ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងព្រមានទុកថាក្រសួងនឹងបង្ហាញជាសាធារណៈនូវអត្តសញ្ញាបុគ្គលណាដែលខ្លួនមានជំងឺកូវីដ-១៩ហើយ លាក់ព័ត៌មានរបស់ខ្លួន ។ ក្នុងសន្និសីទសារព័ត៌មានដើម្បីបំភ្លឺលើការបង្កើតច្បាប់ស្ដីពី «វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និង ជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត» នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា...
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងថា ដើម្បីកាត់ផ្ដាច់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈប្រកបជោគជ័យ ឬ បរាជ័យ គឺអាស្រ័យទៅលើប្រជាពលរដ្ឋទាំងអស់គ្នាជាអ្នកប្រព្រឹត្តិ ខណៈរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល បានខិតខំធ្វើការងារទប់ស្កាត់ជំងឺកូវីដ-១៩ យ៉ាងសកម្ម។ ក្នុងសន្និសីទសារព័ត៌មាន ដើម្បីបំភ្លឺលើការបង្កើតច្បាប់ស្ដីពី «វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ...
ភ្នំពេញ៖ ក្រោយពីដឹងថា មានបុរសម្នាក់មានផ្ទុកកូវីដ១៩ បានទៅចូលរួមមង្គលការនៅស្រុកឈូក ក្នុងទឹកដីខេត្តកំពតនាថ្ងៃ១៤ មីនា នោះ នៅថ្ងៃ១៥ មីនា អាជ្ញាធរខេត្តនេះ បានប្រកាសជូនដំណឹង ឲ្យផ្អាករាល់កម្មវិធីមង្គការ ជប់លៀង និងកម្មវិធីជួបជុំផ្សេងៗ។ ទោះបីជាយ៉ាងណាក្នុងនោះ លិខិតនេះបានបញ្ជាក់ថា រដ្ឋបាលខេត្តមិនមានប្រតិសកម្ម ជាមួយលិខិតអនុញ្ញាតរបស់រដ្ឋបាលក្រុង-ស្រុក-សង្កាត់ ដែលបានអនុញ្ញាតរួចហើយនោះទេ តែត្រូវណែនាំឲ្យកាត់បន្ថយ ភ្ញៀវចូលរួមជាអប្បបរមា និងរក្សាគម្លាតសុវត្ថិភាពសង្គម...
ភ្នំពេញ៖ ក្រសួងសុខាភិបាល រួមគ្នាជាមួយក្រសួងយុត្តិធម៌ បាននិងកំពុងធ្វើសន្និសីទសារព័ត៌មា ន ស្ដីពី“ច្បាប់ស្ដីពីវិធានការទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ ធ្ងន់ធ្ងរផ្សេងទៀត” ដែលនឹងប្រព្រឹត្ត ទៅនាព្រឹកថ្ងៃចន្ទ ទី១៥ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ៩:០០នាទីព្រឹក នៅទីស្ដីការក្រសួងសុខាភិបាល។ សន្និសីទសារព័ត៌មាននេះ មានការចូលរួម ដោយលោកសាស្រ្តាចារ្យ...
ភ្នំពេញ ៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានបន្តរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៣នាក់ទៀត ហើយដែលជាអ្នកជាប់ពាក់ព័ន្ធ ជាមួយសមាជិក ក្រុមរាំរបស់តារាចំរៀង អ្នកនាង សុគន្ធ នីសា នៅយប់រំលងអាធ្រាត ឈានចូលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ (វេលាម៉ោង០០ និង៣០នាទី) ។ បច្ចុប្បន្នអ្នកជំងឺទាំង៣នាក់...
ភ្នំពេញ ៖ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសថា នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ មានជំងឺកូវីដ១៩ដែលបានជាសះស្បើយចំនួន៨៣នាក់ និងមានអ្នកឆ្លងថ្មីចំនួន២០នាក់ ។ នេះជាករណីជាសះស្បើយ មានចំនួនច្រើន ក្រោយពីមានព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ។ បើតាមការប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល គិតមកដល់ព្រឹកថ្ងៃ១៥ មីនា កម្ពុជា មានអ្នកឆ្លងសរុប១៣២៥នាក់ អ្នកជាសះស្បើយ៧៣០នាក់ ចំពោះអ្នកឆ្លងក្នុងសហគមណ៍២០កុម្ភៈ មាន៨១០នាក់ អ្នកកំពុងព្យាបាល៥៩២នាក់ ៕
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១នេះ បានបង្ហោះរូបបភាពអមដោយខ្លឹមសារ ថា ម្នាក់ឯងបានហើយក្នុង សម័យជម្ងឺឆ្លងកូវីដ១៩។ សម្ដេចបញ្ជាក់ថា «៣កុំនិង៣ការពារ ជាវិធីការពារដ៍មាន ប្រសិទ្ធភាពបំផុត»។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ ស្ថានភាព...
ភ្នំពេញ: លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរៈភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានអនុគណៈកម្មការគ្រប់គ្រងសន្តិសុខ និងសណ្ដាប់ធ្នាប់តាមគោលដៅ និងតំបន់ចត្តាឡីស័ក បានលើកឡើងថា នៅក្នុងកាលៈទេសៈដ៏លំបាកនេះ ពីព្រោះការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ គឺផ្តើមចេញពីខ្លួនយើង ដើម្បីការពារខ្លួនយើង និងអ្នកដទៃ។ លោក ម៉ាណែត បានគូសបញ្ជាក់ថា អនុវត្តតាមបទបញ្ជារបស់សម្ដេចតេជោ ក្នុងការរៀបចំ មន្ទីរពេទ្យបម្រុង សម្រាប់ព្យាបាលជំងឺកូវីដ-១៩...
បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលរដ្ឋបាលតាមដានស្ថានភាពកូវីដ១៩ (CCSA) បានឲ្យដឹងថា នៅថ្ងៃសៅរ៍នេះ ប្រទេសថៃឡង់ដ៏ បានបញ្ជាក់ថា មានករណីនៃជំងឺកូវីដ១៩ចំនួន៧៨នាក់បង្កឡើងដោយវីរុសកូរ៉ូណា ភាគច្រើនអ្នកនៅក្នុងស្រុក និងស្លាប់ម្នាក់ ។ សេចក្តីរាយការណ៍បានឲ្យដឹងថា ក្នុងចំណោមករណីថ្មីគិតត្រឹមថ្ងៃសៅរ៍នេះ មានអ្នកឆ្លងជំងឺក្នុងស្រុកចំនួន៦៧នាក់ និង១១នាក់ផ្សេងទៀតជាអ្នកឆ្លងជំងឺមកពីខាងក្រៅ ។ សេចក្តីរាយការណ៍បានឲ្យដឹងថា ករណីឆ្លងជំងឹ់ក្នុងស្រុក...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា រោងចក្រនិងទីផ្សារ មិនប្រកាសបិទនោះទេ ព្រោះ មិនទាន់មានហានិភ័យ ប៉ុន្ដែត្រូវប្រុងប្រយ័ត្នទាំងអស់គ្នា ចំពោះជំងឺកូវីដ-១៩ ។ តាមរយៈសារសំឡេង នាពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា រោងចក្រ និងទីផ្សារ...