ភ្នំពេញ៖ស្ថានទូតអាមេរិកនៅភ្នំពេញបញ្ជាក់ថា មិនមានករណី covid-19 វិជ្ជមាននៅក្នុងសហគមន៍នៃស្ថានទូតឡើយ នៅត្រឹម ថ្ងៃទី ៥ ខែសីហា ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ស្ថានទូត អាមេរិកប្រចាំកម្ពុជាបានឲ្យដឹងថា សមាជិកបួននាក់នៃសហគមន៍ក្នុងស្ថានទូតអាមេរិក ត្រូវបានធ្វើតេស្តឃើញវិជ្ជមាន covid-19 បន្ទាប់ពីមកដល់កម្ពុជាហើយ ប៉ុន្តែពួកគេត្រូ វបានដាក់ឲ្យនៅដាច់ពីគេយ៉ាងតឹងរឹងសម្រាប់រយៈពេលចត្តាឡីស័ក ហើយគ្មានឃើញមានរោគសញ្ញា នៅក្នុងអំឡុងពេលនោះ ទាំងមូល ហើយតាំងពីពេលនោះ ឆ្លងកាត់ការធ្វើតេស្តពីរដង...
ភ្នំពេញ៖ លោកវរនាវីឯក អ៊ីវ៉ាន់ ស្ទេដឈេនកូ (IVAN STADCHENKO) អនុព័ន្ធយោធាសហព័ន្ធរុស្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានធ្វើការកោតសរសើរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានគ្រប់គ្រង និងទប់ស្កាត់ ការរីករាលដាលជំងឺឆ្លងកូវីដ១៩ បានយ៉ាងល្អ។ នេះបើយោងតាមកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។ ក្នុងជំនួបជាមួយឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចលេខ៧០ នៅថ្ងៃទី៥...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ បានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក ដូ ណាល់ត្រាំ បានចេញមកប្រកាសអះអាងថា អាមេរិកបាននឹងកំពុងគ្រប់គ្រង ស្ថានភាពកូវីដ១៩ បានយ៉ាងល្អនៅពេលនេះ ទោះបីជាការពិតជាក់ស្តែងតួលេខ អ្នកបាត់បង់ជីវិតនៅតែកើនឡើងក្តី។ នៅក្នុងកិច្ចសំភាសមួយជាមួយ នឹងវេបសាយសារព័ត៌មាន AXIOS លោក ត្រាំ បាននិយាយថា រដ្ឋាភិបាលរបស់លោក បានបន្តធ្វើការងារបានយ៉ាងល្អ ដើម្បីដោះស្រាយកូវីដ១៩...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី៦ ខែ សីហា ឆ្នាំ ២០២០នេះ បានធ្វើការអំពាវនាវ ទៅកាន់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះជំងឺកូវីដ១៩ បាតុភូតខ្យល់កន្ត្រាក់ និង រលកសមុទ្រ ។ សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើគេហទំព័រហ្វេសប៊ុកថា...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល បានឲ្យដឹងកាលពីថ្ងៃអង្គារថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដោយ មានអ្នកឆ្លងថ្មីចំនួន ១.៩២២នាក ដែលនាំឲ្យតួលេខសរុបកើនឡើងដល់ ១១៥.០៥៦នាក់ និងមានអ្នកស្លាប់ដោយជំងឺនេះពី ៨៦នាក់ដល់ ៥.៣៨៨នាក់ ។ ក្រសួងបានឲ្យដឹងថា ពលរដ្ឋចំនួន ១.៨១៣នាក់ទៀត បានចាកចេញពីមន្ទីរពេទ្យ...
បរទេស៖ ប្រទេសវៀតណាមនៅល្ងាច ថ្ងៃពុធនេះ បានបញ្ជាក់ពីការរកឃើញករណីឆ្លងមេរោគកូវីដ១៩ថ្មី ចំនួន ៤១ នាក់ ថែមទៀត ដោយក្នុងនោះមាន ៣៤ ករណី រកឃើញពីទីក្រុង ដាណាង ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា “...
ភ្នំពេញ៖ ប្រជាជនបានឆ្លងវីរុសកូវីដ១៩ (ប្រភពតួលេខពី WHO & CDC) គិតត្រឹមយប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ នៃការឆ្លងជំងឺវីរុសកូវីដ១៩៖ សរុបចំនួនប្រជាជន អាស៊ានទាំង ១០ប្រទេស បានឆ្លងវីរុសកូវីដ១៩ ៖ ៣០០,៨៨៨នាក់ អ្នកព្យាបាលជាសះស្បើយសរុប ចំនួន៖២០០,៤៩៨នាក់ អ្នកស្លាប់សរុបចំនួន៖ ៧,៨០២នាក់ ។ គិតត្រឹមយប់ថ្ងៃទី៥...
សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ថា ប្រទេសប្រេស៊ីល ត្រូវបានគេរាយការណ៍ឲ្យដឹងកាល ពីថ្ងៃអង្គារថា ជំងឺកូវីដ១៩បានបន្តឆ្លងរាលដាល នៅក្នុងកំណត់ត្រាមានជាង ៩៥.០០០នាក់ ដោយសារជំំងឺនេះ បន្ទាប់ពីមានអ្នកជំងឺចំនួន ១.១៥៤នាក់ បានស្លាប់កាលពីថ្ងៃមុន ។ សរុបអ្នកស្លាប់បានកើនឡើងដល់ ៩៥.៨១៩នាក់ ទន្ទឹមនឹងនេះដែរ ចំនួនពលរដ្ឋដែលឆ្លងជំងឺបានកើនឡើងដល់២.៨០១.៩២១នាក់ បន្ទាប់ពីបានធ្វើតេស្តរកឃើញមានអ្នកឆ្លងជំងឺថ្មីចំនួន៥១.៦៣នាក់ ក្នុងរយៈពេល២៤ម៉ោង...
បច្ចុប្បន្នភាពប្រព័ន្ធផ្សព្វផ្សាយ អាល់ចាហ្ស៊ីរ៉ា (Aljazeera) របស់ប្រទេសកាតា បានចុះផ្សាយថា ការឆ្លងរាលដាលវីរុសCovid-19 អាចជាការត្រួសត្រាយផ្លូវ អោយប្រទេសមហាអំណាច ពង្រីកឥទ្ធិពលរបស់ខ្លួន កាន់តែខ្លាំងថែមទៀត និងអាចជាកញ្ចក់ឆ្លុះបញ្ចាំង ពីប្រសិទ្ធភាពនៃការដឹកនាំ របស់រដ្ឋាភិបាលនៃប្រទេសនីមួយៗ នៅជុំវិញពិភពលោក ។ ការឆ្លងរាលដាលវីរុសCovid-19 ក៏កំពុងជំរុញ អោយមានជម្លោះប្រដាប់អាវុធ នៅលើពិភពលោក កាន់តែច្រើនផងដែរ ដោយសារមេដឹកនាំ របស់ប្រទេសមហាអំណាច...