲ្យដឹងកាលពីថ្ងៃអាទិត្យថា មានករណីថ្មីនៃជំងឺកូវីដ ១៩៤.៧១៤នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លង ជំងឺសរុបកើនឡើងដល់ ១.៤១៩.៤៥៥នាក់ ។ ក្រសួងបានឲ្យដឹងថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៣៨.៤២៦នាក់ ក្នុងនោះរាប់ទាំងអ្នកស្លាប់បន្ថែមទៀតចំនួន ៩៧នាក់ ដោយសារជំងឺឆ្លងរាតត្បាតកូរ៉ូណា ។ ក្រសួងបានឲ្យដឹងថា ពលរដ្ឋចំនួន...
បច្ចុប្បន្នភាព លោក Tarik Jasarevic អ្នកនាំពាក្យអង្គការ សុខភាពពិភពលោក (WHO) បានចេញសេចក្តីប្រកាសមួយ កាលពីថ្ងៃអាទិត្យ ទី១៤ ខែមីនានេះ អំពីវ៉ាក់សាំងបង្ការវីរុស Covid-19 របស់ក្រុមហ៊ុនអង់គ្លេស AstraZeneca ដែលបានសហការស្រាវជ្រាវ និងផលិតឡើងជាមួយសកលវិទ្យាល័យ Oxford និងមានរឿងអាស្រូវក្នុងពេលថ្មីៗនេះ ។ លោក Tarik...
ភ្នំពេញ ៖ បន្ទាប់ពីរកឃើញជំងឺកូវីដ១៩ កាន់តែច្រើនជាបន្តបន្ទាប់ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ឌឌីន បានព្រមានពីការគ្មានកន្លែង សម្រាប់ព្យាបាលអ្នកឆ្លងជំងឺកូវីដ១៩ បើសិនកាន់តែមានករណី ឆ្លងជំងឺនេះកើនឡើងជាបន្ត ។ លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ថា វ៉ាក់សាំងគ្រាន់តែជាវិធានការបន្ថែម...
ភ្នំពេញ ៖ លោក កេត ម៉ៅ អភិបាលស្រុកសំរោង ខេត្តតាកែវ នារសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១បានធ្វើរបាយការណ៍ បញ្ជាក់ថា អ្នកប៉ះពាល់ខ្លាំងជាមួយ អតីតសង្ឃ កក្កដា សុភ័ណ្ឌ ដែលមានផ្ទុកជំងឺកូវីដ១៩ ចំនួន២៥នាក់ និងអ្នកប៉ះពាល់ ដោយប្រយោល៣៥៥ នាក់ ។ របាយការណ៍បន្តថា...
បរទេស៖ ប្រទេសតួកគី ត្រូវបានគេកំណត់ថា នឹងក្លាយជាប្រទេសដំបូងគេ ដែលអនុញ្ញាត ឱ្យជនជាតិអង់គ្លេស ចូលវិស្សមកាលរដូវក្តៅ ដោយមិនតម្រូវ ឱ្យមានវិញ្ញាបនប័ត្រ ចាក់វ៉ាក់សាំង ឬការធ្វើតេស្តវិជ្ជមានកូវីដ១៩ ។ នេះបើតាមការផ្សាយរបស់ The Telegrap នៅថ្ងៃចន្ទ ទី១៥ ខែមីនា ឆ្នាំ២០២១។ រដ្ឋាភិបាលតួកគី មានជំនឿចិត្តយ៉ាងមុតមាំថា ប្រជាជនអង់គ្លេសភាគច្រើន...