ភ្នំពេញ: សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរាត្រីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ បានអះអាងថា រដ្ឋាភិបាលចិនប្រកាសផ្ដល់វ៉ាក់សាំងប្រឆាំង កូវីដ១៩ ចំនួន១លានដូស ដល់កម្ពុជាសម្រាប់ចាក់ដល់ មនុស្ស៥០ម៉ឺននាក់។ តាមរយៈសារជាសំឡេង រយៈពេលជាង១៦នាទី សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា« រដ្ឋាភិបាលប្រជាមានិតចិន តាមរយៈក្រសួងការពារជាតិចិន និងក្រសួងការពារជាតិកម្ពុជា បានផ្ដល់នូវ វ៉ាក់សាំងប្រឆាំងកូវីដ១៩ ចំនួន១លានដុស សម្រាប់មនុស្ស៥០មុឺននាក់ ដើម្បីចាក់»។
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា អស់រយៈពេល ២សប្តាហ៍ចុងដើមឆ្នាំថ្មីនេះ គេបានដឹងថា ពលរដ្ឋអាមេរិកប្រមាណជា ៣៨ ០០០នាក់ហើយ ដែលបានបាត់បង់ជីវិតដោយសារកូវីដ១៩។ បើយោងតាមការព្យាករណ៍មួយ ដោយរដ្ឋបាលទទួលបន្ទុក កិច្ចការងារគ្រប់គ្រង និងការពារជំងឺឆ្លងរបស់អាមេរិកហៅកាត់ថា CDC បានបង្ហាញថាក្នុងរយៈពេល ៣សប្តាហ៍ខាងមុខ ពលរដ្ឋអាមេរិកប្រមាណជា ៩២ ០០០នាក់ទៀត...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា តាមរយៈការស្រាវជ្រាវថ្មីមួយ ដែលត្រូវបានធ្វើឡើងដោយភ្នាក់ងារ សុខាភិបាលរបស់អង់គ្លេស បានរកឃើញថា មនុស្សភាគច្រើនដែលធ្លាប់ បានឆ្លងកូវីដនឹងអាចធ្វើឲ្យពួកគេ មានភាពស៊ាំទៅនឹងវិរុសនេះដែលនឹងនាំឲ្យពួកគេមិនអាចឆ្លង វាសាជាថ្មីក្នុងរយៈពេលជាច្រើនខែ។ ក្រុមអ្នកវិទ្យាសាស្ត្រ បានបញ្ជាក់យ៉ាងច្បាស់ថា អ្នកដែលបានឆ្លងកូវីដម្តងហើយ នឹងមានអត្រាឆ្លងតិចដល់ទៅ ៨៣ភាគរយ ទោះបីជាគេបានទៅប៉ះពាល់ ឬប្រាស្រ័យនៅក្បែរអ្នកជំងឺនេះម្តងទៀត ក្តីបើប្រៀបទៅនឹងអ្នកដែលមិន ដែលធ្លាប់មានប្រវត្តិឆ្លងវិរុសមួយនេះ។...
បរទេស៖ អាជ្ញាធរសុខាភិបាលប្រទេសថៃ នឹងពន្លឿនការធ្វើតេស្តរកវីរុសកូវីដ១៩ សម្រាប់កម្មករជាង ៣៥ ០០០ នាក់ នៅរោងចក្រចំនួន ៤០០ នៅខេត្តសាមុតសាខុន នៅត្រឹមថ្ងៃទី ២៤ ខែមករា ខណៈខេត្តនេះកំពុងត្រៀមបើកមន្ទីរពេទ្យទី ៤ របស់ខ្លួននៅថ្ងៃស្អែក។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១...
ហ្សាការតា៖ ទីភ្នាក់ងារ់ព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ថា លោក Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ី កាលពីថ្ងៃពុធ បានទទួលការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ដែលបានផលិតឡើង ដោយក្រុមហ៊ុនឳសថនៃប្រទេសចិន Sinovac Biotech ។ លោកប្រធានាធិបតី ដែលមានគេស្គាល់ច្បាស់ថា រហស្សនាម Jokowi គឺជាជនជាតិឥណ្ឌូនេស៊ី...
បរទេស៖ យោងតាមការប្រកាសរបស់ BBC នៅថ្ងៃពុធនេះបានឲ្យដឹងថា វ៉ាក់សាំង ដែលផលិតដោយក្រុមហ៊ុនចិន Sinovac ត្រូវបានគេដឹងថាបានធ្វើតេស្ត និងរកឃើញប្រសិទ្ធភាពត្រឹមតែ៥០,៤ភាគរយប៉ុណ្ណោះ នៅក្នុងប្រទេសប្រេស៊ីល គឺជាទិន្នន័យចុងក្រោយដែលបាន ធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវ។ គួរឲ្យដឹងដែរថា វ៉ាក់សាំងរបស់ប្រទេសចិន ដែលមានឈ្មោះថា CoronaVac គឺជាវ៉ាក់សាំងមួយក្នុងចំណោមវ៉ាក់សាំងចំនួន២ ដែលរដ្ឋាភិបាលនៃប្រទេសប្រេស៊ីល បានត្រៀមនឹងអនុញ្ញាតិទទួលស្គាល់។ គួរឲ្យដឹងដែរថា វ៉ាក់សាំងរបស់ចិន ទើបតែត្រូវបានប្រទេសឥណ្ឌូនេស៊ី...
វ៉ាស៊ីនតោន៖ ប្រភពព័ត៌មាន ពីសាកលវិទ្យាល័យ Johns Hopkins បានឲ្យដឹងកាលពីថ្ងៃអង្គារថា ចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ នៅអាមេរិក បានកើនឡើងដល់កំណត់ត្រាថ្មី ដោយក្នុងមួយថ្ងៃ មានចំនួនរហូតដល់ជិត ៤.៥០០ នាក់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អាមេរិក នៅតែជាប្រទេសមួយ ដែលរងគ្រោះខ្លាំងជាងគេបំផុត ជុំវិញករណីឆ្លង និងស្លាប់ដោយសារជំងឺកូវីដ-១៩ ប្រទេសឥណ្ឌា...