Covid-19

ឥណ្ឌា មានអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើងដល់ ជាង៧,៦លាននាក់ ខណៈឥណ្ឌូនេស៊ី មានករណីថ្មីជាង៤.២០០នាក់

ហុងកុង ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ថា ការឆ្លងជំងឺកូវីដ១៩បានបន្តរាលដាលនៅក្នុងបណ្តាប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក ខណៈដែលឥណ្ឌា មានអ្នកឆ្លងជំងឺសរុបកើន៉ឡើង់ដល់៧.៦៥១.១០៧នាក់ គិតត្រឹមថ្ងៃពុធ ទន្ទឹមនឹងនេះដែរ ឥណ្ឌូនេស៊ី បានបញ្ជាក់ថា មានករណីថ្មីចំនួន៤.២៦៧នាក់ ។

ក្រសួងសុខាភិបាល សហព័ន្ធបានចេញទិន្នន័យចុងក្រោយឲ្យដឹងថា សរុបអ្នកឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសឥណ្ឌា បានកើនឡើងដល់៧.៦៥១.១០៧នាក់ ដែលតួលេខនេះបានកើនឡើង ក្រោយពីមានអ្នកឆ្លងជំងឺថ្មី ចំនួន៥៤.០៤៤នាក់ត្រូវបានចុះក្នុងបញ្ជីក្នុងអំឡុងពេល២៤ម៉ោងកន្លងទៅនេះ ។ សរុបអ្នកស្លាប់ដោយសារជំងឺបានកើនឡើងដល់១១៥.៩១៤នាក់ បន្ទាប់ពីមានអ្នកស្លាប់បន្ថែមទៀតចំនួន៧១៧នាក់ ។

គេបានដឹងថា ឥណ្ឌា មានអ្នកជំងឺចំនួន៦.៧៩៥.១០៣នាក់ បានជាសះស្បើយទំាងស្រុង និងបានចាកចេញពីមន្ទីរពេទ្យនានា ។

ក្រសួងសុខាភិបាលបានឲ្យដឹងថា ជំងឺកូវីដ១៩នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានកើនឡើង៤.២៦៧នាក់ទៀត ក្នុងរយៈពេលតែមួយថ្ងៃ ដែលនាំឲ្យតួលេខនៃអ្នកឆ្លងជំងឺបានកើនឡើងដល់៣៧៣.១០៩នាក់ ជាមួយគ្នានេះដែរ មានអ្នកស្លាប់បន្ថែមទៀត ពី១២៣នាក់ដល់១២.៨៥៧នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top