ភ្នំពេញ ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានមានប្រសាសន៍ថា អ្នកមានផ្ទះក្នុងសហគមន៍ឆ្លងកូវីដ១៩ចូលផ្ទះ ហើយមិនទាន់អាចចេញ ពីផ្ទះបានទេ ដើម្បីបង្ការកុំឲ្យឆ្លងជំងឺកូវីដ១៩។ សម្តេចបានហៅថ្ងៃ២០កុម្ភៈនេះថា ជាព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ។
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីរកម្ពុជា បានថ្លែងថា ក្រោយយក្រសួងសុខាភិបាល បានរកឆ្លងជំងឺកូវូដ១៩ ចូលទៅក្នុងសហគមន៍ ហើយ អ្នកនៅទីនោះត្រូវសហការ ឲ្យគ្រូពេទ្យយកសំណាក រកជំងឺកូវីដ១៩៕
បឺរលីន៖ លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាពជាសកល ដើម្បីទប់ទល់នឹងជំងឺរាតត្បាតកូវីដ-១៩ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួ។ លោក Tedros បានធ្វើការអំពាវនាវក្នុងអំឡុងពេល នៃសន្និសីទពិសេសមួយនៃសន្និសីទ សន្តិសុខទីក្រុងមុយនិច នៅឆ្នាំនេះ ដែលត្រូវបានធ្វើឡើងតាមអ៊ីនធឺណិត ដោយសារតែការរាតត្បាត។ លោកបានលើកឡើងថា“ បើគ្មានសាមគ្គីភាពសកលនោះទេ...
ភ្នំពេញ៖ ក្នុងឱកាសថ្លែងសារពិសេស ទៅកាន់បងប្អូនប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេសនៅ ព្រឹកថ្ងៃទី២០ កុម្ភៈនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសពីការឆ្លងជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ជាលើកទី៣ ជាជាព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ដោយក្នុងនោះត្រឹមតែជាង១០ម៉ោងប៉ុណ្ណោះ រកឃើញវិជ្ជមានកូវីដ១៩ ចំនួន៣២ករណី ។
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីរកម្ពុជា កំពុងអញ្ជើញថ្លែងសារពិសេសទៅកាន់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស តាមរយៈការផ្សាយផ្ទាល់របស់ ទូរទស្សន៍ជាតិកម្ពុជា គេហទំព័រហ្វេសប៊ុកផ្លូវការរបស់ សម្ដេចទូរទស្សន៍បាយ័ន និងប្រព័ន្ធផ្សព្វផ្សាយជាច្រើនផ្សេងទៀត អំពីព្រឹត្តិការណ៍២០កុម្ភៈ ទាក់ទងករណីជំងឺកូវីដ១៩៕
បាងកក៖ វ៉ាក់សាំងការពារជំងឺកូវីដ-១៩ mRNA ដែលត្រូវបានបង្កើតឡើងដោយ សាកលវិទ្យាល័យជូឡាឡុងកន នៃប្រទេសថៃ ត្រូវបានគេគ្រោងនឹងចូលទៅ ដំណាក់កាលដំបូងនៃការសាកល្បង លើមនុស្សក្នុងពេលឆាប់ៗ នេះបើយោងតាមមន្ត្រីសាកលវិទ្យាល័យ។ នៅក្នុងសន្និសីទកាសែត កាលពីថ្ងៃព្រហស្បតិ៍លោក Kiat Ruxrungtham ដែលទទួលបន្ទុកគម្តោងអភិវឌ្ឍន៍វ៉ាក់សាំង របស់សាកលវិទ្យាល័យបានបញ្ជាក់ថា វ៉ាក់សាំង mRNA ChulaCov19 នឹងត្រូវសាកល្បងលើមនុស្សនៅចុងខែមេសា ឬដើមខែឧសភា បន្ទាប់ពីលទ្ធផលគួរឱ្យ...
រីយ៉ូ៖ ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់ប្រភពផ្លូវការមួយថា ប្រេស៊ីល បានចាក់វ៉ាក់សាំងដល់មនុស្សគ្រប់រូប ដែលមានអាយុលើសពី ៩០ ឆ្នាំប្រឆាំងនឹងជំងឺកូវីដ-១៩ និងជាង ៧០ ភាគរយនៃបុគ្គលិកសុខាភិបាលរបស់ខ្លួន។ យោងតាមការិយាល័យអគ្គរដ្ឋអាជ្ញា (AGU) ដែលបានចេញផ្សាយឯកសារនេះ រដ្ឋាភិបាលបានឲ្យដឹងថា មនុស្សគ្រប់រូប ដែលមានអាយុលើសពី ៦០ ឆ្នាំរស់នៅតាមផ្ទះថែទាំ ហើយជនពិការ...
ប៉េកាំង៖ អ្នកនាំពាក្យចិនកាលពីថ្ងៃព្រហស្បតិ៍ បានស្តីបន្ទោសដល់អ្នកនយោបាយ លោកខាងលិចមួយចំនួន ចំពោះការចោទសួរអំពីភាពមិនលំអៀង នៃការសិក្សាប្រភពដើមវីរុសឆ្លងកូវីដ-១៩ ដោយបេសកម្មអង្គការ សុខភាពពិភពលោក នៅប្រទេសចិន។ អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី ហួ ឈុនយីង បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា ការមិនលំអៀងមិនមានន័យថា ការសន្មតនៃកំហុស ដែលមានគោលបំណង លើប្រទេសចិននោះទេ។ អ្នកនាំពាក្យរូបនេះបានលើកឡើងថា“ មានតែតាមរយៈការគោរពវិទ្យាសាស្ត្រ និងការពិតចំពោះអង្គហេតុប៉ុណ្ណោះ ទើបយើងអាចមានរបាយការណ៍មិនលំអៀង និងទាញសេចក្តីសន្និដ្ឋានផ្អែកលើវិទ្យាសាស្ត្រ”...
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក គឹម សន្តិភាព បានគូសបញ្ជាក់ថា ការស៊ែរ (Share) អត្ថបទនិងការផ្សព្វផ្សាយនូវ ព័ត៌មានមិនពិតពាក់ព័ន្ធនឹងការស្លាប់ ដោយសារការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ឈ្មោះ Sinopharm របស់ចិនកន្លងមកថ្មីៗនេះនឹងត្រូវ ទទួលទោសព្រហ្មទណ្ឌដូចគ្នា។ លោក គឹម សន្តិភាព បានគូសបញ្ជាក់ក្នុងសន្និសីទ សារព័ត៌មាននាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ថា...
បរទេស៖ នៅថ្ងៃព្រហស្បតិ៍ ទី១៨កុម្ភៈ រដ្ឋាភិបាលថៃបានរាយការណ៍ ពីករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ ចំនួន ១៥០ នាក់ថែមទៀត ដែលរួមមានការឆ្លងមេរោគក្នុងស្រុកចំនួន ១៤២ នាក់ និង ករណីនាំចូលចំនួន ៨ នាក់ ដែលបាននាំឱ្យប្រទេសនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើងដល់ ២៥ ១១១នាក់ ។ យោងតាមសារព័ត៌មាន...