ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីបច្ចុប្បន្នភាពជំងឺកូវីដ១៩ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ លោកម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមថ្ងៃទី១០ខែឧសភា ឆ្នាំ២០២០នេះ មិនមានករណីជាសះស្បើយ ពីជំងឺកូវីដ១៩ និងមិនមានករណីឆ្លងថ្មីឡើយ។ សូមបញ្ជាក់ថា គិតមកដល់ពេលនេះកម្ពុជា មានអ្នកឆ្លងកូវីដ១៩ ចំនួន១២២នាក់ ខណៈអ្នកព្យាបាលជាសះស្បើយ កើនដល់១២០នាក់ ចំណែកអ្នកជំងឺ...
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះ បាននិងកំពុងធ្វើសន្និសីទ សារព័ត៌មាន ស្ដីពីបច្ចុប្បន្នភាពជំងឺកូវីដ១៩។ សន្និសីទសារព័ត៌មាននេះ មានគោលបំណង ជម្រាបជូនដល់អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋអំពីស្ថានភាព និងបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ ក៏ដូចជារាយការណ៍ ពីការរាតត្បាត និងអន្តរាគមន៍ឆ្លើយតបជំងឺនេះ និងការផ្តល់ព័ត៌មានស្តីពីវិធានការទប់ស្កាត់ នៃការផ្ទុះឡើងនៃជំងឺកូវីដ១៩ និងបញ្ហាពាក់ព័ន្ធផងដែរ។ សូមបញ្ជាក់ថា គិតមកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ១៩...
សេអ៊ូល៖ ទិន្នន័យបានបង្ហាញ កាលពីថ្ងៃច័ន្ទថា គ្មានករណីឆ្លងមេរោគកូវីដ-១៩ ពីការឆ្លងសហគមន៍ ត្រូវបានគេរាយការណ៍ នៅក្នុងទីក្រុងសេអ៊ូល រយៈពេលពីរសប្តាហ៍ជាប់គ្នា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។ យោងតាមទិន្នន័យ ដែលចេញផ្សាយដោយ រដ្ឋាភិបាលក្រុងសេអ៊ូល បានឱ្យដឹងថា ការឆ្លងមេរោគសរុប នៅក្នុងរដ្ឋធានី បានកើនឡើងដល់ ៦៣៧ នាក់ គិតត្រឹមម៉ោង ១០...
ភ្នំពេញ៖ តាមការដឹងពីក្រុមការងារ ចត្តាឡីស័ក មណ្ឌលព្រះមុនីវង្ស ក្រុងបាត់ដំបង សម្រាប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ មានប្រជាពលរដ្ឋខ្មែរនិវត្តន៍ ពីប្រទេសថៃមកកាន់ស្រុកកំណើតវិញ តាមច្រកអូរបីជាន់ មានចំនួន១៣៦នាក់ ។ ក្នុងនោះស្រីចំនួន៦៣ នាក់ ដែលមានគោលដៅ ទៅកាន់ខេត្តចំនួន១៣ ក្នុងប្រទេសកម្ពុជា ក្នុងនោះមានខេត្តបាត់ដំបង ចំនួន ៣៥នាក់ដែរ ។...
អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ថា ប្រទេសតួកគី បានបញ្ជាក់កាលពី ថ្ងៃសៅរ៍ថា មានករណីថ្មីនៃជំងឺកូវីដ១៩ ចំនួន១.៥៤៦នាក់ ដែលនាំឲ្យតួលេខសរុប នៃអ្នកឆ្លងជំងឺនៅក្នុងប្រទេសនេះ កើនដល់ ១៣៧.១១៥នាក់ ។ លោក Fahrettin Koca រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើង នៅលើបណ្តាញសង្គម Twitter...
ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ថា ប្រទេសបារំាង នឹងចាប់ផ្តើមបន្ធូរបន្ថយ ទៅលើការរឹតត្បិត ចំពោះការធ្វើដំណើរ ។ លោកនាយករដ្ឋមន្ត្រី Edouard Philippe បានបញ្ជាក់ឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសបារាំង នឹងចាប់ផ្តើមបន្ធូរបន្ថយ ទៅលើការរឹតត្បិត ចំពោះការធ្វើដំណើរ ដោយគិតចាប់ផ្តើមបន្ទាប់ពីថ្ងៃចន្ទខាងមុខតាមរយៈ “ដំណើរការជាបណ្តើរៗ” ដែលនឹងបន្ត២-៣សប្តាហ៍ទៀត ដើម្បីចៀសវាងការកើនឡើង...
BISHKEK៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ថា ក្រុមប្រឹក្សា ប្រតិបត្តិនៃ មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ថា (IMF)បានអនុម័តទឹកប្រាក់ចំនួន ១២១,១លានដុល្លារ ដែលជាថវិកាសម្រាប់សង្គ្រោះបន្ទាន់ ស្ថិតក្រោមកម្មវិធីពន្លឿនឥណទាន និងហិរញ្ញវត្ថុសម្រាប់ ប្រទេសគីហ្ស៊ីស្ថានដើម្បីឆ្លើយតប ទៅនឹងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ។ តំណាង IMF ប្រចាំនៅគីហ្ស៊ីស្ថាន បានរាយការណ៍ឲ្យដឹងកាលពីថ្ងៃសៅរ៍ ។...
រ៉ូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ថា យោងតាមទិន្នន័យសរុប ចុងក្រោយចេញដោយនាយកដ្ឋាន ការពារជនស៊ីវិល របស់ប្រទេសអ៊ីតាលី បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ចំនួនអ្នកបានជាសះស្បើយពីជំងឺកូវីដ១៩ នៅក្នុងប្រទេសអ៊ីតាលី មានរហូតដល់ជាង ១០០.០០០នាក់។ អ្នកជាសះស្បើយបានហក់ឡើងចំនួន ៤.០០៨នាក់ ដោយគិតពីអ្នកជាមានចំនួន ៩៩.០២៣នាក់ កាលពីថ្ងៃសុក្រ នាំឲ្យតួលេខសរុបទូទាំងប្រទេស បានកើនឡើងដល់ ១០៣.០៣១នាក់...
ភ្នំពេញ៖ ប្រជាជនបានឆ្លងវីរុសកូវីដ១៩ (ប្រភពតួលេខពី WHO & CDC) គិតត្រឹមយប់ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ នៃការឆ្លងជំងឺវីរុសកូវីដ១៩៖ សរុបចំនួនប្រជាជន អាស៊ានទាំង ១០ប្រទេស បានឆ្លងវីរុសកូវីដ១៩ ៖ ៥៥,៦៨៩នាក់ អ្នកព្យាបាលជាសះស្បើយសរុប ចំនួន៖ ១៣,១៣០នាក់ អ្នកស្លាប់សរុបចំនួន៖ ១,៦៧៩នាក់។...
យូអិន៖ ទីភ្នាក់ងារជំនួយយូអិន បានឲ្យដឹងថាអង្គការសហប្រជាជាតិ ត្រូវការថវិកាចំនួន ១៤៦,៧ លានដុល្លារ ដើម្បីផ្តល់ជំនួយមនុស្សធម៌ ដល់ប្រទេសកូរ៉េខាងជើង រួមទាំងជំនួយក្នុងការប្រយុទ្ធប្រឆាំង នឹងវីរុសថ្មីនេះផងដែរ។ ការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួល កិច្ចការមនុស្សធម៌ (OCHA) បានឲ្យដឹងនៅក្នុងរបាយការណ៍មួយថា ទឹកប្រាក់ចំនួន ៣៩,៧ លានដុល្លារ ត្រូវការដើម្បី ជួយដោះស្រាយជំងឺនេះ នៅកូរ៉េខាងជើងនៅឆ្នាំនេះ ខណៈដែលទឹកប្រាក់ចំនួន...