ភ្នំពេញ ៖ លោក ឌឹម សុវណ្ណារុំ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ គិតត្រឹមម៉ោង២រសៀលថ្ងៃនេះ មានប្រជាពលរដ្ឋអញ្ជើញបោះឆ្នោតចំនួន ៧,៥២៦,៣៨០នាក់ស្មើនឹង ៧៧,៥១ភាគរយ៕
ភ្នំពេញ ៖ លោក ឌឹម សុវណ្ណារុំ សមាជិកគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ គិតត្រឹមម៉ោង១និង២រសៀលថ្ងៃនេះ មានប្រជាពលរដ្ឋអញ្ជើញមកបោះឆ្នោតចំនួន ៧,១៨៧,៧០៥នាក់ ស្មើនឹង ៧៤,០២ភាគរយ៕
ភ្នំពេញ ៖ លោក កែវ រតនៈ បេក្ខជនតំណាងរាស្ត្រខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញទៅបោះឆ្នោត នៅការិយាល័យលេខ០៣២២ នៅសាលាបឋមសិក្សាអន្លង់ត្នោត ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ លោកថា ជាមោទកភាពជាខ្មែរ បោះឆ្នោតដើម្បីសន្តិភាព និងការរីកចម្រើន ៕
ភ្នំពេញ ៖ លោក គឹម សន្ដិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងថា សមត្ថកិច្ច កំពុងអង្កេតស្រាវជ្រាវប្រមូលភស្តុតាងចំពោះបុគ្គលណា ថតផ្សាយអំពីការគូសខ្វែងចោលលើសន្លឹកឆ្នោត ឬធ្វើឲ្យខូចសន្លឹកឆ្នោត ដើម្បីចាត់វិធានការច្បាប់ ដោយគ្មានការលើកលែង។ តាមរយៈគេហទំព័រហ្វេសប៊ុកនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ លោក គឹម សន្ដិភាពគូសបញ្ជាក់ថា “សមត្ថកិច្ចកំពុងអង្កេតស្រាវជ្រាវប្រមូលភស្តុតាងចំពោះបុគ្គលណាដែលថតផ្សាយអំពីការគូសខ្វែងចោលលើសន្លឹកឆ្នោត ឬធ្វើឲ្យខូចសន្លឹកឆ្នោត...
ភ្នំពេញ ៖ លោក ឌឹម សុវណ្ណារុំ សមាជិកគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ គិតត្រឹមម៉ោង១១និង៤៦នាទីព្រឹកនេះ មានប្រជាពលរដ្ឋអញ្ជើញមកបោះឆ្នោតចំនួន៦,២២៦,៥៨៥នាក់ ស្មើនឹង៦៤,១២%៕
តាកែវ ៖ បើតាមលោកស្រី ហែម បញ្ញា ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោត ខេត្តតាកែវ បានបញ្ជាក់ថា ការិយាល័យបោះឆ្នោត ចំនួន១៥៩៥ការិយាល័យ ទូទាំងខេត្តតាកែវ បានដំណើរការដោយរលូន ដោយមានប្រជាពលរដ្ឋ ចូលរួមបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ច្រើនកុះករ។ សូមជម្រាបជូនដែរថា នៅទូទាំងខេត្តតាកែវ មានចំនួន៨អាសនៈ ក្នុងនោះមានគណបក្សនយោបាយចំនួន១៤គណបក្ស បានចូលរួមឈរឈ្មោះ សម្រាប់ការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧...
តាកែវ ៖ លោក អ៊ួច ភា អភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញទៅបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ រួចរាល់ ៕
ភ្នំពេញ ៖ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ សម្ដេច ស ខេង បេក្ខជនតំណាងរាស្ត្រមណ្ឌលបាត់ដំបង បានអញ្ជើញបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅការិយាល័យបោះឆ្នោត អនុវិទ្យាល័យ សោ ហ៊ឺ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ មណ្ឌលខេត្តបាត់ដំបង មានអាសនៈសភាចំនួន៨អាសនៈ ក្នុងចំណោមអាសនៈសភាសរុបទូទាំងប្រទេសចំនួន១២៥។ សម្ដេច ស ខេង...
តាកែវ ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល និងភរិយា នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញទៅបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ រួចរាល់ នៅការិយាល័យបោះឆ្នោត ០៩១០ (ភូមិព្រៃស្នួល) ។ លោកថា ក្នុងនាមជាពលរដ្ឋនៃប្រទេសប្រជាធិបតេយ្យ ស្រលាញ់សន្តិភាព...