ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសស្វាគមន៍ចំពោះបំណងចងសម្ព័ន្ធភាពជាមួយគណបក្សនយោបាយនានា ហើយសម្តេចក៏ប្រកាសថា នឹងមិនព្យាយាមត្រួតត្រាលើបក្សទាំងនោះទេ ក្រោយពីចងរួមមេត្រីជាមួយគ្នា ។ សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍បែបនេះក្រោយពីគណបក្សនយោបាយនានា ចេញសេចក្តីថ្លែងការណ៍ និងដាក់សំណើជាបន្តបន្ទាប់ដើម្បីសុំចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា នាព្រឹកព្រលឹមថ្ងៃ១១ តុលា ។ តាមរយៈសំឡេងនារសៀលថ្ងៃ១១ តុលា...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាមុននេះបន្តិចបានចេញសារជាសំឡេងជាង៨នាទីអំពីការចងសម្ព័ន្ធភាពជាមួយបណ្តាគណបក្សនយោបាយនៅកម្ពុជា ដោយសម្តេចស្វាគមន៍ចំពោះការប្រកាសចង់សម្ព័ន្ធរបស់គណបក្សនយោបាយផ្សេងៗដែលមានបានចូលរួមបោះឆ្នោតក្តី និងមិនបានចូលរួមបោះឆ្នោតក្តីមានបំណងចង់ចងសម្ព័ន្ធជាមួយគ្នា។ ការប្រកាសរបស់សម្តេចនេះ បន្ទាប់ពីព្រឹកថ្ងៃ១១ តុលានេះ មានគណបក្សខ្មែរតែមួយរបស់គុជ លី បានបង្ហាញពីការចង់ចងសម្ព័ន្ធមេតី្រភាពជាមួយគណបក្សប្រជាជន ៕
ភ្នំពេញ ៖ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល របស់គណបក្សប្រជាជនកម្ពុជា បានប្រកាសជាសាធារណៈថា គណបក្សនឹងកោះប្រជុំមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៩-១០ ខែធ្នូ នៅវិមាន៧មករា ៕
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានណែនាំអាជ្ញាធររាជធានី-ខេត្ត ត្រូវបង្កលក្ខណៈងាយស្រួលដល់គ្រប់គណបក្សនយោបាយ ដែលចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៥ និងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤។ តាមរយៈលិខិតរបស់ ក្រសួងមហាផ្ទៃ នាថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ បានឲ្យដឹងថា «ដើម្បីបង្កលក្ខណៈងាយស្រួល ដល់គ្រប់គណបក្សនយោបាយ...
ភ្នំពេញ ៖ លោក មាន សទិ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ដែលមានរយៈពេល ១៩ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី១-១៩ ខែតុលា ឆ្នាំ២០២៣ នៅតាមសាលាឃុំ សង្កាត់ និងទីតាំងមួយចំនួន។ កិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយអំពីការចាប់ផ្តើមការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នីតិវិធីចុះឈ្មោះបោះឆ្នោត ការដាក់...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីល្ងាចថ្ងៃទី១៥ ខែកញ្ញានេះ បានបង្ហាញសារប្រកបដោយក្តីសង្ឃឹម តាមរយៈហ្វេសប៊ុកផ្លូវការថា ខួប៧០ឆ្នាំនៃមិត្តភាពកម្ពុជា-ជប៉ុន មិនត្រឹមតែជាការរឹតចំណងសាមគ្គីភាពរបស់ប្រទេសទាំងពីរនោះទេ ហើយអាចជាការទាក់ទាញភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគថែមទៀតផង។ សារប្រកបដោយក្តីសង្ឃឹមនេះ គឺធ្វើឡើងក្រោយពេលដែលលោក បានចូលរួមជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារីប្រធានរដ្ឋសភា និងលោក អូអេណុ អាត់ស៊ូស៊ី ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដោយបានទស្សនាការប្រគុំតន្ត្រីអូខេស្ត្រាក្នុងពិធីរំលឹកខួប៧០ឆ្នាំនៃមិត្តភាពកម្ពុជា-ជប៉ុននៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)ក្នុងរាជធានីភ្នំពេញ។ លោក ហេង សួរ បានគូសបញ្ជាក់ថា៖ “ បានមកចូលរួមជាមួយ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងលោក អូអេណុ អាត់ស៊ូស៊ីឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ទស្សនាការ ប្រគំតន្ត្រីអូខេស្ត្រា ខួប៧០ឆ្នាំនៃមិត្តភាពកម្ពុជា-ជប៉ុន ដើម្បីរឹតចំណងសាមគ្គីភាពកម្ពុជា-ជប៉ុន និងទាក់ទាញការចាប់អារម្មណ៍របស់ប្រជាជនជប៉ុន និងអ្នកវិនិយោគជប៉ុនឲ្យមកកម្ពុជាកាន់តែច្រើន”។ កម្ពុជា ជប៉ុន បានបង្កើតទំនាក់ទំនងការទូត ជាផ្លូវការដំបូង នៅឆ្នាំ ១៩៥៣ ហើយ ៧០ឆ្នាំក្រោយគឺឆ្នាំ២០២៣នេះ ប្រទេសទាំងពីរបានដំឡើងកម្រិតទំនាក់ទំនងទំនាក់ទំនងទ្វេភាគី ដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»ដែលជាដៃគូយុទ្ធសាស្ត្រកម្រិតខ្ពស់បំផុតនៃទំនាក់ទំនងរវាងប្រទេសក្នុងតំបន់អាស៊ីទាំងពីរនេះ។ ក្រៅពីការលើកឡើងក្នុងទិដ្ឋភាពនយោបាយ និងសេដ្ឋកិច្ចកិច្ច លោក ហេង សួរ ក៏បានសរសើរយុវតន្ត្រីករជប៉ុនថាពិតជាសម្តែងបានល្អ និងថ្លែងអំណរគុណដែលធ្វើដំណើរដ៏សែនឆ្ងាយដម្រាប់ការប្រគំតន្ត្រីនេះ ហើយក៏ជូនពរដល់យុវតន្រ្តីករជប៉ុនមានសុខភាពល្អ និងរីករាយក្នុងការស្នាក់នៅកម្ពុជា។ គួររំលឹកផងដែរថា ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មកម្ពុជា-ជប៉ុន មានទំហំ៨៦០លានដុល្លារអាម៉េរិក ខណៈដែលកម្ពុជា បាននាំចេញទៅជប៉ុន ៥៤៥លានដុល្លារអាម៉េរិក៕
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅរាត្រីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣នេះ បានប្រកាស ស្វាគមន៍យ៉ាងកក់ក្តៅចំពោះ បណ្ឌិត សាយ បូរី ដែលសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា។ តាមរយៈសារនៅលើឆេណែលតេលេក្រាម សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា « ជាថ្មីម្តងទៀតក្នុងនាមគណបក្សប្រជាជន...
ភ្នំពេញ៖ លោកបណ្ឌិត សាយ បូរី ដែលមានដើមកំណើតនយោបាយ មកពីគណបក្សលោកតាសឺន សាន និងធ្លាប់ជាទីប្រឹក្សាច្បាប់របស់លោក កឹម សុខា អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ បានស្នើសុំសម្ដេចតេជោ ហ៊ុន សែន ចូលជាសមាជិកនៃគណបក្សប្រជាជនកម្ពុជា ដើម្បីរួមដំណើរ កសាងប្រទេសជាតិ ពីក្រោយអ្នកបន្តវេន ឆ្ពោះទៅរកការរីកចម្រើន របស់សង្គមឲ្យកាន់តែបានឆាប់រហ័ស។ តាមរយៈសំណេរនៅលើគណនីហ្វេសប៊ុក នៅយប់ថ្ងៃទី៥...
ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តចិន បន្តពង្រឹងកិច្ចសហប្រតិបត្តិការឆ្ពោះទៅ ការកសាងសហគមន៍ជោគវាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មី ។ នេះបើតាមការគូសបញ្ជាក់របស់ភាគីកម្ពុជា-ចិន នាថ្ងៃទី៤ កញ្ញានេះ ក្នុងជំនួបរវាងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក លីវ ជានឆាវ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង អន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ។ កិច្ចពិភាក្សាបានផ្តោតលើ...
ភ្នំពេញ៖ នៅក្នុងជំនួបដំបូង ជាមួយនាយករដ្ឋមន្រ្តីកម្ពុជា នាទីក្រុងភ្នំពេញ កាលពីថ្ងៃទី២៨ ខែសីហា គណៈប្រតិភូ តំណាងព្រឹទ្ធសភា សហរដ្ឋអាមេរិក បានស្នើឲ្យមានការដោះលែង លោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្គ្រោះជាតិ និងសកម្មជនសិទ្ធិមនុស្ស សញ្ជាតិខ្មែរ-អាមេរិកាំង កញ្ញា សេង ធារី ឲ្យមានសេរីភាព ដើម្បីបើកលំហលទ្ធិប្រជាធិបតេយ្យ...