បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ថា ក្រសួងពាណិជ្ជកម្ម របស់ប្រទេសថៃឡង់ដ៍ បានឲ្យដឹងកាលពីថ្ងៃពុធថា រោងចក្រផលិតម៉ាស់ ត្រូវបានអនុញ្ញត ឲ្យលក់ផលិតផលជាច្រើន ដោយផ្ទាល់នៅលើទីផ្សារក្នុងស្រុក ជំនួសការបញ្ជូនម៉ាស់ ទៅកាន់រដ្ឋដែលមានតម្រូវការ នៅមុនពេលអំឡុងការផ្ទុះឡើងខ្លាំង នៃជំងឺកូវីដ១៩ នៅក្នុងប្រទេសថៃឡង់ដ៏ ។ នាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុង ចំណុះឲ្យក្រសួងខាងលើ បានបញ្ជាក់ថា រោងចក្រផលិតម៉ាស់វះកាត់...
មូស្គូ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលរបស់ ប្រទេសរុស្ស៊ីលោក Mikhail Murashko បាននិយាយនៅថ្ងៃពុធថា ប្រទេសរុស្ស៊ីនឹងចាប់ផ្តើមផលិតវ៉ាក់សាំង ការពារមេរោគកូវីដ១៩ របស់ខ្លួនក្នុងរយៈពេលពីរសប្តាហ៍ទៀត។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញ ផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Murashko បាននិយាយនៅក្នុងសន្និសីទកាសែតមួយថា “ដំបូងបង្អស់កន្លែងផលិតនៅក្នុងប្រទេសរុស្ស៊ីនឹងត្រូវបានតម្រង់ឆ្ពោះទៅរក ទីផ្សារក្នុងស្រុកដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាជនរបស់យើង” ។...
បរទេស៖ បុរសអាយុ ៥៥ ឆ្នាំម្នាក់បានស្លាប់ ដោយសារមេរោគកូវីដ១៩ នៅថ្ងៃពុធ ដែលជាជនរងគ្រោះទី ១៧ នៃជំងឺរាតត្បាត នៅប្រទេសវៀតណាម។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែក តាមក្រសួងសុខាភិបាលវៀតណាមថា គាត់បានស្លាប់ ដោយសារជំងឺរលាកសួត ដែលបណ្តាលមកពី ការឆ្លងជំងឺទឹកនោមផ្អែមប្រភេទទី...
បរទេស៖ ការលេចចេញនូវវ៉ាក់សាំង ដំបូងប្រឆាំងនឹងការឆ្លងវីរុសកូវីដ១៩ បានបង្កឱ្យមានការចាប់អារម្មណ៍ នៅទូទាំងពិភពលោកព្រោះថ្នាំនេះ មិនត្រឹមតែបញ្ចប់នូវការស្លាប់ ដែលទាក់ទងនឹងមេរោគ រាតត្បាតនេះប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្លូវមួយដើម្បីស្តារ សេដ្ឋកិច្ចរបស់ប្រទេសផងដែរ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា បន្ទាប់ពីជិតកន្លះឆ្នាំ នៃការប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា ក្តីសង្ឃឹមពិតប្រាកដ បានលេចចេញមកជាមួយ នឹងការប្រកាសវ៉ាក់សាំងប្រឆាំង នឹងមេរោគនេះដំបូងគេ...
ភ្នំពេញ៖ ប្រជាជនបានឆ្លងវីរុសកូវីដ១៩ (ប្រភពតួលេខពី WHO & CDC) គិតត្រឹមយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ នៃការឆ្លងជំងឺវីរុសកូវីដ១៩៖ សរុបចំនួនប្រជាជន អាស៊ានទាំង ១០ប្រទេស បានឆ្លងវីរុសកូវីដ១៩ ៖ ៣៤៣,៤៦២នាក់ អ្នកព្យាបាលជាសះស្បើយសរុប ចំនួន៖២១៨,៩០៩នាក់ អ្នកស្លាប់សរុបចំនួន៖ ៨,៥៤៣នាក់ ។ គិតត្រឹមយប់ថ្ងៃទី១២...
បរទេស៖ ជំងឺកូវីដ១៩ បានសម្លាប់អ្នកជំងឺម្នាក់ទៀត នៅប្រទេសវៀតណាម នៅថ្ងៃច័ន្ទ ដែលបាននាំឱ្យអ្នកស្លាប់ ដោយសារមេរោគនេះ កើនឡើងដល់ ១៥ នាក់ ដែលអ្នកស្លាប់ទី១៥នេះ ជាបុរសអាយុ ៦៨ ឆ្នាំ មានជំងឺទឹកនោមផ្អែមនិងជំងឺមហារីក តំរងនោម។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០...
សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ថា ប្រទេសប្រេស៊ីល ត្រូវបានគេរាយការណ៍ឲ្យដឹងកាលពីថ្ងៃចន្ទដែល ខ្លួនកត់ចូលក្នុងបញ្ជី ដោយមានអ្នកស្លាប់ថ្មីចំនួន ៧០៣នាក់ ដោយសារវីរុសកូរ៉ូណា នៅក្នុងអំឡុងពេល ២៤ម៉ោង កន្លងទៅនេះ ដែលនាំឲ្យតួលេខនៃអ្នកស្លាប់សរុបកើនឡើងដល់១០១.៧៥២ នាក់ ។ ក្រសួងសុខាភិបាលរបស់ប្រទេសប្រេស៊ីល បានចេញរបាយការណ៍នៃការ ឆ្លងជំងឺប្រចាំថ្ងៃថា ការធ្វើតេស្តបានរកឃើញ...