ខាងក្រោមនេះ ជាវិធីសាស្ត្រក្នុងការធ្វើឲ្យ ប្តីប្រពន្ធអ្នកមិនមានបញ្ហានឹងគ្នា។ តើមានអ្វីខ្លះទៅ? -អ្នកមិនត្រូវឈ្លោះគ្នា ព្រោះតែរឿងដដែលៗនោះទេ ត្រូវតែដោះស្រាយឱ្យចប់ ទើបបញ្ហាមួយនេះមិនកើតឡើងវិញ។ -អ្នកមិនត្រូវព្រោះតែ អារម្មណ៍មិនសប្បាយចិត្ត ហើយប៉ះពាល់ដល់ប្តីឬប្រពន្ធអ្នកទេ។ អ្នកគួរតែចាំថា អារម្មណ៍មួយនេះអាចបំផ្លាញ គ្រួសារអ្នកដោយមិនដឹងខ្លួន ពេលដែលអ្នកមានអារម្មណ៍ខុសប្រក្រតីខ្លាំង។ -អ្នកមិនត្រូវនិយាយពាក្យអសុរស់ផ្សេងៗ ចំពោះគ្នានោះទេ ទោះជាឈ្លោះ ឬទាស់គ្នាយ៉ាងណាក៏ដោយ ទើបមិនបំផ្លាញអ្នកទាំងពីរយ៉ាងងាយ។ -អ្នកមិនត្រូវតែងតែត្អូញត្អែរពីការ បែងចែកការងារផ្ទះមិនស្មើរភាពគ្នាទេ...
បរទេស៖ អ្នកវិទ្យាសាស្ត្របាននិយាយថា អ្នកគួរតែទំពារស្ករកៅស៊ូ បន្ទាប់ពីញាំអាហាររួច ដើម្បីការពារធ្មេញរបស់អ្នកពីការរលួយ។ យោងតាមសារព័ត៌មាន Daily Mail ចេញផ្សាយកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា ក្រុមអ្នកស្រាវជ្រាវលើការលាងជម្រះ បានសិក្សាអស់រយៈពេល ៥០ ឆ្នាំ ហើយបានរកឃើញថា ស្ករកៅស៊ូគ្មានជាតិស្ករកាត់ បន្ថយហានិភ័យ នៃការពុកធ្មេញបាន ២៨ ភាគរយ។...
ខាងក្រោមនេះ គឺជាអាហារដែលអ្នកមិនគួរ ពិសារពេលដែលឃ្លាន ព្រោះអាចប៉ះពាល់ដល់សុខភាព ។ តើមានអ្វីខ្លះទៅ? -ចេកជាផ្លែឈើដែលអ្នក មិនអាចញ៉ាំពេលឃ្លាន ព្រោះវាមានសារធាតុម៉្យាង ដែលធ្វើឱ្យប៉ះពាល់ដល់បេះដូង ក្រពះ ឬសុខភាពអ្នកជាខ្លាំង។ -ផ្លែម្នាស់ក៏មិនគួរពិសារពេលដែល មិនទាន់បរិភោគអាហារដែរ ព្រោះវាមានអង់ហ្ស៊ីមដ៏ខ្លាំងមួយ ដែលអាចធ្វើឱ្យក្រពះអ្នកខូច ប៉ុន្តែអ្នកអាចបរិភោគ ក្រោយពេលបាយរួច ។ -ភេសជ្ជៈដែលត្រជាក់ពេក មិនអាចញ៉ាំច្រើនពេលឃ្លាននោះទេ ព្រោះវាមិនត្រឹមតែមិនអាចបំបាត់ការឃ្លាន...
ប្រសិនបើអ្នកកំពុងមានជំងឺទឹកនោមផ្អែម បន្លែ និងផ្លែស្រស់ គឺជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នក នេះបើតាមប្រសាសន៍ របស់វេជ្ជបណ្ឌិតជំនាញ។ ប៉ុន្តែ តើអ្នកដឹងទេថា ហេតុអ្វីបានជាវាអាចជួយដល់ ជំងឺទឹកនោមផ្អែមរបស់អ្នកទៅ? ការសិក្សាថ្មីមួយបានបង្ហាញថា ការទទួលទានផ្លែឈើស្រស់ មួយចានក្នុងមួយថ្ងៃ អាចបញ្ឈប់ ឬទប់ស្កាត់ការវិវត្តទៅជាជំងឺទឹកនោមផ្អែម ហើយក៏អាចគ្រប់គ្រងជំងឺនេះផងដែរ សម្រាប់អ្នកដែលបានកើតវាហើយ ដល់ទៅ ១២ភាគរយ។ ហើយគេក៏បានបញ្ជាក់ផងដែរថា អ្នកដែលញ៉ាំផ្លែឈើស្រស់បាន បីដងក្នុងមួយអាទិត្យ...
ភ្នំពេញ៖ លោក ទេស សារ៉ារិទ្ធ សមាជិកគណៈកម្មាធិកានាយកនៃ សមាគមអ្នកសារព័ត៌មានកម្ពុជា ចិន (សសកច) នៅព្រឹកថ្ងៃទី១៨ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានដឹកនាំអ្នកសារព័ត៌មានប្រមាណ ១០នាក់ ដើម្បីទៅពិនិត្យសុខភាពជាលើកទី៣ នៅមន្ទីរពហុព្យាបាលហុង អិន ដែលមានទីតាំងស្ថិតនៅផ្ទះលេខ១៨៦ មហាវិថីសម្ដេចមុនីរ៉េត(២១៧) សង្កាត់ទំនប់ទឹកខណ្ឌចំការមន រាជធានីភ្នំពេញ។ ការចុះពិនិត្យសុខភាពនេះ គឺធ្វើឡើងដោយមានការជួយឧបត្ថម្ភ និង ចិត្តសប្បុរសធម៌ របស់លោកប្រធានមន្ទីរពហុព្យាបាលហុង អិនពោលគឺលោកប្រធានមន្ទីរពេទ្យ ចង់អោយក្រុមអ្នកសារព័ត៌មាន ក៏ដូចជាប្រជាពលរដ្ឋទូទៅ ទោះជាជនជាតិខ្មែរ ជនជាតិចិន ឬ ជាតិសាសន៍ដទៃ អាចមកចូលរួមពិនិត្យសុខភាព នៅមន្ទីរពហុព្យាបាលហុង អិនផងដែរ។ មន្ទីរពហុព្យាបាលហុង អិន ជាមន្ទីរពេទ្យព្យាបាលជម្ងឺជាលក្ខណៈសកលដែលមាន ទ្រង់ទ្រាយដ៏ធំមួយដែលបានបើកនៅផ្នែកសំខាន់ៗដូចជា ជម្ងឺទូទៅ ផ្នែកវះកាត់ ផ្នែកជម្ងឺសើស្បែក ផ្នែកឆ្អឹង ផ្នែករោគស្ត្រី ផ្នែកកុមារ ផ្នែកកំទេចគ្រួសផ្នែកកាំរស្មី X និងផ្នែកពិសោធន៍។ល។ គួបផ្សំរួមមានការវិភាគយ៉ាងច្បាស់លាស់ជាមួយនឹងម៉ាស៊ីន ស្កេនឧបករណ៍ អេឡិចត្រូនិច ពិនិត្យក្រពះ ឧបករណ៍បំបែកគ្រួសខាងក្រៅខ្លួន ដែលកំណត់ទីតាំងដោយកុំព្យូទ័រស្វ័យប្រវត្តិ និងគញរឿងបរិក្ខារឧបករណ៍ដ៏ទំនើប។ វេជ្ជបណ្ឌិតសុទ្ធតែមកពីមន្ទីរពេទ្ធល្បីៗនៃប្រទេសចិន សុទ្ធតែមានជំនាញ និងបទពិសោធន៍ខ្ពស់។ លោក ទេស សារ៉ារិទ្ធ បានថ្លែងអំណរគុណដល់មន្ទីរពហុព្យបាលហុង អិន ដែលបានផ្តល់ការគាំទ្រ លើផ្នែកពិនិត្យសុខភាព ដល់អ្នកសារព័ត៌មានកម្ពុជានិងចិន ដែលកំពុងបំពេញការងារ ។ លោកបន្ថែមថា “ពហុព្យបាលនេះ បានផ្តល់មកសសកច សម្រាប់ការពិនិត្យសុខភាព ក្នុង១ឆ្នាំ ៥០នាក់ ដែលជាកាយវិការសប្បុរសធម៌មួយ គួរអោយគោរព និងសហភាតរៈ”។ សសកច បានធ្វើសកម្មភាពចុះពិនិត្យសុខភាព នៅមន្ទីរពហុព្យាបាល ហុង អិន ចំនួន ៥លើក ពោលគឺ ក្នុងមួយលើកមានចំនួន១០នាក់ ហើយមានរយៈពេល១០ថ្ងៃម្តង ៕
ហឺត អាចកើតលើមនុស្សគ្រប់វ័យ ហើយគេរិតតែប្រុងប្រយ័ត្ន ចំពោះអ្នកជំងឺក្មេងៗ ពីព្រោះ វាពិតជាគ្រោះថ្នាក់ខ្លាំងណាស់។ សម្រាប់អ្នកដែលមានសមាជិកកើតជំងឺហឺត ការអានអត្ថបទមួយនេះ ពិតជាមានប្រយោជន៍ច្រើនសម្រាប់អ្នក ក្នុងការគ្រប់គ្រង និងការពារផលវិបាករបស់ជំងឺនេះ។ ជំងឺហឺត ជាជំងឺរលាកទៅលើផ្លូវដង្ហើម ហើយរោគសញ្ញាជាទូទៅគឺ៖ • ក្អក • ហត់ • ពិបាកដកដងដង្ហើម • តឹង...
មានបញ្ហានោមឈឺមែនទេ? ខ្ញុំសូមណែនាំនូវវិធីព្យាបាល ដោយខ្លួនឯងខ្លះៗក្នុងការ ដោះស្រាយការនោមឈឺ៖ -ញ៉ាំទឹកឲ្យបានគ្រប់គ្រាន់៖ ការខ្សោះជាតិទឹកគឺជាមូលហេតុ ញឹកញាប់មួយនៃការនោមឈឺ។ បើសិនវាជាមូលហេតុមែន អ្នកពិតជាអាចព្យាបាលវា ដោយងាយតាមរយៈការផឹកទឹកឲ្យបានច្រើន។ ករណីនោមឈឺបង្កឡើងដោយបាក់តេរី ការញ៉ាំទឹកបានច្រើន នឹងជួយច្រោះមេរោគចេញពីប្លោកនោម និងតាមបង្ហួរនោមបាន។ -លាយទឹកខ្មេះផ្លែប៉ោមជាមួយទឹកមួយកែវ៖ ដោយសារទឹកខ្មេះផ្លែប៉ោម មានសមត្ថភាពប្រឆាំងនឹងមេរោគដែរ ដូច្នេះវាប្រហែលជាជួយ បំបាត់ការនោមឈឺបើសិន ជាបង្កឡើងដោយបាក់តេរី។ ក្រៅពីសម្លាប់បាក់តេរី ភាពជូររបស់ទឹកនេះ...
តើនឹងមានអ្វីកើតឡើងចំពោះរាងកាយទៅ នៅពេលដែលអ្នកឈប់ជក់បារី? ខាងក្រោមនេះជាចម្លើយ ចំពោះចម្ងល់របស់អ្នក ហើយបន្ទាប់ពីអានចប់ អ្នកក៏ប្រហែលជានឹងគ្មានថ្ងៃចង់ ត្រឡប់ទៅជក់បារីវិញទៀតដែរ៖ ១.បង្កើនចរន្តឈាមរត់៖ នេះ គឺជារឿងដំបូងគេបង្អស់ដែល កើតឡើងនៅពេលអ្នកឈប់ជក់បារី។ ក្នុងរយៈពេលពីរបីម៉ោង ចរន្តឈាមរបស់អ្នកនឹងមានភាព ប្រសើរឡើងគួរឱ្យកត់សម្គាល់ ហើយនឹងធ្វើឲ្យអត្រាបេះដូង និងសម្ពាធឈាមរបស់ អ្នកត្រលប់ទៅកាន់ស្ថានភាពធម្មតាវិញ។ ខណៈដែលជាតិនីកូទីនដែល ទទួលខុសត្រូវចំពោះការ ឡើងខ្ពស់នៃសម្ពាធឈាម និងការកើនឡើងនៃអត្រាចង្វាក់បេះដូង គឺគ្មានវត្តមាននៅក្នុងរាងកាយទៀត...
ក្នុងករណីមួយចំនួន អារម្មណ៍ឆាប់ខឹងឆេវឆាវ គឺបណ្ដាលមកពីឥទ្ធិពលនៃ សារធាតុមួយចំនួនដូចជា នីកូទីន, កាហ្វេអ៊ីន និងជាតិអាកុល។ ហើយពេលខ្លះវាក៏កើតឡើង ដោយសារតែភាពតានតឹង ក្នុងអារម្មណ៍ផងដែរ។ បញ្ហាឆាប់ខឹងឆេវឆាវថែមទាំង អាចបណ្ដាលមកពីអតុល្យភាពនៃអ័រម៉ូន ហើយវាជាអ្វីដែលធ្វើឲ្យអារម្មណ៍ របស់អ្នកដែលកំពុងមករដូវ, ជិតអស់រដូវ ឬអស់រដូវ ងាយនឹងផ្លាស់ប្ដូរលឿន ដោយមិនដឹងខ្លួនមុន។ ដំណោះស្រាយនៃ បញ្ហាឆាប់ខឹងឆេវឆាវ គឺមានច្រើន ហើយខុសគ្នាអាស្រ័យលើមូលហេតុ...
ចិន៖ បុរសម្នាក់ដែលប្រពន្ធបាន យកកន្រ្តៃមកកាត់លិង្គនោះ គឺបានវះកាត់ជាថ្មីហើយឥឡូវអាច រួមភេទម្តងទៀតដោយ ជោគជ័យហើយ។ យោងតាមសារព័ត៌មាន Daily Mail ចេញផ្សាយកាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា បុរសខាងលើអាយុ ៣១ ឆ្នាំ ដែលមិនត្រូវបានបញ្ចេញឈ្មោះ បានធ្វើឱ្យប្រពន្ធរបស់គាត់ផ្ទុះ កំហឹងជាខ្លាំង ដោយសារតែលួចទៅ ឡើងគ្រែជាមួយនារីផ្សេង។ ហើយនៅពេលដែលកំពុងដេក...