ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសឲ្យដឹងថា ថ្ងៃនេះមានបងប្អូនពលករខ្មែរដែលទើបត្រឡប់មកពីប្រទេស ថៃឆ្លងជំងឺកូវីដ១៩ អាចលើសជាង១០នាក់ ដែលជាស្ថានភាពមួយគួរឲ្យព្រួយបារម្ភ និងត្រូវយកចិត្តទុកដាក់ការពារទាំងអស់គ្នា។ តាមរយៈសារពិសេសបន្ទាន់មួយផ្ញើជូនជនរួមជាតិខ្មែរទាំងអស់ ពាក់ព័ន្ធស្ថានភាព ជំងឺកូវីដ១៩នៅល្ងាចថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ” មកដល់ម៉ោង៥ល្ងាចនេះ...
បរទេស៖ ទូរទស្សនស៍ CNN ចេញផ្សាយនៅថ្ងៃពុធនេះបានឲ្យដឹងថា ក្រុមអ្នកតាកតែងច្បាប់របស់អង់គ្លេស នៅថ្ងៃនេះបានប្រកាសទទួលស្គាល់ ឲ្យអាចធ្វើការប្រើប្រាស់ នូវវ៉ាក់សាំង AstraZeneca របស់សកលវិទ្យាល័យ Oxfordជាផ្លូវការហើយ។ នេះមានន័យថាអង់គ្លេសគឺជា ប្រទេសដំបូងគេបង្អស់ដែលប្រកាស ផ្តល់អជ្ញាបណ្ណដល់វ៉ាក់សាំងចុងក្រោយមួយនេះ ដែលត្រូវបានគេជឿជាក់ថា ជាវ៉ាក់សាំងដែលមានតម្លៃ ថោកជាងនិងងាយស្រួលប្រើប្រាស់ ជាងវ៉ាក់សាំងដែលធ្លាប់បាន ប្រកាសកន្លងមកជាពិសេស Pfizer និង Moderna។...
សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលបានឲ្យដឹង កាលពីថ្ងៃពុធថា ប្រទេសប្រេស៊ីល បានចុះក្នុងបញ្ជី ដែលមានអ្នកស្លាប់ ចំនួន១.១៩៤នាក់ ដោយសារវីរុសកូរ៉ូណា គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់នៅទូទាំងប្រទេស បានកើនឡើងដល់១៩៣.៨៧៥នាក់ ក្រសួងបានឲ្យដឹងថា ទន្ទឹមនឹងនេះដែរ ការធ្វើតេស្តបានរកឃើញថា មានអ្នកឆ្លងជំងឺបន្ថែមទៀត ចំនួន៥៥.៦៤៩នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ នៅទូទាំងប្រទេសកើនឡើងដល់...
បរទេស៖ កាលពីដើមខែធ្នូ មេរោគកូវីដ១៩ទម្រង់ថ្មីមួយប្រភេទ ដែលត្រូវបានគេនិយាយថា ឆ្លងកាន់តែខ្លាំងនោះ ត្រូវបានគេរកឃើញ នៅក្នុងចក្រភពអង់គ្លេស ដែលជំរុញឱ្យមានវិធានការប្រឆាំងនឹងជំងឺ ដែលមានទម្រង់ថ្មីនៅក្នុងប្រទេសនេះ ខណៈដែលប្រទេសដទៃទៀត បានបិទព្រំដែនជាមួយចក្រភពអង់គ្លេស។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា អភិបាលរដ្ឋខូឡូរ៉ាដូ របស់សហរដ្ឋអាមេរិក គឺលោក Jared Polis...
ហ្សាកាតា៖ រដ្ឋមន្ត្រីសុខាភិបាលបានឲ្យដឹងថា ប្រទេសឥណ្ឌូនេស៊ី ត្រៀមខ្លួនទទួលការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ពី Pfizer និង AstraZeneca នៅពេល ដែលខ្លួនកំពុងរង់ចាំការអនុញ្ញាត ដើម្បីចាប់ផ្តើមកម្មវិធីចាក់ថ្នាំបង្ការ ជាមួយថ្នាំទីបីរបស់ខ្លួនដោយ Sinovac ។ លោក Budi Gunadi Sadikin បានលើកឡើងថា កិច្ចព្រមព្រៀងចំនួន ៥០...
ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានពន្យល់ពីវិរុសកូវីដ-១៩ បម្លែងថ្មីនេះ ដើម្បីបងប្អូនប្រជាពលរដ្ឋទាំងអស់ ទុកជាទុនក្នុងការយល់ដឹង និងបង្កើនការយកចិត្តទុកដាក់ របស់បុគ្គលម្នាក់ៗ ក្នុងកិច្ចការពារការចម្លងនៃ វីរុសដ៏កាចសាហាវនេះ ។ ការចេញមកពន្យល់នេះ របស់លោកស្រី ឱ វណ្ណឌីន គឺដោយសារតែក្នុងរយៈពេលថ្មីៗនេះ មានការចែកចាយព័ត៌មាន ស្តីពីការរកឃើញវីរុសកូវីដ១៩...
ព្រុចសែល៖ សហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុប បានទាមទារឱ្យប្រទេសចិន ដោះលែងអ្នកកាសែតពលរដ្ឋម្នាក់ ដែលជាប់ពន្ធនាគារដោយសារ របាយការណ៍ពីវូហាន់ ដោយអ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិក គឺលោក Mike Pompeo បានចោទប្រកាន់ក្រុងប៉េកាំងថា បានបិទបាំងជំងឺរាតត្បាតកូវីដ-១៩ ។ តុលាការប្រទេសចិន បានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៤ ឆ្នាំកាលពីថ្ងៃច័ន្ទដល់លោកស្រី ចាងហ្សិន ដែលបានរាយការណ៍ថា ស្ថិតនៅក្នុងកម្រិតខ្ពស់បំផុតនៃវិបត្តិសេដ្ឋកិច្ច នៅក្នុងទីក្រុងដែលវីរុសនេះកើតមានដំបូង។...
វ៉ាស៊ីនតោន៖ ករណីឆ្លងជំងឺកូវីដ-១៩ ដែលត្រូវបានគេរកឃើញ ដំបូងគេនៅចក្រភពអង់គ្លេស ត្រូវបានគេកំណត់អត្តសញ្ញាណ នៅសហរដ្ឋអាមេរិកនៃរដ្ឋខូឡូរ៉ាដូ កាលពីថ្ងៃអង្គារ ខណៈដែលប្រទេសនេះ កំពុងរងគ្រោះខ្លាំងបំផុតលើពិភពលោក។ អភិបាលរដ្ឋខូឡូរ៉ាដូ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជំងឺកូវីដ-១៩ទម្រង់ថ្មី ត្រូវបានកំណត់អត្តសញ្ញាណនៅលើបុរសម្នាក់ នៅរដ្ឋខូឡូរ៉ាដូ ក្នុងអាយុ ២០ឆ្នាំ ដោយគ្មានប្រវត្តិធ្វើដំណើរនោះទេ។ យោងតាមប៉ូលីសបានឲ្យដឹងថាបុរសនេះ កំពុងដាក់ឲ្យនៅដាច់ដោយឡែកពីគេ នៅតំបន់អេលប៊ែក ហើយនឹងនៅតែដាក់ក្នុងស្ថានភាពបែបនេះ រហូតទាល់តែមានការជាសះស្បើយ...