ប៉េកាំង៖ ប្រទេសចិន កំពុងប្រើវិធានការរួមបញ្ចូលគ្នា ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ចំពេលដែលការលេចចេញ ករណីឆ្លងទម្រង់ថ្មី នៅក្នុងទីក្រុងប៉េកាំង និងខេត្តនានារួមមានហឺប៉ី ឡៃនីង និងហីឡុងជាំង ដោយមានវិធានការចំនួន២ គឺបង្កើនការធ្វើតេស្ដរកមេរោគ និងការចាក់វ៉ាក់សាំង។ ចំនួននៃការឆ្លងថ្មី ដែលបានបញ្ជាក់ និងឆ្លងមេរោគកូវីដ-១៩ នៅភាគខាងជើងខេត្តហឺប៉ីប្រទេសចិន បានបន្តកើនឡើង ចាប់តាំងពីខេត្តនេះ បានរាយការណ៍ពីករណីឆ្លងថ្មី ដែលត្រូវបានបញ្ជាក់នៅក្នុងស្រុក...
ភ្នំពេញ៖ ក្រសួងធម្មការ និងសាសនា បានធ្វើការណែនាំដល់ មន្ទីរធម្មការ និងសាសនា រាជធានី-ខេត្ត ថ្នាក់ដឹកនាំសង្ឃនៅតាមទីអារាម ព្រមទាំង ប្រជាពុទ្ធបរិស័ទ ចូលរួមប្រារព្ធពិធីបុណ្យ «មាឃបូជា» ឲ្យបានអធិកអធម ហើយត្រូវអនុវត្តវិធានការក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ និងបង្ការការចម្លងជំងឺកូវីដ-១៩។ យោងតាមសេចក្ដីណែនាំរបស់ ក្រសួងធម្មការ និងសាសនា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ថា ប្រទេសឥណ្ឌា នឹងចាប់ផ្តើមចាក់វ៉ាក់សាំង់ ការពារជំងឺកូវីដ១៩ នៅថ្ងៃទី១៦ ខែមករា ខាងមុខ ។ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ គេឃើ់ញក្រុមបុគ្គលិកពេទ្យ បាននាំគ្នាដឹកជញ្ជូនថ្នាំវ៉ាក់សាំង Covishield ដែលបានផលិតឡើងដោយ វិទ្យាស្ថានសេរ៉ូមសាស្ត្រ របស់ប្រទេសឥណ្ឌា នៅបង់ហ្គាឡូ...
ភ្នំពេញ៖ ប្រទេសកម្ពុជា បានជាប់ចំណាក់ថ្នាក់លេខ១ លើពិភពលោក ក្នុងការ ប្រយុទ្ធប្រឆាំង និងការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩។ យោងតាមសេចក្ដី ប្រកាសព័ត៌មានរបស់ក្រសួង ទេសចរណ៍ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា កាលពីខែវិច្ឆិកា ឆ្នាំ២០២០ ការិយាល័យសេដ្ឋកិច្ចសេណេហ្កាល់ បានចុះផ្សាយរបាយការណ៍ ស្ដីពីការផ្ដល់ចំណាត់ថ្នាក់ ដល់ប្រទេសដែលគ្រប់គ្រងកូវីដ-១៩ បានល្អបំផុតនៅលើពិភពលោក ក្នុងនោះ...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ បានអោយដឹងថា ក្រសួងបានរកឃើញពលករខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃ ចំនួន០៦នាក់ទៀត ឆ្លងជំងឺកូវីដ១៩ និងគ្មានករណីជាសះស្បើយ។ តាមរយៈសេចក្ដីប្រកាសព័ត៌មាន ក្រសួងបានបញ្ជាក់ថា ពលករខ្មែរទាំង៦នាក់ដែលទើបឆ្លងជំងឺកូវីដ១៩ រួមមាន៖ -ស្ត្រីជនជាតិខ្មែរ អាយុ ៣៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង...
ភ្នំពេញ៖ ម៉ាស់ការពារជំងឺឆ្លងចំនួន ៥ម៉ឺនសន្លឹក ត្រូវបានក្រុមហ៊ុន Namyoung Global ប្រគល់មកស្ថានទូតកម្ពុជា ដើម្បីចែកជូនដល់ប្រជាពលរដ្ឋខ្មែរនៅកូរ៉េ ។ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំកូរ៉េ បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ហើយត្រៀមខ្លួនក្នុងការជួយផ្ដល់ព័ត៌មាន ក៏ដូចជាសម្របសម្រួលដល់ក្រុមហ៊ុន Namyoung Global ដែលមានបំណងនាំចូល គ្រឿងម៉ាស៊ីនផលិតម៉ាស, ស្រោមដៃពេទ្យ...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីជាប់ឆ្នោត សហរដ្ឋអាមេរិកលោក ចូ បៃដិន កាលពីថ្ងៃច័ន្ទបានទទួល វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២ គឺមានរយៈពេល ៤ សប្តាហ៍បន្ទាប់ពីលោក ត្រូវបានចាក់ថ្នាំបង្ការរោគលើកដំបូង។ លោក ចូ បៃដិន ត្រូវបានចាក់វ៉ាក់សាំង Pfizer-BioNTech កម្រិតទី ២ នៅមន្ទីរពេទ្យមួយនៅទីក្រុងញូវក រដ្ឋដេឡាវ៉ា រដ្ឋកំណើតរបស់លោក...
ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងថា ក្នុងពេលកំពុងប្រយុទ្ធប្រឆាំង នឹងមេរោគកូវីដ-១៩ កម្ពុជា បានព្យាយាមចែករំលែក ធនធានដែលមានជូនប្រជាជន និងប្រទេសជាមិត្ត ក្នុងការទប់ទល់ការរីក រាលដាលនៃមេរោគដ៏កាចសាហាវនេះ ។ សម្ដេច ទៀ បាញ់ បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១២ មករានេះថា...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ បានអោយដឹងថា អ្នកជំងឺកូវីដ១៩ ចំនួន២នាក់ ដែលជាពលករខ្មែរ ដែលធ្វើដំណើរត្រឡប់មកពីប្រទេសថៃ បានព្យាបាលជាសះស្បើយ ខណៈគ្មានអ្នកឆ្លងថ្មី។ តាមរយៈសេចក្ដីប្រកាសព័ត៌មាន ក្រសួងបញ្ជាក់ថា អ្នកព្យាបាលជាសះស្បើយទាំងពីរនាក់ រួមមាន៖ -ស្រ្តីជនជាតិខ្មែរ អាយុ៣៦ឆ្នាំ មានអាស័យដ្ឋាន ស្នាក់នៅឃុំបឹងរាំង ស្រុកកំរៀង...
ភ្នំពេញ៖ ក្នុងថ្ងៃបើកបវេសនកាលថ្មី ឆ្នាំសិក្សា ២០២១ -២០២២ នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានចូលរួមអបអរសាទរ និងបង្ហាញសុទិដ្ឋិនិយមថា ឆ្នាំសិក្សានេះនឹងប្រព្រឹត្តទៅបានរលូន ប្រកបដោយជោគជ័យ និងសុវត្ថិភាព។ តាមរយៈគេហទំព័រហ្វេសប៊ុក នៅថ្ងៃនេះសហភាពសហព័ន្ធយុវជនកម្ពុជា សូមចូលរួមជាមួយរាជរដ្ឋាភិបាល ជាពិសេសក្រសួងអប់រំ យុវជន និងកីឡា អបអរសាទរ...