ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ(១៥-២១មីនា) កម្ពុជានឹងទទួលឥទ្ធិពល ខ្សោយពីទ្រនុងសម្ពាធខ្ពស់ (ចិន) ។ ទន្ទឹមនោះ ក៏អាចកើតមានសម្ពាធទាបតូចៗជាលក្ខណៈឡូកាល់ (Local) ផងដែរ ។ ស្ថានភាពបែបនេះ នឹងធ្វើឲ្យតំបន់ទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាពី ២៤-២៦ អង្សាសេ និងសីតុណ្ណភាពអតិបរមាពី៣៤-៣៧អង្សាសេ ហើយអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើ...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសថា ក្នុងរយៈពេលមួយសប្តាហ៍ទៀត ចាប់ពីថ្ងៃ១-៧ មីនា កម្ពុជាបន្តទទួល រងឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ និងខ្យល់មូសុងពីចិន ក្នុងកម្រិតខ្សោយ ។ ដោយសារការទទួលឥទ្ធិពលពីចិននេះ នឹងធ្វើឲ្យកម្ពុជាមានសីតុណ្ហភាពពី២០-៣៥ អង្សាសេ នៅតាមតំបន់មួយចំនួននៅទូទាំងប្រទេស៕
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់តំបន់មួយចំនួនរបស់កម្ពុជា នឹងចុះត្រជាក់នៅពេលយប់ និងព្រឹក ចាប់ពីថ្ងៃទី២២-២៨ កុម្ភៈ ដោយឡំទៅដោយភ្លៀងធ្លាក់ផងដែរ។ យោងតាមសេចក្តីជូនដំណឹង បានឲ្យដឹងថា កម្ពុជាទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់(ចិន)និងខ្យល់មូសុងឦសានក្នុងកម្រិត ពីខ្សោយទៅមធ្យម ។ ស្ថានភាពបែបនេះ នឹងធ្វើឲ្យតំបន់ទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមាពី ២០-២២ អង្សាសេ និងសីតុណ្ហភាពអតិបរមាពី ៣២-៣៤អង្សាសេ អាចមានភ្លៀងធ្លាក់តិចតួច...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថាកម្ពុជាបានរងឥទ្ធិពលសម្ពាធខ្ពស់ពីប្រទេសចិន ដែលជាហេតុ នឹងធ្វើឲ្យមាន ភ្លៀងធ្លាក់ពីតិចទៅមធ្យម ក្នុងសប្តាហ៍ខាងមុខ ។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងនាថ្ងៃ១៤ កុម្ភៈនេះ បានឲ្យដឹងថា ចាប់ពីថ្ងៃ១៥-២១កុម្ភៈ កម្ពុជា ទទួលឥទ្ធិពល ពីទ្រនុងសម្ពាធខ្ពស់(ចិន) និងខ្យល់មូសុងឦសាន្តបក់ក្នុងកម្រិតខ្សោយ ។ ស្ថានភាពបែបនេះ នឹងធ្វើឲ្យតំបន់ទំនាប កណ្តាល...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឲ្យដឹងថា ចាប់ពីថ្ងៃទី១៨-២០ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ កម្ពុជានឹងចុះត្រជាក់ខ្លាំង ជាពិសេសនៅបណ្តាខេត្តនៅតំបន់ភ្នំ និងជាប់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងធនធានទឹក នៅថ្ងៃទី១៦ ធ្នូ បានឲ្យដឹងថា ទ្រនុងសម្ពាធខ្ពស់ពីចិន បានធ្លាក់យ៉ាងគំហុគមកក្រោម ជាមួយនឹងខ្យល់មូសុងបក់ក្នុង ល្បឿនខ្លាំង ។...
ភ្នំពេញ៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តសៀមរាប ព្រមទាំងក្រុមការងារមន្រ្តីបច្ចេកទេស នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២នេះ បានចុះពិនិត្យទីតាំងទី ១ នៅទំនប់ប្រឡាយកុមារ ដែលជាតំបន់ប្រសព្វគ្នារវាងខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងសៀមរាប ...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានធ្វើការព្យាករកម្ពស់ទឹកជំនន់ទន្លេមេគង្គ លើកទី១ ប្រចាំឆ្នាំ ២០២២ បង្ហាញថា នៅស្ថានីយជលសាស្ត្របាសាក់-ចតុមុខ នាឆ្នាំ២០២២នេះ ទឹកអាចនឹងមានកម្ពស់៩,៦៥ ម៉ែត្រ ដែលចាត់ទុកជាប្រភេទជំនន់មធ្យម ។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួង នៅថ្ងៃ២៣ ឧសភា សម្រាប់ការព្យាករកម្ពស់ទឹក បានបង្ហាញពី ស្ថានភាពទឹកទន្លេមេគង្គ ទន្លេបាសាក់...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា នៅសប្តាហ៍ខាងមុខនេះ(១១-១៧ឧសភា) កម្ពុជា នឹងរងឥទ្ធិពលខ្យល់មូសុងរដូវវស្សាដែលអាចធ្វើឲ្យមានភ្លៀងធ្លាក់ពីមធ្យម ទៅច្រើនលាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក នៅថ្ងៃ១០ ឧសភា បានឲ្យដឹងថា ក្នុងអំឡុងសប្តាហ៍ខាងមុខនេះ កម្ពុជានឹងទទួលរងឥទ្ធិពលពីខ្យល់មូសុងនិរតី ។ រដូវវស្សាជារួមទូទាំងប្រទេសសម្រាប់ឆ្នាំ២០២២ នឹងចាប់ផ្តើមនៅថ្ងៃ១៥ ឧសភា។ ក្រសួងថា...
ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានបញ្ជាក់ថាចាប់ពីថ្ងៃទី៦ ដល់១២ មេសា តំបន់មួយចំនួនរបស់កម្ពុជានឹងមានភ្លៀង ពីខ្សោយទៅមធ្យមដោយអន្លើ។យោងតាមសេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី៦-១២ ខែមេសា ឆ្នាំ២០២២ របស់ក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃទី៥ ខែមេសាឆ្ នាំ២០២២បានលើកឡើងថា ក្នុងអំឡុងសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពល ជាបន្តបន្ទាប់ ៖ នៅថ្ងៃទី ៦-៩ ខែមេសា...
ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយមបានបញ្ជាក់ថា តំបន់មួយចំនួនរបស់ប្រទេសកម្ពុជា នឹងមានភ្លៀងធ្លាក់ជាអន្លើពីខ្សោយទៅបង្គួរលាយឡំផ្គរ រន្ទះ។ យោងតាមសេចក្តីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាស របស់ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី១មីនាបានឱ្យដឹងថាចាប់ពីថ្ងៃទី២-៨ ខែមីនា ឆ្នាំ២០២២ថានៅក្នុងអំឡុងមួយសប្តាហ៍ខាង មុខនេះព្រះរាជាណាចក្រកម្ពុជានឹងទទួលនូវឥទ្ធិពលដូចតទៅ ៖ ពីថ្ងៃទី២-៤ ខែមីនាឥទ្ធិពលនៃជ្រលងសម្ពាធទាប ដែលរុញពីក្រោមឡើងលើមកពីមហាសមុទ្រឥណ្ឌា និងឥណ្ឌូនេស៊ី ក្នុងកម្រិតខ្សោយ ។ ពីថ្ងៃទី៥-៨ ខែមីនា ឥទ្ធិពលនៃសម្ពាធទាបដែលកើត ឡើងនៅលើប្រទេសកម្ពុជា...