ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ថា សកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងថា នៅសហរដ្ឋអាមេរិក មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ លើសពី២៩០.០០០នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍ ។ ជាមួយគ្នានេះដែរ ចំនួនអ្នកឆ្លងជំងឺសរុបទូទាំងប្រទេស មានរហូតដល់ជាង ១៥,៤លាននាក់ហើយ ដែលចំនួនអ្នកស្លាប់ នៅទូទាំងសហរដ្ឋអាមេរិក គឺមានរហូតដល់២៩០.២១៩នាក់...
ញូវយ៉ក៖ ប្រទេសកាណាដា កាលពីថ្ងៃពុធ បានអនុម័តការប្រើប្រាស់វ៉ាក់សាំង ប្រឆាំងនឹងមេរោគឆ្លងថ្មីកូវីដ-១៩ ដែលត្រូវបានអភិវឌ្ឍ ដោយក្រុមហ៊ុនយក្ស Pfizer Inc និងដៃគូអាល្លឺម៉ង់ ឈ្មោះ BioNTech SE ដែលបានក្លាយជាប្រទេសទី៣ ដែលធ្វើតាមប្រទេសអង់គ្លេស និងបារ៉ែន។ ការចាក់ថ្នាំបង្ការនៅក្នុងប្រទេស ទំនងជានឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ ដោយផ្តោតសំខាន់ ទៅលើមនុស្សវ័យចំណាស់ និងបុគ្គលិកពេទ្យ នៅតាមមណ្ឌលថែទាំ...
អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ថា លោក Antonio Guterres អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (អ.ស.ប) បានថ្លែងកាលពីថ្ងៃពុធ គាត់នឹងទទួលយកការចាក់វ៉ាក់សាំងកូវីដ១៩ ជាសាធារណៈ នៅគ្រាដែលវ៉ាក់សាំង អាចមានចាក់ជូនដល់រូបគាត់ ។ លោក Guterres បានថ្លែងថា នៅពេលសួរ ថាតើ គាត់នឹងចាក់វ៉ាក់សាំងឬអត់...
Facebook (Puy Kea) ៖ នៅពេលដែលការប្រណាំងជាសកលដើម្បីផលិតវ៉ាក់សាំង Covid-19 នៅតែបន្ត ប្រទេសចិនហាក់ដូចជាបានបោះជំហានយ៉ាងលឿនដោយមានក្រុមអ្នកផលិតវ៉ាក់សាំង “ស៊ីណូវ៉ាក” មួយដែលកំពុងនាំមុខគេនៅបរទេស ។ ការដឹកជញ្ជូនវ៉ាក់សាំង ស៊ីណូវ៉ាក ចំនួន១.២ លានដូស ចេញពីទីក្រុងប៉េកាំងបានទៅដល់ប្រទេសឥណ្ឌូនេស៊ីហើយដើម្បីរៀបចំសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងដ៏ធំមួយ ហើយចំនួន ១.៨ លានដូសទៀតនឹងទៅដល់នៅដើមខែមករាខាងមុខ ។ ប៉ុន្តែវ៉ាក់សាំងនេះមិនទាន់បានបញ្ចប់ ការសាកល្បង...
បរទេស៖ មន្ត្រីសុខាភិបាល របស់ប្រទេសកាណាដា នៅថ្ងៃពុធសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានអនុម័តថ្នាំវ៉ាក់សាំងកូវីដ១៩ ផលិតដោយក្រុមហ៊ុន ឱសថសហរដ្ឋអាមេរិក Pfizer សម្រាប់ការប្រើប្រាស់ទូទៅ ក្លាយជាប្រទេសទីពីរលើពិភពលោក ដែលបានផ្តល់ការអនុម័ត ឲ្យប្រើប្រាស់ថ្នាំវ៉ាក់សាំងនេះ។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ០២០ បានឲ្យដឹងថា ជាមយការសម្រេចចិត្តនេះ...
ភ្នំពេញ ៖ ខុទ្ទកាល័យ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថា តាមការបញ្ជាក់របស់ក្រសួងសុខាភិបាល សម្ដេច ស ខេង ក្រុមគ្រួសារ កងការពារ ព្រមទាំងមន្ត្រីសំខាន់ៗ ដែលបានធ្វើ តេស្តជំងឺកូវីដ-១៩ លើកទី២ គឺទទួល បានលទ្ធផលល្អប្រសើ រដោយអវិជ្ជមានទាំងអស់។...
យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ថា សារព័ត៌មានរដ្ឋរបស់អ៊ីស្រាអ៊ែល Kan News ដកស្រង់សម្តីរបស់មន្ត្រីជាន់ខ្ពស់មួយរូប របស់ក្រសួងសុខាភិបាលដែល បានថ្លែងកាលពីថ្ងៃអង្គារថា ប្រទេសអ៊ីស្រាអ៊ែល នឹងចាប់ផ្តើមចាក់វ៉ាក់សំាង ការពារជំងឺកូវីដ១៩ នៅថ្ងៃទី២០ ខែធ្នូ ខាងមុខនេះ ។ លោក Hezi Levi អគ្គនាយកសុខាភិបាលនៃ...
តូក្យូ៖ គណៈរដ្ឋមន្រ្តីជប៉ុន បានអនុម័តកាលពីថ្ងៃអង្គារ នូវកញ្ចប់សេដ្ឋកិច្ចបន្ថែម ដែលមានតម្លៃ ៧៣,៦ ពាន់ពាន់លានយ៉េន (៧០៧ ពាន់លានដុល្លារ) រួមទាំងមូលនិធិឯកជន ដើម្បីជួយធានាថាសេដ្ឋកិច្ច ដែលរងផលប៉ះពាល់ដោយសារឆ្លងកូវីដ-១៩ កំពុងស្ថិតលើផ្លូវងើបឡើងវិញ។ យោងតាមមន្រ្តីរដ្ឋាភិបាលបានឱ្យដឹងថា កញ្ចប់នេះរួមមានការបន្តកម្មវិធីឧបត្ថម្ភធន ដែលមានគោលបំណងលើកកម្ពស់ ការធ្វើដំណើរក្នុងស្រុកជំរុញការប្រើប្រាស់ និងជួយក្រុមហ៊ុនរក្សាការងារ ក៏ដូចជាការលើកទឹកចិត្តសម្រាប់ឌីជីថល និងការកាត់បន្ថយកាបូន។ នាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide...