តូក្យូ៖ អ្នកនាំពាក្យរដ្ឋាភិបាល បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមហ៊ុន AstraZeneca Plc គ្រោងនឹងផលិតនូវវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ៩០ លានដូសនៅក្នុងប្រទេសជប៉ុន ឬប្រហែល ៧៥ ភាគរយនៃអ្វីដែលប្រទេសនេះ ត្រូវបានគេគ្រោងនឹងទទួលពី ក្រុមហ៊ុនឱសថអង់គ្លេសមួយនេះ។ យោងតាមប្រភពដែលបានដឹង ពីបញ្ហានេះបានឲ្យដឹងថាក្រុមហ៊ុន JCR Pharmaceuticals Co នៅតំបន់ Hyogo...
បរទេស៖ រដ្ឋាភិបាលថៃ នៅថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍ករណីឆ្លងថ្មី វីរុសកូវីដ១៩ ចំនួន ៧៥៦នាក់ទៀត ក្នុងនោះ ឆ្លងក្នុងសហគមន៍ចំនួន ៧៤៦ នាក់ និងការនាំចូលចំនួន ១០នាក់ ដែលធ្វើអោយចំនួនអ្នកឆ្លងវីរុសនេះ សរុបកើនឡើងដល់ ១៦ ២២១ នាក់។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៨...
ហាណូយ៖ មន្ត្រីសុខាភិបាលប្រទេសវៀតណាម បានបញ្ជាក់ថា មនុស្ស ៨២ នាក់ទៀត បានធ្វើតេស្តិ៍វិជ្ជមានមេរោគកូវីដ១៩ នៅក្នុងសហគមន៍។ មន្ត្រីសុខាភិបាលបានបញ្ជាក់ថា ទាំងអស់សុទ្ធតែពាក់ព័ន្ធនឹងករណីថ្មីពីរ ដែលត្រូវបានរាយការណ៍ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vũ...
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ថា ប្រទេសចិន ត្រូវបានគេថា កំណើននៃការឆ្លងជំងឺកូវីដ១៩ថ្មី ប្រចាំថ្ងៃទាបបំផុត ក្នុងរយៈពេលជិត៣សប្តាហ៍មកនេះ គិតត្រឹមថ្ងៃព្រហស្បតិ៍ ហើយខេត្តដែលបន្តធ្វើជំងឺនោះ គឺស្ថិតនៅភាគមឦសាននៃប្រទេស ។ សរុបអ្នកចំនួន នៃអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសចិន បានថយចុះ...
ហ្សឺណែវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ថា អង្គការសុខភាពពិភពលោក ហៅកាត់ថា (WHO) បានចេញវេជ្ជបញ្ជាព្យាបាលថ្មីៗ កាលពីថ្ងៃអង្គារទី ២៦ ខែមករាក្នុងការព្យាបាលអ្នកជំងឺកូវីដ១៩ រួមទាំងអ្នកដែលបង្ហាញរោគសញ្ញា បន្ទាប់ពីការជាសះស្បើយពីជំងឺ ។ អង្គការខាងលើបានឲ្យដឹងថា ខ្លួនបានណែនាំឱ្យប្រើថ្នាំប្រឆាំងនឹង ជំងឺក្នុងកម្រិតទាបដើម្បីការពារការកកឈាម...
ភ្នំពេញ៖ លោក ញ៉ូវ សាឯម សមាជិកក្រុមប្រឹក្សាខេត្តកំពត បានថ្លែងបញ្ជាក់ថា បើទោះបីក្នុងកាលៈទេសៈ នៃការរីរាលដាលជំងឺកូវីដ១៩ យ៉ាងណាក៏ដោយ ក៏ខេត្តកំពត នៅតែអាចរក្សាបាននូវ ភាពល្អប្រសើរលើគ្រប់វិស័យ ជាពិសេសវិស័យធុរកិច្ច ទេសចរណ៍ និង អចលនទ្រព្យជាដើម ។ ក្នុងសន្និសីទសារព័ត៌មាន ស្តីពី “វឌ្ឍនភាពមូលដ្ឋានឃុំ/សង្កាត់ និងទិសដៅការងារបន្ត” របស់ខេត្តកំពត...
បរទេស៖ នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Chung Sye-kyun បាននិយាយនៅថ្ងៃពុធថា ប្រទេសកូរ៉េខាងត្បូង មានបំណងចង់ចែករំលែកថ្នាំវ៉ាក់សាំងកូវីដ១៩ ឲ្យដល់ប្រទេសកូរ៉េខាងជើង ជាផ្នែកមួយនៃកិច្ចប្រឹងប្រែង បន្តចំណងមិត្តភាព ជាមួយប្រទេសជិតខាងដែលមាន នុយក្លេអ៊ែរបស់ខ្លួនមួយនេះ។ ប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ មានការយឺតយ៉ាវក្នុងការ ចាប់ផ្តើមបញ្ជាទិញថ្នាំវ៉ាក់សាំង ប៉ុន្តែវាទទួលបានការផ្គត់ផ្គង់ ឲ្យគ្រប់គ្រាន់ពីក្រុមហ៊ុនផលិត ដើម្បីចាក់ជូនមនុស្ស ៥៦លាននាក់ លើសពីគ្រប់ក្នុងការផ្តល់ជូន...
ហុងកុង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ថា ជំងឺឆ្លងរាតត្បាតកូវីដ១៩ បានបន្តឆ្លងរាលដាល នៅក្នុងបណ្តាប្រទេស នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលប្រទេសហ្វីលីពីន ត្រូវបានគេរាយការណ៍ថា មានករណីថ្មីនៃជំងឺចំនួន២.២៤៥នាក់ គិតត្រឹមថ្ងៃពុធ ទន្ទឹមនឹងនេះដែរ សរុបអ្នកឆ្លងជំងឺនៅក្នុងប្រទេសឥណ្ឌា បានកើនឡើងដល់១០.៦៨៩.៥២៧នាក់ ដែលបានចុះបញ្ជីថ្មី ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ មានចំនួន១២.៦៨៩នាក់ ។ ក្រសួងសុខាភិបាលសហព័ន្ធ បានបញ្ចេញទិន្នន័យ...
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញពលករខ្មែរ ដែលធ្វើដំណើរមកពីប្រទេសថៃម្នាក់ ឆ្លងកូវីដ១៩ ខណៈអ្នកជំងឺ៥នាក់ជាសះស្បើយ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៤៦១នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន ៤២៨នាក់ និងអ្នកជំងឺ៣៣នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕