Covid-19

ចិន បញ្ជូនគ្រឿងបរិក្ខារពេទ្យ ជួយដល់បណ្តាប្រទេស ចំនួន១៨ នៅទ្វីបអាហ្វ្រិក

អាហ្វ្រិក៖ ប្រទេសចិន បានបញ្ជូនគ្រឿងបរិក្ខារពេទ្យ សម្រាប់ជួយដល់បណ្តាប្រទេស ចំនួន១៨ នៅទ្វីបអាហ្វ្រិក ។ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ ។

កាលពីថ្ងៃចន្ទម្សិលមិញនេះ គេឃើញយន្តហោះរបស់ប្រទេសចិន រួមនឹងបុគ្គលិកសុខាភិបាល បាននាំយកសម្ភារៈ និងបរិក្ខាពេទ្យមកដល់ ព្រលានយន្តហោះអន្តរជាតិ Kotota នៅរដ្ឋធានី Accra ប្រទេសហ្គាណា ។

គ្រឿងបរិក្ខារបស់ប្រទេសចិន បាននាំមកដើម្បីជួយ​ ដល់បណ្តាប្រទេសនៅទ្វីបអាហ្វ្រិក ចំនួន១៨ប្រទេស ហើយបានមកដល់កាលពីថ្ងៃចន្ទ ដោយតាមផែនការ ដែលបានគ្រោងទុក នឹងបញ្ជូន ទៅបណ្តាប្រទេសផ្សេងទៀតចំនួន១៧ ក្នុងអំឡុងពេលប៉ុន្មានថ្ងៃខាងមុខ ។

បណ្តាប្រទេសនៅទ្វីបអាហ្វ្រិក ដែលទទួលបានផលប្រយោជន៍ទាំងនេះរួមមាន ប្រទេសហ្គាណា នីហ្សេរីយ៉ា សេណេហ្គាល់ ហ្គាប៊ុន សៀរី ឡេអ៊ុន ហ្គីនៀ កូឌឺវ័រ ហ្គាមប៊ី លីប៊ឺរី ម៉ាលី ប៊ូគីណា ហ្វាសូ សាធារណរដ្ឋកុងហ្គោ អេក្ខាទ័រ ហ្គីនៀ តុងហ្គា បេណីន វឺដេ រួមទំាងប្រទេស សៅ តូមេ និងព្រីនស៊ីព ផងដែរ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top