ហ្សឺណែវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានចុះផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ថា អង្គការសុខភាពពិភពលោក (WHO)បានរាយការណ៍ថា នៅក្នុងកំណត់ត្រានៃការកើនឡើង អ្នកដែលឆ្លងជំងឺកូវីដ១៩នៅទូទាំងពិភពលោកសម្រាប់ថ្ងៃទី២នេះ សរុបមានរហូតដល់២៥៩.៨៤៨នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។ ការកើនឡើងខ្លាំងបំផុត ដែលត្រូវបានគេរាយការណ៍ឲ្យដឹងគិតត្រឹមថ្ងៃសៅរ៍ មានសហរដ្ឋអាមេរិក ប្រេស៊ីល ឥណ្ឌា និងអាហ្វ្រិកខាងត្បូង ។...
បង់ដាសេរីហ្គាវ៉ាន់ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ថា ប្រទេសប្រ៊ុយណេ ត្រូវបានគេរាយការណ៍មកថា មិនមានករណីថ្មីនៃអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ក្នុងរយៈពេល៧២ថ្ងៃ កន្លងមកនេះ គិតត្រឹមថ្ងៃសៅរ៍ ជាមួយគ្នានេះដែរ ករណីនៃអ្នកឆ្លងជំងឺ នៅទូទំាងប្រទេសនៅត្រឹម១៤១នាក់ដដែល ។ វាជាការកត់សម្គាល់សម្រាប់ រយៈពេល៧២ថ្ងៃ ដោយមិនមានករណីឆ្លងជំងឺថ្មី ចាប់តាំងពីថ្ងៃទី៧ ខែមីនា ។...
ភ្នំពេញ៖ ប្រជាជនបានឆ្លងវីរុសកូវីដ១៩ (ប្រភពតួលេខពី WHO & CDC) គិតត្រឹមយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ នៃការឆ្លងជំងឺវីរុសកូវីដ១៩៖ សរុបចំនួនប្រជាជន អាស៊ានទាំង ១០ប្រទេស បានឆ្លងវីរុសកូវីដ១៩ ៖ ២១៤,៩៧១នាក់ អ្នកព្យាបាលជាសះស្បើយសរុប ចំនួន៖១២៤,២៧១នាក់ អ្នកស្លាប់សរុបចំនួន៖ ៦,១៩១នាក់ ។ គិតត្រឹមយប់ថ្ងៃទី១៩...
បរទេស៖ រដ្ឋមន្ត្រីសុខាភិបាល របស់ប្រទេសអាល្លឺម៉ង់ តាមសេចក្តីរាយការណ៍ បានជំរុញអង្គការសុខភាពពិភពលោក ឲ្យពន្លឿន លើការត្រួតពិនិត្យមើលវិធី ដែលខ្លួនប្រើប្រាស់គ្រប់គ្រង ការរាតត្បាតឆ្លងនៃមេរោគកូរ៉ូណា ដែលបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា អឺរ៉ុបកំពុងតែបង្កើនភាព តឹងតែងលើអង្គភាព របស់អង្គការសហប្រជាជាតិមួយនេះ។ លោក Jens Spahn បាននិយាយប្រាប់ សន្និសីទកាសែតមួយ ក្នុងទីក្រុងប៊ែកឡាំងថា “នៅពេលនិយាយ ដល់ការពិចារណាឡើងវិញ ចំពោះការងាររបស់អង្គការ...
វ៉ាស៊ីនតោន៖ លេខាធិការសន្តិសុខមាតុភូមិ ស្តីទីសហរដ្ឋអាមេរិក លោក Chad Wolf បានលើកឡើងថា ការរឹតត្បិតការធ្វើដំណើរមិនចាំបាច់ របស់សហរដ្ឋអាមេរិក ឆ្លងកាត់ព្រំដែនរបស់ខ្លួន ជាមួយប្រទេសកាណាដា និងម៉ិកស៊ិក នឹងត្រូវពន្យារពេលមួយខែទៀត ដោយសារតែជំងឺកូវីដ-១៩ ។ លោកបានសរសេរថា “ផ្អែកលើភាពជោគជ័យនៃការរឹតត្បិត ដែលមានស្រាប់ និងកិច្ចសហការជិតស្និទ្ធ ជាមួយម៉ិកស៊ិកនិងកាណាដា នឹងបន្តកំណត់ ការធ្វើដំណើរមិនសំខាន់...
កោះកុង : លោក វេជ្ជបណ្ឌិត ហ៊ួរ សុខហួន ប្រធានមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល បានមានប្រសាសន៍ឲ្យដឹង កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០នេះថា ទោះបីជំងឺកូវីដ១៩ មានអត្រាចុះក៏ដោយ ក្រុមលោកគ្រូពេទ្យ នៅតែមានការកង្វល់ជាប់ជានិច្ច ចំពោះបញ្ហាសុខភាពបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមមូលដ្ឋាននានាឆ្ងាយៗ ឬកន្លែងដាច់ស្រយាល តែទោះបីយ៉ាងណា អ្វីដែលសំខាន់ ក្រុមលោកគ្រូពេទ្យ បានសហការ...
តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ថា លោក ស៊ិនហ្ស៊ូ អាបេ នាយករដ្ឋមន្ត្រីជប៉ុន និងលោកស្រី អ៊ែនជីឡា ម៉ាគែល អធិការបតីអាល្លឺម៉ង់ បានជួបពិភាក្សាគ្នាកាលពីថ្ងៃព្រហស្បតិ៍ ដែលភាគីទាំងពីរបានព្រមព្រៀងគ្នាក្នុងកិច្ចសហប្រតិបត្តិការលើការផលិតវ៉ាក់សាំង ដែលមានប្រសិទ្ធិភាពដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩ ។ រដ្ឋាភិបាលជប៉ុន ក្នុងអំឡុងពេលជួបប្រជុំរយៈពេល៣៥នាទី លោក អាបេ បានប្រាប់ដល់លោកស្រី...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ថា បើយោងតាមរបាយការណ៍មួយចេញ ដោយគម្រោងតាមដានជំងឺកូវីដ១៩ដែលបានប្រកាស ឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺកូវីដ១៩ ជិតកន្លះលាននាក់ ក្នុង១សប្តាហ៍ៗ ។ របាយការណ៍បានដាក់ថា នៅក្នុងសប្តាហ៍នេះ ពលរដ្ឋអាមេរិកាំងប្រមាណ៤៣៥.០០០នាក់ មានរោគសញ្ញាបញ្ជាក់ថា ជាជំងឺកូវីដ១៩ ហើយនេះជាសប្តាហ៍ទី៤ ហើយដែលមានអ្នកឆ្លងជំងឺកើនឡើងខ្លាំង ។ របាយការណ៍បានឲ្យដឹងថា...
រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ថា រដ្ឋាភិបាលប្រទេសប្រេស៊ីល បានរាយការណ៍ឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសនេះបានចុះក្នុងបញ្ជី ដែលមានអ្នកឆ្លងជំងឺបង្កឡើង ដោយវីរុសកូរ៉ូណាជាង២លាននាក់ បន្ទាប់ពីមានអ្នកឆ្លងថ្មី ៤៥.៤០៣នាក់ ដែលត្រូវបានគេបញ្ជាក់ឲ្យដឹង ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ នាំឲ្យតួលេខសរុបកើនឡើងដល់ ២.០១២.១៥១នាក់ ។ ក្រសួងសុខាភិបាល បានឲ្យដឹងថា មានអ្នកស្លាប់ត្រូវបានកត់ ក្នុងកំណត់ត្រាចំនួន១.៣២២នាក់...
ភ្នំពេញ៖ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៥នាក់បន្ថែមទៀត លើបុរសជនជាតិខ្មែរ ចំនួន ២នាក់ ស្រ្តីជនជាតិខ្មែរ ចំនួន១នាក់ និងបុរសជនជាតិ អាមេរិកចំនួន ២នាក់ ដែលជាអ្នកអ្នក ដំណើរមកពីអាមេរិក ក្នុងចំណោមអ្នកដំណើរ សរុបទាំងអស់ចំនួន៩១នាក់។ នេះបើយោងតាមសេចក្ដីជូនព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០។ ក្រសួងបញ្ជាក់ថា ចំពោះអ្នកឆ្លងកូវីដ១៩...