ហាវ៉ាណា៖ កាលពីថ្ងៃចន្ទ ប្រទេសចិន បានដឹកនាំជំនួយ ដែលជាបរិក្ខាពេទ្យ ដើម្បីផ្តល់ឲ្យប្រទេសគុយបា ដែលនឹងជួយដល់ការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅលើប្រទេសដែនកោះមួយនេះ ។ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ ។ សរុបទៅមានប្រាប់ស្ទង់កម្តៅ ចំនួន៥០០ឈុត និង២.០០០ពាន់ សម្រាប់ការពារលើសម្លៀកបំពាក់ ម៉ាស់សម្រាប់វះកាត់ ចំនួន១០.០០០គ្រឿង និងមានស្រោមដៃជាច្រើនទៀត...
គែរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ថា ចំនួននៃអ្នកឆ្លងជំងឺ នៅក្នុងប្រទេសអ៊ីរ៉ង់ គិតត្រឹមថ្ងៃចន្ទ បានកើនឡើងពី២.២៧៤ករណី ដល់ទៅ៦០.៥០០ករណី ហើយរយៈពេល៦ថ្ងៃជាប់ៗគ្នា ដែលមានការឆ្លងថយចុះបន្តិច ។ សរុបទៅមានអ្នកជំងឺកូវីដ១៩ ចំនួន៣.៧៣៩នាក់ បានស្លាប់ នៅក្នុងប្រទេសអ៊ីរ៉ង់ គិតត្រឹមថ្ងៃចន្ទ ហើយចំនួន២៤.២៣៦នាក់ បានជះសះពីជំងឺ និងបានចាកចេញពីមន្ទីរពេទ្យ ជាមួយគ្នានេះដែរ...
អាហ្វ្រិក៖ ប្រទេសចិន បានបញ្ជូនគ្រឿងបរិក្ខារពេទ្យ សម្រាប់ជួយដល់បណ្តាប្រទេស ចំនួន១៨ នៅទ្វីបអាហ្វ្រិក ។ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ ។ កាលពីថ្ងៃចន្ទម្សិលមិញនេះ គេឃើញយន្តហោះរបស់ប្រទេសចិន រួមនឹងបុគ្គលិកសុខាភិបាល បាននាំយកសម្ភារៈ និងបរិក្ខាពេទ្យមកដល់ ព្រលានយន្តហោះអន្តរជាតិ Kotota នៅរដ្ឋធានី Accra ប្រទេសហ្គាណា...
វ៉ាស៊ីនតោន៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានជំរុញឱ្យប្រទេសចិន ផ្តោតលើកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹង ការរាតត្បាតវីរុសកូវីដ-១៩ ជាជាងការទាមទារទឹកដីនៅសមុទ្រចិនខាងត្បូង បន្ទាប់ពីមានសេចក្តីរាយការណ៍ថ្មីៗនេះថា នាវាឆ្មាំសមុទ្រចិន នៅក្នុងតំបន់មានជម្លោះ បានបាញ់ឲ្យលិចនាវានេសាទ វៀតណាមមួយគ្រឿង។ អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Morgan Ortagus បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហរដ្ឋអាមេរិកមានការ ព្រួយបារម្ភយ៉ាងខ្លាំង ចំពោះឧប្បត្តិហេតុដែលបានកើតឡើងនៅតំបន់ជុំវិញកោះ Paracel កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។ លោកស្រីបានបន្ថែមទៀតថា...
តូក្យូ៖ គណបក្សប្រឆាំង និងអ្នកជំនាញផ្នែកវេជ្ជសាស្ត្រ នៅថ្ងៃច័ន្ទបានរិះគន់ លោកនាយករដ្ឋមន្រ្តី ស៊ីនហ្សូ អាបេ ចំពោះផែនការ ដែលបានគ្រោងនឹងប្រកាសអាសន្ន ក្នុងការឆ្លើយតបទៅនឹងការរីករាលដាល នៃវីរុសថ្មីនៅប្រទេសជប៉ុន ដោយព្រមគ្នាលើកឡើងថា ការឆ្លើយតបរបស់លោក គឺយឺតពេកហើយ។ លោក Yukio Edano មេដឹកនាំ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន របស់ជប៉ុន បានលើកឡើងថា សេចក្តីប្រកាសដែលលោក...
ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មាន ពាក់ព័ន្ធបច្ចុប្បន្នភាព នៃជំងឺកូវីដ១៩ នៅព្រឹកថ្ងៃអង្គារ ទី៧ ខែមេសា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអះអាងថា លទ្ធភាពប្រកាសដាក់ប្រទេសកម្ពុជា ក្នុងគ្រាអាសន្ន មានត្រឹម០,១%តែប៉ុណ្ណោះ ក្នុងបរិបទនៃការរីករាលដាល ជំងឺកូវីដ១៩ តែច្បាប់ដាក់ប្រទេស ក្នុងគ្រាអាសន្នត្រូវតែធ្វើឡើង។
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញបទបញ្ជាមិនឲ្យ យន្ដហោះ ដឹកប្រជាពលរដ្ឋខ្មែរ១៥០នាក់ ដែលរស់នៅម៉ាឡេស៊ី មកកម្ពុជានោះទេដើម្បី ចូលរួមទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ-១៩ ខណៈពិភពលោក កំពុងមានការឆ្លងនេះ ជាសាកលផងដែរ។ ក្នុងសន្និសីទសារព័ត៌មាន ពាក់ព័ន្ធបច្ចុប្បន្នភាព នៃជំងឺកូវីដ១៩ នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០...
ញូវយ៉ក៖ ប្រភពីស្ថាប័នមួយបានឲ្យដឹងថា សត្វខ្លាមួយក្បាល នៅសួនសត្វ Bronx Zoo ក្នុងទីក្រុងញូវយ៉ក បានធ្វើតេស្តវិជ្ជមាន សម្រាប់វីរុសកូវីដ-១៩ ហើយត្រូវបានគេជឿថា បានឆ្លងវីរុសពីអ្នកថែរក្សាម្នាក់ ដែលមានរោគសញ្ញា នៅពេលនោះ។ សមាគមអភិរក្សសត្វព្រៃ ដែលគ្រប់គ្រងសួនសត្វទីក្រុង បានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា សត្វខ្លាម៉ាឡេន ដែលមានអាយុ ៤ ឆ្នាំឈ្មោះ Nadia...