Covid-19

ផែនការ បើកប្រទេសឡើងវិញ របស់ថៃ បន្តទៅមុខ ចំពេលមានការកើនឡើង ករណីឆ្លងថ្មីជំងឺកូវីដ-១៩

បាងកក៖ ឧបនាយករដ្ឋមន្ត្រីថៃលោក Anutin Charnvirakul បានលើកឡើងថាផែនការរបស់ប្រទេសថៃដើម្បីបើកប្រទេសឡើងវិញនៅពាក់កណ្តាលខែតុលា កំពុងដំណើរការទៅមុខទោះបីជាមានការកើនឡើងនៃការឆ្លងជំងឺកូវីដ-១៩ ក៏ដោយ។

លោក Anutin ដែលជាបុគ្គលសាធារណ បានលើកឡើងថា “ផែនការនេះនៅតែមាន។ យើងបានព្យាយាមគ្រប់វិធី ដើម្បីសម្អាតប្រទេសរបស់យើងទោះបីជាមេរោគនៅតែមានក៏ដោយ។ យើងសង្ឃឹមថាក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ យើងអាចស្វាគមន៍មិត្តចាស់របស់យើង” ។

ដើម្បីទប់ស្កាត់ការរីករាលដាលនៃការឆ្លងមេរោគ ខេត្ដភូកេតប្រទេសថៃ នឹងហាមឃាត់ការធ្វើដំណើរពីប្រទេសផ្សេងទៀតទៅកាន់កោះរមណីយដ្ឋានចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី ១៦ ខែសីហា ប៉ុន្តែភ្ញៀវបរទេសនឹងមិនត្រូវហាមឃាត់ឡើយ បើសិនជាបានចាក់វ៉ាក់សាំងពេញលេញ។

ឧបនាយករដ្ឋមន្រ្តីថៃរូបនេះ បានលើកឡើងថាអាជ្ញាធរបានត្រៀមខ្លួនយ៉ាងល្អ និងមានទំនុកចិត្តក្នុងការដោះស្រាយបញ្ហា ដែលអាចកើតមានឡើងនៅក្នុងយុទ្ធនាការភូកេតសាន់បាក។

យុទ្ធនាការនេះត្រូវបានចាប់ផ្តើមនៅថ្ងៃទី០១ ខែកក្កដា ដោយអនុញ្ញាតឱ្យអ្នកទេសចរ ដែលមានវ៉ាក់សាំងពេញលេញ អាចធ្វើដំណើរដោយសេរីនៅលើកោះ ដោយគ្មានការដាក់ឱ្យនៅដាច់ពីគេនៅពេលមកដល់ឡើយ៕ដោយ ឈូក បូរ៉ា

To Top