អាជ្ញាធរខេត្តកំពង់ស្ពឺ អំពាវនាវឱ្យពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន ខណៈទំនប់ចំការតែដែលជាអាងស្តុកទឹកធំមួយ បានបាក់
ភ្នំពេញ៖ លោក វី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ បានអំពាវនាវសូមឱ្យប្រជាពលរដ្ឋ រស់នៅក្នុងស្រុកភ្នំស្រួច និងមួយផ្នែក នៃស្រុកសំរោងទង បង្កើនការប្រុងប្រយ័ត្ន ខណៈទំនប់ចំការតែ ដែលមានសមត្ថភាពស្តុកទឹកពី៥ទៅ៧ លានម៉ែត្រត្រីគុណ ត្រូវបានបាក់ហើយ នៅរសៀលម៉ោង ៤នេះ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកលោកអភិបាល បានសរសេរយ៉ាងដូច្នេះថា «សូមជូនដំណឹងដល់ពុកម៉ែមាមីង...