ញូវយ៉ក៖ យោងតាម មជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវិស្វកម្មប្រព័ន្ធ CSSE នៅសាកលវិទ្យាល័យ Johns Hopkins បានបញ្ជាក់ថា ករណីឆ្លងជំងឺកូវីដ-១៩ នៅទូទាំងពិភពលោក បានកើនឡើងដល់ជាង ២២ លានកាលពីថ្ងៃអង្គារ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ ចំនួនករណីសកល បានកើនឡើងដល់ ២២.០៤៦.១៣៥នាក់ ដែលមានអ្នកស្លាប់សរុប ៧៧៨.៥៥៧...
បរទេស៖ អនុគណៈកម្មាធិការ នៃមជ្ឈមណ្ឌលគ្រប់គ្រង ស្ថានការណ៍ Covid-19 (CCSA ) បានស្នើឱ្យពង្រីកស្ថានភាពអាសន្នបន្ថែមទៀត រហូតដល់ដំណាច់ខែកញ្ញា ដើម្បីអនុញ្ញាតឱ្យមានការបន្តដាច់ដោយឡែកពីប្រជាជន ដែលមកពីបរទេស។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា អគ្គមេបញ្ជាការរងកងទ័ពលោកឧត្តមសេនីយ៍ Nathapol Nakpanit ប្រធានក្រុមប្រឹក្សា...
សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល បានប្រកាសឲ្យដឹងកាលពីថ្ងៃអង្គារថា ប្រទេសប្រេស៊ីល បានចុះក្នុងបញ្ជីដែលមានអ្នកស្លាប់ចំនួន ១.៣៥២នាក់ ដោយសារជំងឺកូវីដ១៩ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់កើនឡើងដល់១០៩.៨៨៨នាក់ ។ ទន្ទឹមនឹងនេះដែរ មានអ្នកឆ្លងជំងឺថ្មីចំនួន ៤៧.៧៨៤នាក់ ត្រូវបានគេរាយការណ៍ឲ្យដឹង ក្នុងអំឡុងពេលដូចគ្នា ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺបានកើនឡើងដល់ ៣.៤០៧.៣៥៤នាក់...
UDON THANI៖ បុរសជនជាតិឡាវម្នាក់ បានស្លាប់ដោយមិនដឹងមូលហេតុកាលពីថ្ងៃអង្គារ ខណៈពេលទៅលេងកូនស្រី របស់គាត់នៅស្រុកណុងហាន ប្រទេសថៃ ដែលការស្លាប់នេះ បានជំរុញឱ្យមានការស៊ើបអង្កេតថា តើគាត់មានមេរោគកូវីដ១៩ ហើយបានចូលក្នុងប្រទេសដោយខុសច្បាប់។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា បុរសជនជាតិឡាវដែលស្លាប់ មានឈ្មោះ Khampoun Phimphadee...
បរទេស៖ រដ្ឋាភិបាលទីក្រុងហូជីមិញ បានបម្រុងទុកជំនួយហិរញ្ញវត្ថុ សរុបចំនួន ៥៩៥ ពាន់លានដុង (២៦ លានដុល្លារ) ដល់ប្រជាជនចំនួន ៥៤៣.៣៤៥ នាក់ ដែលរងគ្រោះ ដោយសារិបត្តិនៃជំងឺកូវីដ១៩ ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា មន្ទីរការងារ...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ ថា មជ្ឈមណ្ឌលឆ្លើយតបទៅនឹងជំងឺរបស់ប្រទេសរុស្ស៊ី បានចេញសេចក្តីប្រកាសមួយនៅថ្ងៃចន្ទនេះថា ប្រទេសរុស្ស៊ី បានចុះក្នុងបញ្ជីដែលមានអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៤.៨៩២នាក់ ក្នុងរយៈពេល ២៤ម៉ោង កន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់ ៩២៧.៧៤៥នាក់ ។ ទន្ទឹមនឹងនេះដែរ មានអ្នកស្លាប់ថ្មីចំនួន...
ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសហ្វីលីពីន បានកើនឡើងដល់ ១៦៤.៤៧៤នាក់ បន្ទាប់ពីនាយកដ្ឋានសុខាភិបាល បានរាយការណ៍ថា មានអ្នកឆ្លងថ្មីចំនួន ៣.៣១៤នាក់ គិតត្រឹមថ្ងៃចន្ទនេះ ។ នាយកដ្ឋានសុខាភិបាល បានឲ្យដឹងថា ចំនួនអ្នកជាសះស្បើយ ពីជំងឺមានចំនួន ១១២.៧៥៩នាក់ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា អ្នកជំងឺចំនួន២៣៧នាក់បន្ថែម...
រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលរបស់ប្រទេសប្រេស៊ីល បានរាយការណ៍មកថា កាលពីថ្ងៃសៅរ៍ មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៤១.៥៧៦នាក់ និងមានអ្នកស្លាប់បន្ថែមទៀតចំនួន៧០៩នាក់ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។ ក្រសួងសុខាភិបាលបានឲ្យដឹងថា ករណីឆ្លងជំងឺបានកើនឡើងដល់៣.៣១៧.០៩៦នាក់ និងមានអ្នកស្លាប់សរុបកើនដល់១០៧.២៣២នាក់ ។ ប្រេស៊ីល ជាប្រទេសដែលមានអ្នកឆ្លង និងស្លាប់ដោយជំងឺខ្ពស់ជាងគេបំផុតក្នុងចំណោមប្រទេសនៅអាមេរិកឡាទីន ។ ក្រុងសៅប៉ូឡូ ដែលមានពលរដ្ឋរស់នៅច្រើនជាងគេបំផុតនៅក្នុងប្រទេសនេះ ជាកន្លែងដែលផ្ទុះជំងឺខ្លំាងក្លាជាងគេ...