ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះបានលើកឡើង ពីមហាអំណាចអាមេរិកថា ពាក្យស្លោកនៅក្នុងទំនាក់ទំនង អន្តរជាតិរបស់អាមេរិក គឺ «សហរដ្ឋអាមេរិក គ្មានមិត្តទេ គឺមានតែផលប្រយោជន៍» ដែលឈរលើគោលការណ៍នេះ ហើយទើបអាមេរិក បានប្រែប្តូរប្រវត្តិសាស្ត្រ ប្រទេសជាច្រើន ហើយការប្រែប្តូរប្រទេសចិន ទៅជាប្រទេសកុម្មុយនីស្ត...
ភ្នំពេញ ៖ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានប្រកាសមិនលើកលែង ឲ្យអ្នកឃុបឃិត ជាមួយអធិការស្រុកកំរៀង ក្នុងករណីដោះលែងមេខ្យល់ នាំពលករខ្មែរ គេចវេះពីការធ្វើចត្តាឡីស័ក ។ នេះបើតាមការផ្សព្វផ្សាយ របស់រដ្ឋបាលខេត្តបាត់ដំបង ។ ក្នុងឱកាសដឹកនាំកិច្ចប្រជុំបន្ទាន់ ស្តីពីការទប់ស្កាត់ការគេចវេះ ធ្វើចត្តាឡីស័ករបស់ពលករ និងពិនិត្យសភាពការ នៅច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀង...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចឧបត្ថម្ភថវិកា ប្រមាណជា១៥០០លានរៀល និងសមនិងសម្ភារៈបន្ថែម ជូនទៅខេត្តចំនួន ៤ជាប់ព្រំដែនកម្ពុជា-ថៃ ដើម្បីផ្គត់ផ្គង់ដល់ការធ្វើចត្តាឡីស័ក របស់ពលករខ្មែរមកពីក្រៅប្រទេស ។ នេះបើតាមការផ្សព្វផ្សាយ របស់ទូរទស្សន៍ជាតិ ដែលដកស្រងប្រសាសន៍លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួង សុខាភិបាលនៅថ្ងៃទី១៦ ខែកុម្ភៈ...
ភ្នំពេញ ៖ លោក សយ សុភាព បានលើកឡើងពីព្រឹត្តិការណ៍នៅភូមាថា BRI(គំនិតផ្ដួចផ្ដើមផ្លូវនិងខ្សែក្រវាត់របស់ចិន) និងIndo pacific (យុទ្ធសាស្រ្តសេរីបើកចំហរ) បានប៉ះគ្នាជាថ្មីទៀតនៅភូមា ។ មហាអំណាចប៉ះគ្នាលើកនេះ ជាការសាកល្បងនៅភូមាម្តង បន្ទាប់ពីប៉ះគ្នានៅប្រទេសថៃ។ ការប៉ះគ្នានេះបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី និង លោក ប៉ិម...
ភ្នំពេញ ៖ ក្នុងនាមជាមេធាវីម្នាក់ ក្នុងចំណោមមេធាវីផ្សេងទៀត លោកស្រី ម៉េង សុភារី បានបញ្ជាក់ពីភាពស្អាតស្អំ របស់លោក កឹម សុខា ថា គឺលោកមិនបានហាមឃាត់បុគ្គលណាម្នាក់ បង្កើតគណបក្សនយោបាយថ្មីឡើយ ។ លោកស្រីម៉េង សុភារី បានលើកឡើង តាមបណ្តាញសង្គមហ្វេសប៊ុក នាថ្ងៃ១៥ កុម្ភៈថា “ដើម្បីជៀសវាងការភ័ន្តច្រឡំ...
សម្រាប់លោកអ្នក កំពុងស្វែងរក លំនៅដ្ឋាន ជាពិសេស ផ្ទះដែលមានទំហំធំ សម្រាប់ស្នាក់នៅ ក៏ដូចជាប្រកបអាជីវកម្មផ្សេងៗ អាចពិចារណាបាន ជាមួយផ្ទះលក់ ដែលមានចំណូលស្រាប់ ស្ថិតនៅតំបន់ទីប្រជុំជន សង្កាត់ទទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ផ្ទះនេះ មានទំហំ 343 m2 លក់ក្នុងតម្លៃ ហាងឆេងបច្ចុប្បន្ន ចរចារជាមួយម្ចាស់ផ្ទះផ្ទាល់...
ភ្នំពេញ៖ ក្រសួងយុត្តិធម៌ និងក្រសួងសុខាភិបាល នឹងជួបពិភាក្សាគ្នានៅព្រឹកនេះ ពាក់ព័ន្ធនឹងការពិនិត្យកែសម្រួលអនុក្រឹត្យ ស្តីពីវិធានសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាល ជាអន្តរជាតិនៃជម្ងឺនៅតាមច្រកចេញចូល ដើម្បីឆ្លើយតបនឹងស្ថានភាពជាក់ស្តែង នៃការរីករាលដាលនៃមេរោគកូវីដ-១៩ នៅកម្ពុជា។ នេះបើយោងតាមគេហទំព័រ ហ្វេសប៊ុករបស់លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ។
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានឲ្យដឹងថាគិតចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ ក្រសួងបានចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម ជូនជនស៊ីវិលបាន ២,១២២នាក់ហើយ ក្នុងនោះស្ត្រីមានចំនួន ៦៩៨នាក់។ យោងតាមរបាយការណ៍ របស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះបង្ហាញថា គិតចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ ក្រសួង បានចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម...
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះបានប្រកាសថា មិនមានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ថ្មីនិងគ្មានអ្នកជាសះស្បើយខណៈរយៈពេល ៤ថ្ងៃជាប់គ្នាហើយ ដែលក្រសួងសុខាភិបាល ប្រកាសមិនមានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី នៅកម្ពុជា។ គិតត្រឹមព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៤៧៩នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន ៤៦៩នាក់ និងអ្នកជំងឺចំនួន ១០នាក់កំពុងសម្រាកនៅមន្ទីរពេទ្យ៕
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៦ កុម្ភៈនេះបានឲ្យដឹងថា ឥទ្ធិពលទ្រនុងសម្ពាធខ្ពស់នឹងបណ្ដាលឲ្យ បណ្ដាខេត្តមួយចំនួននៅកម្ពុជា កើតមានខ្យល់កន្ត្រាក់។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងធនធានទឹកបញ្ជាក់ថា ទ្រនុងសម្ពាធខ្ពស់ បាននិងកំពុងមានឥទ្ធិពល មកលើព្រះរាជាណាចក្រកម្ពុជា ពេញក្នុងមួយសប្តាហ៍នេះ ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖– សីតុណ្ហភាពអប្បបរមា មានពី ១៨-២១ °C– សីតុណ្ហភាពអតិបរមា...