ភ្នំពេញ៖ អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជាលោក សុខ ឥសាន បានថ្លែងនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ថា អ្នកណាដែលមិនចង់ចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ របស់ប្រទេសចិន គឺជាសិទ្ធិរបស់ម្នាក់ៗ ។ លោកបន្តថា អ្នកស្រែកមិនឲ្យប្រើវ៉ាក់សាំងចិនប៉ុន្តែ ពួកគេកំពុងប្រើប្រាស់ផលិតផលចិនគ្រប់មុខនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ។ បន្ថែមពីលើនេះលោកថា ជីវិតប្រជាជនចិនដែល បានចាក់វ៉ាក់ចិនរួចហើយ មិនមែនថោកជាងជីវិតអ្នកចាំតែរិះគន់។...
រ៉ូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ថា លោក Roberto Speranza រដ្ឋមន្ត្រីក្រសួងសុខាភិបាល កាលពីថ្ងៃសៅរ៍ បានដាក់បទបញ្ជាហាមប្រាម ទៅលើការហោះហើរត្រង់ពីប្រេស៊ីល មកកាន់អ៊ីតាលី បន្ទាប់ពីបានរកឃើញថា អ្នកដំណើរចំនួន ៤នាក់បញ្ជាក់អំពីវីរុសប្រភេទថ្មី នៅពេលមកដល់ទឹកដីអ៊ីតាលី ។ ក្រសួងសុខាភិបាលបានបង្ហោះ លិខិតហាមប្រាមនៅលើគេហទំព័រថា ការហាមប្រាមនឹងមានប្រសិទ្ធិភាពភ្លាមៗ រហូតដល់ថ្ងៃទី៣១...
សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបាន រាយការណ៍កាលពីថ្ងៃសៅរ៍ថា ប្រទេសប្រេស៊ីល បានចុះក្នុងបញ្ជីដែលមានអ្នកស្លាប់ចំនួន ១.០៥០នាក់ ដោយសារជំងឺកូវីដ១៩ គិតក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់ បានកើនឡើងដល់ ២០៩.២៩៦នាក់ ។ លើសពីនេះ មានករណីបន្ថែមទៀតចំនួន ៦១.៥៦៧នាក់ ដែលត្រូវបានចុះក្នុងបញ្ជីក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ...
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានបញ្ជាក់ឲ្យដឹងថា នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១នេះ មានបុរសខ្មែរសញ្ជាតិអាមេរិកាំងម្នាក់ បានរត់ចេញពីទីតាំងធ្វើចត្តាឡីស័ក នាសណ្ឋាគារទ្បងលីវ នៅផ្លូវលេខ៣១២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បន្ទាប់ពីហូបអាហារពេលព្រឹករួច។ នេះបេីយោងតាម ទទក។ អ្នកដំណើរនេះ ឈ្មោះ យឹម សេរីវុទ្ធី អាយុ៣៦ឆ្នាំ បានមកដល់ប្រទេសកម្ពុជា...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីជាប់ឆ្នោត លោកសហរដ្ឋអាមេរិកលោក ចូ បៃដិន បានលើកឡើងថា លោកកំពុងស្នើសុំផែនការកញ្ចប់ជំនួយសង្គ្រោះបន្ទាន់ជំកូវីដ-១៩ ជាទឹកប្រាក់ចំនួន ១,៩ ទ្រីលានដុល្លារដើម្បីផ្លាស់ប្តូរទិសដៅនៃការរាតត្បាតជំងឺឆ្លង និងធ្វើឱ្យសេដ្ឋកិច្ចស្ថិតលើផ្លូវសម្រាប់ការងើបឡើងវិញ។ លោក បៃដិន ដែលនឹងចូលកាន់តំណែង នៅថ្ងៃពុធសប្តាហ៍ក្រោយបានបញ្ជាក់ថា កញ្ចប់ថវិកាដែលរួមមានការត្រួតពិនិត្យចំនួន ១,៤០០ ដុល្លារក្នុងមនុស្សម្នាក់ នៅក្នុងជំនួយហិរញ្ញវត្ថុ ដោយផ្ទាល់គឺជាកញ្ចប់ដំបូងនៃផែនការពីរជំហាន សម្រាប់ការជួយសង្គ្រោះ និងការងើបឡើងវិញ។...
ភ្នំពេញ៖ លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា នាយកប្រតិបត្តិនៃអង្គការមិត្តសង្គម អន្ដរវប្បធម៌ (TPO) ប្រចាំកម្ពុជា បានថ្លែងថា ក្នុងដំណាក់កាលជំងឺកូវីដ-១៩ កំពុងកើតមានឡើងនៅពិភពលោក រួមទាំងកម្ពុជាផង នោះ គឺមានអ្នកជំងឺសុខភាពផ្លូវចិត្ត ជាង១ម៉ឺននាក់ មកពិគ្រោះយោបល់ និងព្យាបាល។ ក្នុងពិធីប្រកាសដាក់ឲ្យប្រើប្រាស់ «គម្រោង លើកកម្ពស់ការយល់ដឹង អំពីសុខភាពផ្លូវចិត្ត» នៅថ្ងៃទី១៦...
ញូវយ៉ក៖ មរណភាពដោយសារជំងឺរាតត្បាតកូវីដ-១៩ បានកើនឡើងដល់ជាង ២ លាននាក់កាលពីថ្ងៃសុក្រ នេះបើយោងតាមមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវិស្វកម្មប្រព័ន្ធ CSSE នៅសាកលវិទ្យាល័យ Johns Hopkins។ ចំនួនអ្នកស្លាប់ទូទាំងពិភពលោក បានកើនឡើងដល់ ២០០០,៩០៥ នាក់ដែលមានចំនួនសរុបជាង ៩៣,៤លានករណី នៅទូទាំងពិភពលោកគិតត្រឹមម៉ោង ១២ និង២២នាទី ម៉ោងនៅក្នុងស្រុក ម្សិលមិញនេះ នេះបើយោងតាមទិន្នន័យរបស់...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រដ្ឋាភិបាលចិន ប្រកាសផ្ដល់វ៉ាក់សាំងប្រឆាំង កូវីដ១៩ ចំនួន១លានដូស មកដល់កម្ពុជាសម្រាប់ចាក់ ជូនប្រជាពលរដ្ឋ៥០ម៉ឺននាក់ ហើយវ៉ាក់សាំងនេះ ត្រូវបានថ្នាក់ដឹក នាំចិន ប្រធានាធិបតីឥណ្ឌូនេស៊ី និងមនុស្សរាប់លាននាក់ នៅលើពិភពលោក បានប្រើប្រាស់ផងដែរ។ តាមរយៈសារសំឡេងពិសេសរបស់ សម្ដេចតេជោ ហ៊ុន...
បរទេស៖ មន្ត្រីសុខាភិបាលបាននិយាយថា មនុស្ស ២៣ នាក់បានស្លាប់ នៅក្នុងប្រទេសន័រវែស ក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Pfizer សម្រាប់ដូសដំបូង ក្នុងនោះ អ្នកស្លាប់ ១៣នាក់ ជាមនុស្សវ័យចំណាស់។ យោងតាមសារព័ត៌មាន New York Post ចេញផ្សាយនៅថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២១...