ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា ជំងឺកូរ៉ូណា មិនទាន់ឆ្លងមកពលរដ្ឋកម្ពុជា តែពលរដ្ឋភ័យខ្លាច ដោយសារមកពីពួកអគតិ និងជនខិលខូចមួយចំនួន បំផុតចលនានិងញុះញង់ អំពីជំងឺនេះ។ ជាមួយគ្នានេះ សម្តេច បានកោតសរសើរ ក្រសួងសុខាភិបាល និងអាជ្ញាធរចាត់វិធានការណ៍ ការពារវីរុសកូរ៉ូណាថ្មី។ សម្តេចថា មកដល់ពេលនេះ...
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក ឌី ខាំបូលី បានបញ្ជាក់ថា បើមានករណី គ្រូណាម្នាក់ហ៊ានយកលុយពីសិស្សក្នុងម៉ោងសិក្សា ត្រូវរាយការណ៍ជាបន្ទាន់មកក្រសួង ដើម្បីចាត់វិធានការភ្លាមៗ ដោយមិនទុកបង្អង់យូរឡើយ ។ តាមការសង្កេតឃើញជាក់ស្ដែង មានលោកគ្រូ-អ្នកគ្រូ មួយចំនួនតូច បានយកលុយពីសិស្សានុសិស្ស(រៀនបឋម) ជារៀងរាល់ថ្ងៃ ដោយហេតុផលថា យកលុយបង់រៀនគួរបន្ថែម...
ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានថ្លែងថា ថ្ងៃកំណត់ព្យួរប្រព័ន្ធអនុគ្រោះពន្ធលើទំនិញគ្រប់ប្រភេទ(EBA) នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ខាងមុខនេះហើយកាន់តែខិតជិតមកដល់គឺជារឿងផ្សេង ចំណែកគម្រោងវិលមកស្រុកខ្មែររបស់ក្រុម លោក សម រង្ស៊ី មិនអាចសម្រេចបានឡើយ ដោយសារតែប្រជាពលរដ្ឋខ្មែរមិនស្វាគមន៍ ។ ថ្ងៃ១២ កុម្ភៈ ខាងមុខនេះ ជាពេលវេលាកំណត់របស់សហភាពអឺរ៉ុប...
ភ្នំពេញ ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល កម្ពុជាបាននិងកំពុងធ្វើសន្និសីទសារព័ត៌មានស្ដីពី “វឌ្ឍភាពនិងទិសដៅការងារបន្តរបស់ ក្រសួងអប់រំយុវជន និងកីឡា” នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ។ សន្និសីទនេះ មានគោលបំណងបង្ហាញ ជូនសាធារណជនឲ្យយល់ ច្បាស់ពីសកម្មភាព សមិទ្ធផល និងទិសដៅការងាររបស់ក្រសួងអប់រំ ក្នុងទិសដៅ ជំរុញគោលនយោបាយអភិបាលកិច្ចល្អ ឲ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤...
ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានលើកឡើងថា ការទម្លាយសំឡេងសម្ងាត់ថា ថ្នាក់ដឹកនាំគណបក្សកាន់អំណាចមាន ទំនាក់ទំនងជាមួយថ្នាក់ដឹកនាំអតីតគណបក្សសង្រ្គោះជាតិ គឺជាឧបាយកល បំបែកបំបាក់ផ្ទៃក្នុងបក្សកាន់អំណាច។ លោក សុខ ឥសាន តាមរយៈបណ្តាញតេឡេក្រាមនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០ថា “ការទម្លាយការសម្ងាត់ថាមានទំនាក់ទំនងជាមួយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គឺជាឧបាយកលទុច្ចរិតចង់បំបែកបំបាក់ផ្ទៃក្នុងគណបក្ស ប្រជាជនកម្ពុជាដែលមិនអាចទៅរួច” ។ បើតាមការផ្សព្វផ្សាយវិទ្យុបារាំងអន្តរជាតិ...
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា លោក ប៊ុនញ៉ាំង វរជីត (Bounnhang VORACHITH) អគ្គលេខាធិការនៃ គណៈកម្មាធិការមជ្ឈឹមបក្ស ប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋនៃ សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី...
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានអនុញ្ញាតឲ្យលោក ប៉ាប្លូ ជីហូកាង (H.E.Mr. Pablo Chiho Kang) ឯកអគ្គរដ្ឋទូតវិសាមញ្ញ...
ភ្នំពេញ៖ ក្រោយចប់ជំនួប ជាមួយលោក ស៊ី ជីងពីង ប្រធានាធិបតីចិន និងលោក លី ឃឺជាំងនាយករដ្ឋមន្រ្តីចិន រួចមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បាន បង្ហាញពីការសប្បាយចិត្តជាខ្លាំង ចំពោះការយកចិត្តទុក ដាក់ដ៏ខ្លាំងក្លា របស់ភាគីចិន មកលើក្រុមនិស្សិតខ្មែរនៅវូហានចំនួន២៣នាក់។ ជាមួយគ្នានេះសម្តេច ក៏បានផ្តាំផ្ញើទៅក្រុមនិស្សិតថា...
ភ្នំពេញ ៖ លោក ចាន់ ចេន មេធាវីការពារក្តីឲ្យលោក កឹម សុខា បានថ្លែងថា រហូតមកដល់សប្តាហ៍ទី៤ នៃដំណើរការសវនាការលោក កឹម សុខា តុលាការមិនទាន់ចោទប្រកាន់ ទៅលើភ្នាក់ងារបរទេស ឬក៏រដ្ឋបរទេស ឬក៏កោះហៅជនបរទេស ក្នុងក្របខណ្ឌជាសហចារី ពាក់ព័ន្ធសំណុំរឿងក្បត់ជាតិនៅឡើយទេ។ ក្រោយបញ្ចប់សវនាការ នៅព្រឹកថ្ងៃ៥ ខែកុម្ភៈ...