ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នៅវេលាម៉ោង២ រសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ បាននិងកំពុងថ្លែងសារពិសេសផ្សាយផ្ទាល់តាមរយៈស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា និងបន្តផ្ទាល់តាមបណ្តាស្ថានីយ៍ទូរទស្សន៍ក្នុងស្រុក និងបណ្តាញផ្សព្វផ្សាយជាច្រើនទៀត ៕
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងបើកសវនាការជាសាធារណៈ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ នៅទីស្តីការ គ.ជ.ប ដើម្បីជំនុំជម្រះលើបណ្ដឹង សំណុំរឿង ចំនួន៥ ពាក់ព័ន្ធនឹងសកម្មភាពណែនាំ និងញុះញង់ឱ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឱ្យខូចសន្លឹកឆ្នោត។ យោងតាមសេចក្ដីជូនដំណឹងរបស់ គ.ជ.ប នាថ្ងៃទី២៥ កក្កដា នេះ បានឱ្យដឹងថា...
ភ្នំពេញ ៖ ក្រោយពីគណបក្សប្រជាជនកម្ពុជា ឈ្នះការបោះឆ្នោតជ្រើសតាំងតំណាង នីតិកាលទី៧ យ៉ាងត្រចះត្រចង់នោះ លោក វឿង ឌិញហ្វេ (VUONG DINH HUE) ប្រធានរដ្ឋសភាវៀតណាម បានជឿជាក់ថា ជ័យជម្នះដ៏អស្ចារ្យនេះ នឹងដើរតួនាទីជាកម្លាំងចលករដ៏រឹងមាំ ក្នុងការជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាង កម្ពុជា-វៀតណាម។ តាមរយៈលិខិតផ្ញើជូន សម្តេច ហេង សំរិន...
ឆ្លងកាត់ប្រវត្តិសាស្ត្រជាច្រើនឆ្នាំមកន្លងមកនេះ បរិបទនយោបាយប្រទេសកម្ពុជាបានផ្លាស់ប្ដូរតាម រយៈការបោះឆ្នោតជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់សម្រាប់ប្រជាពលរដ្ឋខ្មែរជាម្ចាស់ប្រទេសនិងមតិពិភពលោកទាំងមូល។ជាក់ស្តែងកាលពីថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២៣ ប្រទេសកម្ពុជាបានរៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ដោយមានគណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន១៨ គណបក្ស ដើម្បីដណ្តើមអសនៈក្នុងរដ្ឋសភាចំនួន១២៥។ ឯកឧត្តមប្រាជ្ញ ចន្ទប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.បបានមាន ប្រសាសន៍ថា ប្រជាពលដ្ឋចេញទៅបោះបោះឆ្នោត សរុបមានចំនួនជាង៨លាននាក់ ស្មើនឹង៨៤.៥៨ ភាគរយ នៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ៩,៧១០,៦៥៥នាក់។ ឯកឧត្តមបន្ថែមថា កាលពីព្រឹកថ្ងៃទី ២៣ ខែកក្កដាឆ្នាំ២០២៣ចាប់ពីវេលាម៉ោង៧:០០...
ប៉េកាំង៖ ថ្ងៃទី២៤ខែកក្កដា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំមានអ្នកសារព័ត៌មានបានលើកឡើងថា គណបក្សប្រជាជនកម្ពុជាបានប្រកាសថាបានឈ្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ តើប្រទេសចិនមានការវាយតម្លៃយ៉ាងដូចម្តេចចំពោះរឿងនេះ ? តើប្រទេសចិនមានការរំពឹងទុកអ្វីចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងកម្ពុជានាពេលអនាគត? លោកស្រី Mao Ning បានថ្លែងថា ក្នុងនាមជាប្រទេសជិតខាងល្អនិងមិត្តភក្តិល្អ ប្រទេសចិនសូមសម្តែងការអបអរសាទរយ៉ាងកក់ក្តៅចំពោះការដែលប្រទេសកម្ពុជាបានរៀបចំការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដោយរលូន ក៏ដូចជាសម្តែងការអបអរសាទរចំពោះគណបក្សប្រជាជនកម្ពុជាដែលបានឈ្នះក្នុងការបោះឆ្នោតក្រោមការដឹកនាំដោយសម្តេច ហ៊ុនសែន...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ សម្តែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ទីរអង្គភាពជំនាញ អាជ្ញាធរ មូលដ្ឋាន ប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទី និងភារកិច្ចប្រកបដោយស្មារតីខ្ពស់ ចូលរួមថែរក្សាការពារសន្តិសុខ សុវត្ថិភាព របៀបរៀបរយ និងសណ្តាប់ធ្នាប់សារធារណៈ នៅតាមការិយាល័យបោះឆ្នោតទាំង ២ ២០៦ ការិយាល័យ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ...
ភ្នំពេញ ៖ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន(គ ប ម) លោក យ៉េង វីរៈ បានបង្ហាញការសោកស្តាយដែលមិនអាចទទួលបានសំឡេងគ្រប់គ្រាន់ដើម្បីទទួលបានអាសនៈនៅរដ្ឋសភានីតិកាលទី៧នេះ ។ ការបង្ហាញពីអារម្មណ៍ស្តាយស្រណោះនេះ ធ្វើឡើងក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនលោក នាថ្ងៃ២៤ កក្កដា ក្រោយបោះឆ្នោត១ថ្ងៃ ។ លទ្ធផលយ៉ាងណាក៏ដោយ ក៏លោកថ្លែងអំណរគុណដល់ពលរដ្ឋបោះឆ្នោតបក្សលោកផងដែរ “ហើយក៏សូមចូលរួមសោកស្តាយដែលមិនអាចទទួលបានសំឡេងគ្រប់គ្រាន់ ដើម្បីទទួលបានអាសនៈ នៅរដ្ឋសភានីតិកាលទី៧នេះ” ។...
ភ្នំពេញ ៖ «ការផ្ទេរអំណាចក្រោយការបោះឆ្នោត នឹងក្លាយជារឿងដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រកម្ពុជាជាង៥០០ឆ្នាំ» នេះជាចំណងអត្ថបទរបស់លោកបណ្ឌិត គិន ភា មន្រ្តីជាន់ខ្ពស់នៃរាជបណ្ឌិតសភាកម្ពុជានាថ្ងៃ២៤ កក្កដា ក្រោយការបោះឆ្នោត១ថ្ងៃ។ ជាបន្តសូមអានអត្ថបទទាំងស្រុង៖ ការបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ម្សិលមិញនេះ ជាការប្រកួតប្រជែងរវាងគណបក្សទាំង១៨ផង និងជាការប្រកួតប្រជែងរវាងចរន្តគាំទ្រការបោះឆ្នោតនិងថែរក្សាសន្លឹកឆ្នោតនិងចរន្តពហិការកាបោះឆ្នោតនិងបំផ្លាញសន្លឹកឆ្នោតផង។ ជាពិសេស ការបោះឆ្នោតនេះ ក៏ជាការវាស់ស្ទង់ទស្សនៈអ្នកបោះឆ្នោតខ្មែរចំពោះផែនការបន្តវេនរបស់គណបក្សប្រជាជនកម្ពុជាផងដែរ។ ផែនការបន្តវេននេះមិនមែនជារឿងអាថ៌កំបាំងទេ ដ្បិតគណបក្សប្រជាជនកម្ពុជាបានធ្វើរឿងនេះដោយបើកចំហតាំងពីចុងឆ្នាំ២០២១...
ភ្នំពេញ៖ ពិតជាដូចការរំពឹងទុកជាមុន របស់គណបក្សហ្វ៊ុនស៊ិនប៉ិច ដែលជាគណបក្សរាជានិយមមួយ មានភាពវ័យចំណាស់ប្រាកដមែន ។ បើតាមការប្រកាសក្រៅផ្លូវការ ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គណបក្សរាជានិយមនេះ ទទួលបាន៥អាសនៈក្នុងរដ្ឋសភាជាតិកម្ពុជា សម្រាប់ការបោះឆ្នោតជ្រើស តាំងតំណាងរាស្រ្តនីតិកាលទី៧ ។ ការបាន៥អាសនៈ ក្រោយអាក់ខានមិនបានទទួល សំឡេងជាច្រើនអាណត្តិមកនោះ ត្រូវបានលោក ញឿន រ៉ាដែន ជាអ្នកនាំពាក្យបង្ហាញការ សប្បាយចិត្តជាខ្លាំងហើយថា...