រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ថា សេចក្តីប្រកាសមួយចេញ ដោយក្រសួងសុខាភិបាល និងកីឡា បានឲ្យដឹងថា ប្រទេសមីយ៉ាន់ម៉ា ត្រូវបានគេរាយការណ៍មកថា មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៧២៩នាក់ គិតត្រឹមថ្ងៃអាទិត្យ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនឡើងដល់ ១២៦.៣៤៥នាក់ ។ សេចក្តីប្រកាសបានឲ្យដឹងថា សរុបមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ បន្ថែមទៀតចំនួន ១៧នាក់...
កោះកុង៖ លោក ទូ សាវុធ អភិបាលរងខេត្តកោះកុង នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ បាននាំយកគ្រឿងឧបភោគបរិភោគ រួមទាំងសម្ភារៈដើម្បីការពារ នៃជំងឺកូវិដ១៩ ជូនដល់កងកម្លាំងយោពលខេមរភូមិន្ទ វរៈសេនាតូច៣០៣ និងកម្លាំងនគរបាលជាតិវរៈ២០៧ ដែលឈរជើងការពារខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា.ថៃ ដែលមានព្រំដែនជាប់គ្នា។ លោក ទូ សាវុធ អភិបាលរងខេត្តបានមានប្រសាសន៍ថា លោកមានសេចក្តីសោមនោស្សរីករាយណាស់ ដែលកងកម្លាំងប្រដាប់អាវុធទាំង...
អាហ្សង់ទីន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ថា លោក Alberto Fernandez ប្រធានាធិបតីរបស់ប្រទេសអាហ្សង់ទីន បានបង្ហាញពីក្តីបារម្ភកាលពីថ្ងៃអាទិត្យទៅលើករណីនៃការឆ្លងជំងឺកូវីដ១៩ ដែលបានកើនឡើងខ្លាំងនៅក្នុងប្រទេស និងបានជំរុញឲ្យពលរដ្ឋ ជាពិសេសក្រុមយុវវ័យ គោរពតាមវិធានការណ៍ឲ្យបានត្រឹមត្រូវ ។ លោក Fernandez បានថ្លែងឲ្យដឹងនៅក្នុងអំឡុងពេល ចូលរួមក្នុងព្រឹត្តិការណ៍មួយនៅក្រុង Chapadmalal ដែលបានថ្លែងថា “វ៉ាក់សាំង...
បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ថា អង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅក្នុងប្រទេសថៃឡង់ដ៏ បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ប្រទេសថៃឡង់ដ៏ ត្រូវបានគេរំពឹងថា នឹងទិញយកវ៉់ាក់សាំងកូវីដ១៩ ចំនួន២លានកម្រិត ដែលបានផលិតឡើងដោយក្រុមហ៊ុនឳសថ របស់ប្រទេសចិនឈ្មោះថា Sinovac Biotech ។ អង្គការបានឲ្យដឹងនៅក្នុង របាយការណ៍ប្រចាំថ្ងៃថា ក្រសួងសុខាភិបាលសាធារណៈ របស់ប្រទេសថៃឡង់ដ៏...
ភ្នំពេញ៖ ក្រសួងសុខាភិបាលអះអាងថា បានរកឃើញស្ត្រីជាពលករខ្មែរ មកពីថៃ បានឆ្លងជំងឺកូវីដ១៩ម្នាក់ បន្ថែមទៀត និងគ្មាបករណី ព្យាបាលជាសះស្បើយ។ យោងតាមសេចក្តី ប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី៤មករា ឆ្នាំ២០២១បានឲ្យដឹងថាអ្នកឆ្លងជាស្ត្រីជនជាតិខ្មែរអាយុ ២១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិកូនភ្នំ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានធ្វើដំណើរមកពីថៃ មកដល់កម្ពុជានៅថ្ងៃទី១ ខែមករា ឆ្នាំ២០២១។ ក្រសួងបន្តថា លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់ស្ត្រីរូបនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រគឺវិជ្ជមានវីរុស កូវីដ -១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។ សូមជម្រាបថា គិតមកដល់ថ្ងៃ៤ មករា កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន៣៨២(ស្រី១០៤នាក់ និងបុរស ២៧៧នាក់) អ្នកព្យាបាលជាសះស្បើយចំនួន៣៦២ នាក់(ស្រី៨៦នាក់ និងបុរស២៧៦នាក់) អ្នកកំពុងសម្រាកព្យាបាលចំនួន២០នាក់(ស្រី១៩នាក់និងបុរស១នាក់)៕
បរទេស៖ ការចាក់ថ្នាំបង្ការរោគដ៏ធំប្រឆាំងវីរុសកូវីដ១៩ បានចាប់ផ្តើមនៅក្នុងប្រទេសអ៊ីស្រាអែល នៅចុងខែធ្នូ ដោយមានលោកនាយករដ្ឋមន្រ្តី នេតាន់យ៉ាហ៊ូ និងលោកប្រធានាធិបតី លោក រីវលីន បានទទួលវ៉ាក់សាំងវ៉ាក់សាំងដំបូងគេ។ រហូតមកដល់ពេលនេះប្រជាជនអ៊ីស្រាអែលប្រមាណមួយលាននាក់បានទទួលថ្នាំបង្ការនេះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា ក្នុងចំណោមអ្នកដែលត្រូវបានចាក់វ៉ាក់សាំងប្រឆាំងវីរុសកូវីដ១៩ ឬ វីរុសកូរ៉ូណា នៅអ៊ីស្រាអែល គឺមានមនុស្សចំនួន...
បរទេស៖ ការស្លាប់មួយបន្ថែមទៀតទាក់ទងនឹងវីរុសកូវីដ១៩នៅប្រទេសថៃ បាននាំឱ្យអ្នកស្លាប់ដោយសារវីរុសនេះកើនឡើងដល់ ៦៤នាក់ ខណៈនៅថ្ងៃសៅរ៍ ថៃ បានរកឃើញអ្នកឆ្លងវីរុសចំនួន ២១៦នាក់ ក្នុងនោះ អ្នកឆ្លងក្នុងសហគមន៍មានចំនួន ២១៤នាក់ ដែលនាំឱ្យមានករណីឆ្លងសរុបក្នុងប្រទេសនេះ កើនឡើងដល់ ៧.៣៧៩ នាក់ ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២១...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថាមនុស្សប្រមាណជាជាង២៥០០នាក់ នៅបារាំងបាននាំគ្នាចុលរួមក្នុង កម្មវិធីជប់លៀង ខុសច្បាប់មួយខណៈដែលប្រទេសកំពុងព្យាយាម ប្រយុទ្ធប្រឆាំងយ៉ាងខ្លាំងទៅ នឹងការរីករាលដាលនៃកូវីដ១៩។ ប្រភពដដែលបានសរសេរទៀតដែរថាព្រឹត្តិការណ៍នេះ បានធ្វើឡើងនៅក្នុងឃ្លាំង Lieuron ក្បែរទៅនឹងទីក្រុង Rennes ហើយវាបានចាប់ ផ្តើមឡើង តាំងតែពីថ្ងៃព្រហស្បតិ៍មកដល់ថ្ងៃសៅរ៍នេះ មិនទាន់បញ្ចប់នៅឡើយ។ យោងតាមការប្រកាសរបស់ប៉ូលីសបានឲ្យដឹងទៀត ដែរថាក្រុមអ្នកដែលចូលរួមនៅក្នុងពិធីជប់លៀងនេះ មានប្រភពភាគច្រើនជាអ្នកធ្វើ...
បរទេស៖ ប្រទេសថៃ បានរាយការណ៍ថា មានអ្នកស្លាប់ដោយសារមេរោគ Covid-19 ចំនួន ២ នាក់ទៀត និង រកឃើញការឆ្លងថ្មីចំនួន ២៧៩ ករណី ចំពេលមានការព្រួយបារម្ភថានិន្នាការឆ្លងថ្មីនេះនឹងបន្តកើតមាននៅពេល ដែលប្រជាជនធ្វើដំណើរ កាន់តែច្រើនក្នុងឱកាសវិស្សមកាលឆ្នាំថ្មី។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា...
បរទេស៖ ស្ត្រីជាអ្នកដំណើរជនជាតិវៀតណាមម្នាក់ ដែលត្រឡប់មកពីអង់គ្លេសវិញ ត្រូវបានគេរកឃើញថា មានផ្ទុកវីរុសកូរ៉ូណាទម្រង់ថ្មីដែលងាយចម្លង។ នាងស្ថិតក្នុងចំណោមក្រុមអ្នកដំណើរចំនួន ៣០៥ នាក់ដែលវិលត្រឡប់មកប្រទេសវៀតណាមវិញតាមជើងហោះហើរ VN50 របស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាមដែលបានចុះចតនៅទីក្រុង Can Tho កាលពីថ្ងៃទី ២២ ខែធ្នូ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា...