ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានណែនាំឲ្យក្រុមការងារគណបក្សប្រជាជនកម្ពុជា នៅតាមមូលដ្ឋាន ចាក់ឃ្លីបត្រូលឆាវឆាវ ដែលនិយាយជំរុញឱ្យពលរដ្ឋទៅបោះឆ្នោត ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត នាពេលខាងមុខនេះ ។ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនី ជិត ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាចំនួន១៣ នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល នាថ្ងៃទី២៤ មិថុនានេះ...
ភ្នំពេញ៖ សេចក្តីព្រាងវិសោធនកម្ម ច្បាប់បោះឆ្នោតដែលមានចំនួន៨មាត្រា ត្រូវបានសមាជិករដ្ឋសភាចំនួន១១១រូប នៃចំនួនសមាជិកសភាទាំងមូល បានលើកដៃអនុម័តជាឯកច្ឆ័ន្ទ នៃខ្លឹមសារទាំងស្រុង ខណៈសម្តេច ស ខេង តំណាងរាជរដ្ឋាភិបាលកម្ពុជាបានការពារថា ច្បាប់នេះមិនប៉ះពាល់ដល់សិទ្ធិបោះឆ្នោត របស់ប្រជាពលរដ្ឋខ្មែរឡើយ ។ ការអនុម័តសេចក្តីព្រាង វិសោធនកម្មច្បាប់បោះឆ្នោត ធ្វើឡើងក្នុងសម័យប្រជុំពេញអង្គរដ្ឋភា លើកទី៩ នីតិកាលទី៦ ក្រោមអធិបតីភាពសម្ដេច ហេង សំរិន...
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសជ្រើសរើសមន្រ្តីជាប់កិច្ចសន្យា រយៈពេលខ្លីចំនួន ១៤២.៧៣៤រូប ដើម្បីបម្រើការងារនៅ តាមការិយាល័យបោះឆ្នោត ទូទាំងប្រទេស សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣នាថ្ងៃទី២៣ កក្កដាខាងមុខ ៕
ភ្នំពេញ៖ កូនប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាអនាគតនាយកមន្រ្តីកម្ពុជា លោកបណ្ឌិត ហ៊ុន ម៉ាណែត បច្ចុប្បន្នជាសមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានលើកឡើងថា នយោបាយឈ្នះ-ឈ្នះ គឺជានយោបាយដែលអន្ទងចិត្តកូនខ្មែរគ្រប់រូប ឲ្យយកប្រយោជន៍ជាតិ និងប្រជាជនជាធំ ដោយត្រូវលះបង់ចោលគំនុំសងសឹករវាងខ្មែរ និងខ្មែរ ។ ការលើកឡើងរបស់លោកនេះ...
ភ្នំពេញ ៖ ដោយសារដឹងជាមុនថា មិនអាចយកឈ្នះលើគណបក្សប្រជាជនកម្ពុជា ជៀសវាងភាពអាម៉ាស់មុខ មិនឲ្យគេដឹងថាខ្លួនត្រូវចាញ់ឆ្នោត ទើបគណបក្សភ្លើងទៀន ខំរកលេសបង្កឲ្យអស្ថេរភាពនយោបាយជាហេតុធ្វើឲ្យអន្តរជាតិមើលមកកម្ពុជា មិនមានលទ្ធិប្រជាធិបតេយ្យពេញលេញ ។ ជាបន្តសូមស្តាប់ការបកស្រាយពីកញ្ញា រូបស្រស់ម្នាក់ទម្លាយពីអាថ៌កំបាំងនេះ ៖
សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) បានប្រកាសគាំទ្រ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត» ដោយចាត់ទុកថា ការកែទម្រង់នេះ គឺដើម្បីពង្រឹង និងលើកកម្ពស់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ជាពិសេស ដើម្បីឱ្យអនាគតអ្នកដឹកនាំ ទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ ដែលត្រូវជ្រើសរើសតាមរយៈការបោះឆ្នោត ត្រូវមានការទទួលខុសត្រូវខ្ពស់ចំពោះជាតិ និងប្រជាជន ហើយការទទួលខុសត្រូវនេះ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានស្រែកអំពាវនាវឲ្យ ប្រជាពលរដ្ឋខ្មែរដែល គ្រប់អាយុទៅបោះឆ្នោត រក្សាភាពស្ងៀមស្ងាត់និងកុំទៅខ្វាយខ្វល់ ឬរវីរវល់ជាមួយនឹងយុទ្ធនាការផ្សេងៗ ក្នុងន័យដូចគ្នាមិនឲ្យពលរដ្ឋទៅបោះឆ្នោត។ ជាមួយនឹងការអំពាវនាវឲ្យរក្សាភាពស្ងៀមស្ងាត់ និងកុំខ្វល់ជាមួយយុទ្ធនាការ មិនឲ្យពលរដ្ឋទៅបោះ ឆ្នោតពីក្រុមមនុស្សមួយចំនួន ដែលជាអ្នកប្រឆាំងនៅក្រៅប្រទេស សម្តេចតេជោពីក្នុងឱកាសដាក់ សម្ពោធការសាងសង់ផ្លូវល្បឿនលឿន ពីភ្នំពេញទៅបាវិត នាថ្ងៃ៧ មិថុនានេះ ក៏បានស្នើពលរដ្ឋរក្សា បរិយាកាសនយោបាយអព្យាក្រឹត្យផងដែរ...
ភ្នំពេញ ៖ ប្រជាពលរដ្ឋ អាចមានជម្រើសច្រើនក្នុងការគូសសញ្ញាគាំទ្រ លើសន្លឹកឆ្នោតរបស់គណបក្ស នយោបាយ ណាមួយដែលខ្លួន ស្រឡាញ់គាំទ្រ ។ ខាងក្រោមនេះជាខិត្តបណ្ណស្ដីពី ការគូសសញ្ញាគាំទ្រគណបក្សលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ចេញដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។ ក្នុងនោះគ.ជ.បក៏បានលើកឡើងពីសញ្ញាមួយចំនួនដែលមិនយកផងដែរ។ ប៉ុន្តែទោះបីជាយ៉ាងណា គ.ជ.បលើកទឹកចិត្តឲ្យពលរដ្ឋគូសសញ្ញាគ្រីស (√) ៕
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដំណើរការបោះពុម្ពសន្លឹកឆ្នោតហើយ គឺមិនដើរថយក្រោយ ព្រោះតែគណបក្សមួយ ឬពីរបក្សនោះទេ ទោះបីតវ៉ាយ៉ាងណាក៏ដោយ។ នាឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវ នាថ្ងៃ៣១ ឧសភា សម្ដេចតេជោបញ្ជាក់យ៉ាងដូច្នេះថា «គេ (គ.ជ.ប)...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានលើកឡើងថា លោក ឆាំ ឆានី ដែលជាអ្នកប្រឆាំងនៅក្រៅប្រទេស កំពុងធ្វើសកម្មភាពអំពីយុទ្ធនាការ ហ្វេសប៊ុកប្រឆាំងទៅនឹង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្រោយគណបក្សភ្លើងទៀន ពុំមានឱកាសវាសនាដូចបក្សផ្សេងទៀត ចំនួន១៨គណបក្ស បានចុះឈ្មោះបោះឆ្នោតជ្រើសរើសតាំង តំណាងរាស្ដ្រអាណត្តិទី៧ នាពេលខាងមុន ។ បើតាមការសង្កេត...