ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនាយសេនាធិការ យោធភូមិភាគទី៥ នាព្រឹកថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២១ បានអញ្ជើញចុះត្រួតពិនិត្យរឹតបន្តឹង នូវវិធានការបិទខ្ទប់តាមបណ្ដាលច្រកព្រំដែន កម្ពុជា-ថៃ ទិសទី១ ខេត្តបន្ទាយមានជ័យ ។ ក្នុងដំណើរចុះត្រួតពិនិត្យនាឱកាសនេះ គឺអនុវត្តទៅតាមបទបញ្ជារបស់ ប្រមុខរដ្ឋាភិបាលក្នុងការបិទខ្ទប់ តាមបណ្ដាច្រកព្រំដែនកម្ពុជា-ថៃ សំដៅទប់ស្កាត់ការឆ្លង រីករាលដាលនូវជំងឺកូវីដ-១៩...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៥២នាក់ ខណៈមានករណី ជាសះស្បើយចំនួន ១១នាក់ និងស្លាប់២នាក់។ ចំពោះករណីឆ្លងថ្មី ក្នុងនោះ ក្រុងកំពង់ចាម ១២នាក់, ស្រុកកំពង់សៀម ០៣នាក់, ស្រុកស្រីសន្ធរ ០២នាក់, ស្រុកជើងព្រៃ...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីសម្រេចបិទផ្សារចំនួន ២៧ទីតាំង ស្ថិតក្នុងភូមិសាស្ត្រស្រុក-ក្រុង ចំនួន៥ក្នុងខេត្តបាត់ដំបង ចាប់ពីថ្ងៃទី១ ខែសីហា ដល់ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១។ ក្នុងនោះ៖ ក្រុងបាត់ដំបងចំនួន ៨ផ្សារ, ស្រុកសង្កែ ចំនួន ៦ផ្សារ, ស្រុកថ្មគោលចំនួន ២ផ្សារ ស្រុកកំរៀង ចំនួន...
អាប់ឌីសអាបាបា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការរោគប្រចាំ ទ្វីបអាហ្វ្រិក ហៅកាត់ (CDC)បានឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ទ្វីបអាហ្វ្រិក បានកើនឡើងដល់៦.៦៣៥.៥២២នាក់ គិតត្រឹមរសៀលថ្ងៃសុក្រ ។ មជ្ឈមណ្ឌល Africa CDC ដែលមានទីភ្នាក់ងារថែទាំ ពិសេសនៃសហភាពអាហ្វ្រិក បានឲ្យដឹងថា...
បាងកក៖ ឧបនាយករដ្ឋមន្ត្រីថៃលោក Anutin Charnvirakul បានលើកឡើងថាផែនការរបស់ប្រទេសថៃដើម្បីបើកប្រទេសឡើងវិញនៅពាក់កណ្តាលខែតុលា កំពុងដំណើរការទៅមុខទោះបីជាមានការកើនឡើងនៃការឆ្លងជំងឺកូវីដ-១៩ ក៏ដោយ។ លោក Anutin ដែលជាបុគ្គលសាធារណ បានលើកឡើងថា “ផែនការនេះនៅតែមាន។ យើងបានព្យាយាមគ្រប់វិធី ដើម្បីសម្អាតប្រទេសរបស់យើងទោះបីជាមេរោគនៅតែមានក៏ដោយ។ យើងសង្ឃឹមថាក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ យើងអាចស្វាគមន៍មិត្តចាស់របស់យើង” ។ ដើម្បីទប់ស្កាត់ការរីករាលដាលនៃការឆ្លងមេរោគ ខេត្ដភូកេតប្រទេសថៃ នឹងហាមឃាត់ការធ្វើដំណើរពីប្រទេសផ្សេងទៀតទៅកាន់កោះរមណីយដ្ឋានចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី ១៦...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៩៨នាក់ និងជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៣០នាក់ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤៣១៨នាក់...
ញូវដេលី៖ អនុប្រធានាធិបតីឥណ្ឌាលោក Venkaiah Naidu បានជំរុញឱ្យក្រុមអ្នកវិទ្យាសាស្ត្រ ពន្លឿនការអភិវឌ្ឍវ៉ាក់សាំងការពារជំងឺកូវីដ-១៩ សម្រាប់កុមារ ដោយលើកឡើងថា ការការពារកុមារពីវីរុស គួរតែត្រូវបានផ្តល់អាទិភាព នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Naidu កំពុងនិយាយទៅកាន់អ្នកវិទ្យាសាស្ត្រ និងបុគ្គលិកនៃក្រុមហ៊ុន Bharat Biotech International Limited បន្ទាប់ពីដំណើរទស្សនកិច្ច ទៅកាន់រោងចក្ររបស់ខ្លួន...
ភ្នំពេញ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ របស់ប្រទេសចិន ចំនួន១លានដូសបន្ថែមទៀត ដែលរាជរដ្ឋាភិបាលកម្ពុជាបញ្ជាទិញ បានដឹកមកដល់ប្រទេសកម្ពុជាហើយ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១។ រហូតមកដល់ពេលនេះ កម្ពុជាទទួលបានវ៉ាក់សាំង ជាង១៨លានដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។ វ៉ាក់សាំងកូវីដ-១៩ ដែលកម្ពុជាទទួលបាន ហើយកំពុងចាក់ជូនប្រជាពលរដ្ឋនេះ គឺភាគច្រើនបំផុតជារបស់ចិន ។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រ ចាក់វ៉ាក់សាំងឲ្យបានលឿន...
បរទេស៖ កាសែត The Washington Post បានរាយការណ៍ ដោយដកស្រង់ឯកសារផ្ទៃក្នុងមួយ ពីមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក (CDC) ដែលរំពឹងថា នឹងត្រូវបោះពុម្ពផ្សាយល្ងាច នៅថ្ងៃសុក្រ គឺថា វីរុសកូវីដ១៩ ដែលបំលែងខ្លួនថ្មី ប្រភេទ Delta រីករាលដាលយ៉ាងងាយស្រួល ដូចជា ជំងឺអុតស្វាយ ដោយមនុស្សដែលបានចាក់វ៉ាក់សាំង...