ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ថា យោងតាមការបង្ហាញទិន្ននន័យចុងក្រោយដោយសាកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងថា ចំនួននៃអ្នកឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសបារាំង បានកើនឡើងដល់១.០០០.៣៦៩នាក់ គិតត្រឹមម៉ោង០១និង២៤នាទីម៉ោងសកល ត្រូវនឹងថ្ងៃព្រហស្បតិ៍នេះ ទន្ទឹមនឹងនេះដែរ ចំនួនអ្នកស្លាប់របស់ប្រទេសដោយសារជំងឺ បានកើនឡើងដល់៣៤.០៧៥នាក់ ។ បារាំង បានក្លាយជាប្រទេសទី២នៅទ្វីបអឺរ៉ុប ដែលមានអ្នកឆ្លងជំងឺកូវីដ១៩កើនឡើងលើសពី១លាននាក់ បន្ទាប់ពីអេស្ប៉ាញ...
សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ថា កាលពីថ្ងៃពុធ ប្រទេសប្រេស៊ីល បានឲ្យដឹងថា ចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ បានកើនឡើងលើសពី១៥៥.០០០នាក់ បន្ទាប់ពីមានអ្នកស្លាប់បន្ថែមទៀត ចំនួន៥៦៦នាក់ដោយសារវីរុសកូរ៉ូណា ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់កើនឡើងដល់១៥៥.៤០៣នាក់ ។ ក្រសួងសុខាភិបាល បានឲ្យដឹងថា ក្នុងអំឡុងពេលដូចគ្នានេះដែរ ការធ្វើតេស្តបានរកឃើញថា មានអ្នកឆ្លងជំងឺបន្ថែមទៀត ចំនួន២៤.៨១៨នាក់...
ហុងកុង ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ថា ការឆ្លងជំងឺកូវីដ១៩បានបន្តរាលដាលនៅក្នុងបណ្តាប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក ខណៈដែលឥណ្ឌា មានអ្នកឆ្លងជំងឺសរុបកើន៉ឡើង់ដល់៧.៦៥១.១០៧នាក់ គិតត្រឹមថ្ងៃពុធ ទន្ទឹមនឹងនេះដែរ ឥណ្ឌូនេស៊ី បានបញ្ជាក់ថា មានករណីថ្មីចំនួន៤.២៦៧នាក់ ។ ក្រសួងសុខាភិបាល សហព័ន្ធបានចេញទិន្នន័យចុងក្រោយឲ្យដឹងថា សរុបអ្នកឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសឥណ្ឌា បានកើនឡើងដល់៧.៦៥១.១០៧នាក់ ដែលតួលេខនេះបានកើនឡើង ក្រោយពីមានអ្នកឆ្លងជំងឺថ្មី ចំនួន៥៤.០៤៤នាក់ត្រូវបានចុះក្នុងបញ្ជីក្នុងអំឡុងពេល២៤ម៉ោងកន្លងទៅនេះ...
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញ បន្តសួរសុខទុក្ខ និងផ្តល់អំណោយ ជូនប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ ក្នុងស្រុកថ្មពួក និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យប្រមាណ១ម៉ឺនគ្រួសារ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យបន្តប្រុងប្រយ័ត្នពីជំងឺកូវីដ១៩ ដ៏កាចសាហាវ ទោះបីកម្ពុជា មិនទាន់មានអ្នកស្លាប់ក៏ដោយ៕
បរទេស៖ សារព័ត៌មានបរទេស នៅថ្ងៃបានសរសេរថា ការពិសោធដំណាក់កាលចុងក្រោយមួយ ទៅលើវ៉ាកស់ាំងដែលជាផលិត របស់ចិនគឺក្រុមហ៊ុនដែលមានឈ្មោះថា Sinovac Biotech គឺបានបង្ហាញលទ្ធផលវិជ្ជមាន និងមានប្រសិទ្ធិភាពផងដែរ។ វិទ្យាស្ថាន Butantan នៃទីក្រុង Sao Paulo ប្រទេសប្រេស៊ីលដែលជាវិទ្យាស្ថាន គិមីសាស្ត្រឈានមុខគេបំផុត ក្នុងប្រទេសនិងក៏ជាអ្នករ៉ាប់រង ការងារធ្វើតេស្តដំណាក់កាលទី៣ ទៅលើវ៉ាក់សាំងដែលមានឈ្មោះថា CoronaVac បានអះអាងថា...
ឡុងដ៌៖ កាសែតអង់គ្លេសដ៏សំខាន់ មួយបានរាយការណ៍ថា ប្រទេសចិន បានបង្ហាញសញ្ញារឹងមាំនៃ ការស្ទុះងើបសេដ្ឋកិច្ចឡើងវិញ ខណៈដែលបណ្តាប្រទេសជាច្រើន កំពុងប្រយុទ្ធដើម្បីទប់ទល់ នឹងការផ្ទុះឡើងនៃវីរុសនេះ ខណៈពេលពួកគេកំពុងតែ ព្យាយាមស្ដារផលិតផល ដែលធ្លាក់ចុះខ្លាំងនៅឆ្នាំនេះ។ កាសែត The Times បានឲ្យដឹងនៅក្នុងរបាយការណ៍មួយ ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃច័ន្ទថា“ ពួកគេ (ប្រទេសនៅអឺរ៉ុប និងអាមេរិកខាងជើង) អាចមើលដោយច្រណែននឹងប្រទេសចិន ដែលសេដ្ឋកិច្ចបានងើបឡើងវិញ”...
ភ្នំពេញ៖ លោក Masatsugu Asakawa ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២០ នេះ បានស្នើឱ្យបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ ពង្រីកការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងធានានូវលទ្ធភាពទទួលបាន នូវបច្ចេកវិទ្យាប្រកបដោយសមធម៌ ខណៈ ដែលសេដ្ឋកិច្ចកំពុងងើបឡើងវិញ ពីជំងឺរាតត្បាតកូវីដ១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាន។...
ប្រ៊ុចស៊ែល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួបានចុះផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ថា យោងតាមរបាយការណ៍មួយចេញដោយសហភាពអឺរ៉ុប បានឲ្យដឹងកាលពីថ្ងៃចន្ទថា សរុបមានអ្នកស្លាប់ចំនួន១៦៨.០០០នាក់បន្ថែមដែលបានកត់ត្រានៅសហភាពអឺរ៉ុប (EU)គិតចាប់ពីថ្ងៃទី០២ ខែមីនា ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំនេះ នៅគ្រាដែលមានការឆ្លងជំងឺកូវីដ១៩ ដែលបានផ្ទុះឡើងខ្លាំង នៅលើទ្វីបនេះ ។ ទិន្នន័យបានមកពីអង្គភាពស្ថិតិសហភាពអឺរ៉ុប បានបង្ហាញថា អត្រាមរណភាពកាលពី៦សប្តាហ៍ដំបូងក្នុងឆ្នាំ២០២០ គឺគិតជាមធ្យមទាបជាង ឆ្នាំ២០១៦ដល់ឆ្នាំ២០១៩ ប៉ុន្តែ...