សិង្ហបុរី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល (MOH)សិង្ហបុរី បានឲ្យដឹងថា គិតត្រឹមថ្ងៃពុធ មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន១៩១នាក់ ដែលនាំឲ្យតួលេខនៃអ្នកឆ្លងជំងឺសរុបកើនឡើងដល់៤២.៦២៣នាក់នៅក្នុងប្រទេសនេះ ។ ក្នុងចំណោមអ្នកឆ្លងជំងឺថ្មីនេះដែរ គឺមាន៩៧ភាគរយដែលឆ្លងជំងឺពាក់ព័ន្ធនឹងការនៅប្រមូលផ្តុំគ្នា ទន្ទឹមនឹងនេះដែរ ចំនួនភាគរយដែលនៅសេសសល់គឺមានការប៉ះពាល់នៅកន្លែងមានមេរោគជាប់ដិតដាម ។ ក្រសូងបានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺ៣០៤នាក់ទៀតបានចាកចេញពីមន្ទីរពេទ្យ ។ សរុបអ្នកជាសះស្បើយមាន៣៦.២៩៩នាក់ និងបានចាកចេញពីមន្ទីរពេទ្យទាំងស្រុងហើយ...
អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ថា លោក Fahrettin Koca រដ្ឋមន្ត្រីក្រសួងសុខាភិបាលតួកគី បានថ្លែងថា ប្រទេសតួកគី ត្រូវបានគេរាយការណ៍ថា មានអ្នកស្លាប់ថ្មីចំនួន ២៤នាក់ដោយ ជំងឺកូវីដ១៩ គិតត្រឹមថ្ងៃពុធ ដែលនាំឲ្យតួលេខនៃ អ្នកស្លាប់សរុបនៅក្នុងប្រទេសកើនដល់ ៥.០២៥នាក់ ។ គាត់បានកត់សម្គាល់ថា សរុបអ្នកឆ្លងវីរុសកូរ៉ូណា...
ភ្នំពេញ៖ សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន (សសកច-CCJA) នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២០ បានរៀបចំពិធីចែកអំណោយ ជូនដល់អ្នកសារព័ត៌មានកម្ពុជា ដែលជួបប្រទះកង្វះខាតជីវភាពចំនួន ៥០នាក់ ក្នុងអំឡុងពេលប្រឈមនឹង ការរាតត្បាតជម្ងឺកូវីដ១៩ នៅកម្ពុជា ក្នុងទីស្នាក់ការកណ្តាល សសកច អគារសមាគមសម្ព័ន្ឋខ្មែរចិន នៅកម្ពុជា បុរីរុងរឿង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។...
តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ថា ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់ ត្រូវបានគេរាយការណ៍ថា មានករណីថ្មី ដែលឆ្លងជំងឺកូវីដ១៩ ចំនួន២.៥៣១នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យតួលេខអ្នកឆ្លងសរុប គិតត្រឹមថ្ងៃពុធនេះ បានកើនឡើងដល់២១២.៥០១នាក់ ។ លោកស្រី Sima Sadat Lari...
ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ថា នាយកដ្ឋានសុខាភិបាល បានរយការណ៍ឲ្យដឹងនៅថ្ងៃអង្គារថា មានអ្នកឆ្លងជំងឺថ្មីចំនួន១.១៥០នាក់ ដែលមានឲ្យអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសហ្វីលីពីន កើនដល់ ៣១.៨២៥នាក់ ។ នាយកដ្ឋានសុខាភិបាល បានឲ្យដឹងថា អ្នកជាសះស្បើយពីជំងឺ បានកើនឡើងដល់ ៨.៤៤២នាក់ បន្ទាប់ពីអ្នកជំងឺចំនួន ២៩៩នាក់ បានរួចផុតពីសេចក្តីស្លាប់ ។...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃ ព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៤ មិថុនានេះ បាននិងកំពុងអញ្ជើញប្រកាស អនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនប្រជាពលរដ្ឋមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ១៩ ប្រមាណ ៦០ម៉ឺនគ្រួសារ ដែលពិធីនេះធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ ។
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់ថា កូវីដ១៩ បានធ្វើប៉ះពាល់ ដល់សេដ្ឋកិច្ចពិកម្ពុជាយ៉ាងធ្ងន់ធ្ងរ ជាពិសេសបានធ្វើឲ្យប៉ះពាល់ ដល់ប្រជាពលរដ្ឋក្រីក្រ ជាង៦០ម៉ឺនគ្រួសារ កំពុងប្រឈមនឹងកង្វះខាតស្បៀងអាហារ។ តាមបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុកនៅ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា “យើងដឹងហើយថាជំងឺឆ្លងកូវីដ-១៩...
លោក Christine Kreuder Johnson សាស្ត្រាចារ្យ និងជាអ្នកជំនាញផ្នែកជំងឺឆ្លងនៅមជ្ឈមណ្ឌល EpiCenter បាននិយាយថា វីរុសCovid-19អាចនឹងវិលត្រឡប់មកវាយប្រហារលើបណ្តាប្រទេសនៅតំបន់អាស៊ីម្តងទៀតនៅពេលខាងមុខ ក្រោយពីវីរុសនេះ បានចាកចេញមិនផុតពីប្រទេសចិនប្រទេសចិនផងនោះ ។ លោកសាស្ត្រាចារ្យ Christine Kreuder Johnson បានបន្ថែមថា ក្រោយពីវាយប្រហារលើប្រទេសចិនអោយស្លាប់មនុស្សជាង៤.០០០ពាន់នាក់ និងធ្វើអោយរបួសយ៉ាងដំណំផ្នែកសេដ្ឋកិច្ច វីរុសផ្លូវដង្ហើមមួយនេះ បានធ្វើដំណើរទៅវាយប្រហារលើសហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅតំបន់អឺរ៉ុប...
ភ្នំពេញ៖ ប្រជាជនបានឆ្លងវីរុសកូវីដ១៩ (ប្រភពតួលេខពី WHO & CDC) គិតត្រឹមយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ នៃការឆ្លងជំងឺវីរុសកូវីដ១៩៖ សរុបចំនួនប្រជាជន អាស៊ានទាំង ១០ប្រទេស បានឆ្លងវីរុសកូវីដ១៩ ៖ ១៣៣,៦៨៦នាក់ អ្នកព្យាបាលជាសះស្បើយសរុប ចំនួន៖៧៤,៩៩៥នាក់ អ្នកស្លាប់សរុបចំនួន៖ ៣,៩២៦នាក់ ។ គិតត្រឹមយប់ថ្ងៃទី២៣...