តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅរាត្រីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ថា រដ្ឋាភិបាលក្រុងតូក្យូ បានបញ្ជាក់កាលពីថ្ងៃអង្គារថា មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៥៤នាក់ ដែលតួលេខនៃអ្នកឆ្លងជំងឺ បានកើនឡើងជាប្រចាំថ្ងៃ គឺ៥ថ្ងៃជាប់ៗគ្នា ស្របពេលមានក្តីកង្វល់ជាខ្លាំង ចំពោះការកើនឡើង ជាថ្មីនៃការឆ្លងជំងឺ ។ រដ្ឋាភិបាលក្រុងតូក្យូ បានឲ្យដឹងថា ក្នុងចំណោមអ្នកឆ្លងជំងឺ៥៤នាក់ មាន២៦នាក់ អ្នកឆ្លងជំងឺក្នុងស្រុក ឬអាចនិយាយថា...
ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ថា យោងតាមសាកលវិទ្យាល័យ Johns Hopkins បានឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិក បានកើនឡើងលើស២,៦លាននាក់ គិតត្រឹមថ្ងៃអង្គារ គឺបានកើនឡើងដល់ ២.៦០៦.២១១នាក់ គិតត្រឹមម៉ោង១២និង៣៣នាទីល្ងាច ត្រូវនឹងម៉ោង១៦និង៣៣នាទី ម៉ោងសកល ។ ទន្ទឹមនឹងនេះដែរ ចំនួននៃអ្នកស្លាប់ ដោយសារជំងឺនៅទូទាំងប្រទេស...
ភ្នំពេញ៖ ប្រជាជនបានឆ្លងវីរុសកូវីដ១៩ (ប្រភពតួលេខពី WHO & CDC) គិតត្រឹមយប់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ នៃការឆ្លងជំងឺវីរុសកូវីដ១៩៖ សរុបចំនួនប្រជាជន អាស៊ានទាំង ១០ប្រទេស បានឆ្លងវីរុសកូវីដ១៩ ៖ ១៥៣,១៧១នាក់ អ្នកព្យាបាលជាសះស្បើយសរុប ចំនួន៖៨៦,៨១២នាក់ អ្នកស្លាប់សរុបចំនួន៖ ៤,៤១៨នាក់ ។គិតត្រឹមយប់ថ្ងៃទី០១ ខែកក្កដា...
បរទេស៖ មន្ត្រីរបស់ប្រទេសចិន នៅពេលថ្មីៗនេះ បានប្រកាសថា ទើបបានអនុម័តឲ្យប្រើប្រាស់ភ្លាមៗ នូវថ្នាំវ៉ាក់សាំងកូវីដ១៩ថ្មី សម្រាប់បុគ្គលិកយោធា នេះបើយោងតាម សេចក្តីរាយការណ៍មួយ ចេញផ្សាយនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០។ ថ្នាំវ៉ាក់សាំង នេះគឺត្រូវបានអភិវឌ្ឍជាផ្នែក នៃកិច្ចប្រឹងប្រែងរួមគ្នា រវាងវិទ្យាស្ថានទបចេ្ចកវិទ្យា ជីវសាស្ត្រទីក្រុងប៉េកាំង ជាផ្នែកនៃបណ្ឌិតសភា វិទ្យាសាស្ត្រឱសថយោធា ដែលអង្គភាពស្រាវជ្រាវរបស់យោង និងក្រុមហ៊ុនបច្ចេកវិទ្យាជីវសាស្ត្រ ឈ្មោះ...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថា បើកវេទិកាកិច្ចសន្ទនាគោលនយោបាយ ក្រោមប្រធានបទ «មេរៀន និងបទពិសោធន៍របស់កម្ពុជា ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩» ដែលបានរៀបចំឡើងនៅវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ ។
ភ្នំពេញ៖ ប្រជាជនបានឆ្លងវីរុសកូវីដ១៩ (ប្រភពតួលេខពី WHO & CDC) គិតត្រឹមយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ នៃការឆ្លងជំងឺវីរុសកូវីដ១៩៖ សរុបចំនួនប្រជាជន អាស៊ានទាំង ១០ប្រទេស បានឆ្លងវីរុសកូវីដ១៩ ៖ ១៥០,៥៧១នាក់ អ្នកព្យាបាលជាសះស្បើយសរុប ចំនួន៖៨៥,២៧៧នាក់ អ្នកស្លាប់សរុបចំនួន៖ ៤,៣៥៦នាក់ ។ គិតត្រឹមយប់ថ្ងៃទី៣០ខែមិថុនា...
ហ្សឺណែវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ថា ប្រធានអង្គការសុខភាពពិភពលោក (WHO)បានថ្លែងកាលពីថ្ងៃចន្ទថា បណ្តាប្រទេសទាំងអស់ ដែលរស់នៅជាមួយជំងឺកូវីដ១៩ នឹងក្លាយមកជាប្រក្រតីវិញ នៅក្នុងពេលប៉ុន្មានខែខាងមុខនេះ ខណៈការឆ្លងរាលដាលរួចជាស្រេច ដែលមានអ្នកឆ្លងជំងឺ នៅទូទាំងពិភពលោក ជាង១០លាននាក់ ក្នុងនោះបូកទាំងអ្នកស្លាប់ជិត៥០០.០០០នាក់ ។ លោក Tedros Adhanom Ghebreyesus អគ្គនាយក...
បរទេស៖ រដ្ឋាភិបាលថៃបានរាយការណ៍ថា កាលពីថ្ងៃច័ន្ទ មានករណីឆ្លងវីរុសថ្មី ចំនួន ៧ នាក់ថែមទៀត និងមិនមានអ្នកស្លាប់ថ្មីទេ ដោយបាននាំឱ្យចំនួនអ្នកឆ្លងសរុប នៅក្នុងប្រទេសថៃកើនឡើងដល់ ៣.១៦៩ នាក់ និង ៥៨ នាក់ បានស្លាប់ចាប់តាំងពីខែមករា។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០...