ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា សម្រាប់យុទ្ធនាការហូបអំបុកនាថ្ងៃ៩ វិច្ឆិកា ប៉ុន្មានថ្ងៃខាងមុខនេះ គឺទាំងអំបុក ចេក ទឹកត្នោត ដូង និងស្ករផែន នឹងឡើងថ្លៃហើយ៕
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងថា ករណីសម រង្ស៊ីមិនទាន់បញ្ចប់ត្រឹមថ្ងៃ៩ វិចិ្ឆកានេះទេ គឺនៅតែបន្តមាន ហើយចំពោះអ្នកគាំទ្រទាំងឡាយ ណាដែលបន្តសកម្មភាពនោះ នៅតែរងគ្រោះដោយសារទង្វើរបស់ខ្លួនគឺ សម រង្ស៊ីតែម្តង។ សម្តេចតេជោបានហៅ សម រង្ស៊ីថា “អាឆ្កែ” ។សម្តេចថា បើអាឆ្កែនេះបន្តនាំរឿងថាមកចាប់ខ្លួន សម្តេចនៅតែមានបញ្ហាបន្តទៀត ៕
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានឲ្យអ្នកផ្សំគំនិតក្បត់ជាតិជាមួយទណ្ឌិតសម រង្ស៊ីចេញមកសារភាព ហើយបើមិនចេញមកទេ នឹងបន្តចាប់ខ្លួនដោយគ្មាន ការលើកលែងនោះទេ៕
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានផ្តាំផ្ញើទៅឪពុក-ម្តាយនៅស្រុកកំណើត ដែលបានឲ្យកូនត្រឡប់ទៅផ្ទះខ្លាចវៃគ្នានោះ គឺគ្មានរឿងនេះកើតឡើងទេ ព្រោះបើវៃមែនគឺមានតែ៩នាក់ប៉ុណ្ណោះដែលជាមុខសញ្ញា។ មុខសញ្ញាសំខាន់គឺលោក សម រង្ស៊ី និងគូកន៨នាក់ផ្សេងទៀត៕
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ សម្តេចតេជោ បានថ្លែងអំណរគុណចំពោះបណ្តាមេដឹកនាំប្រទេសថៃ ឥណ្ឌូនេស៊ី និងម៉ាឡេស៊ីដែលមិនអនុញ្ញាឲ្យក្រុមឧទ្ទាម ដឹកនាំដោយទណ្ឌិតសម រង្ស៊ីចូលប្រទេសពួកគេ។ ការថ្លែងនេះ ក្រោយពីលោកស្រីមូរ សុខហួរ មនុស្សជំនិតលោក សម រង្ស៊ីត្រូវបានហាមឃាត់ មិនឲ្យចូលម៉ាឡេស៊ី និងឥណ្ឌូនេស៊ី៕
ភ្នំពេញ: នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីប្រកាសផ្សព្វផ្សាយឲ្យប្រើប្រាស់ជាផ្លូវការ នូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ ២០១៩-២០២៣ដែលកម្មវិធីនេះប្រារព្ធធ្វើឡើង នៅសណ្ឋាគារសុខាភ្នំពេញ។ យោងតាមគេហទំព័រហ្វេសប៊ុក របស់សម្ដេចតេជោហ៊ុនសែនបានឲ្យដឹងថា ពិធីនេះ គឺមានការចូលរួមពីមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជាថ្នាក់ដឹកនាំតាមក្រសួងស្ថាប័ននានា ជាពិសេសមន្ត្រីនៃក្រសួងផែនការ និងដៃអភិវឌ្ឍន៍នានាផងដែរ។ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិនេះ ត្រូវបានរៀបចំឡើងបន្តពីផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៤-២០១៨ ដែលត្រូវបានចប់អាណត្តិនាចុងឆ្នាំ២០១៨ ក្នុងនីតិកាលទី៥ នៃរដ្ឋសភាកន្លងទៅ។ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ២០១៩-២០២៣ មានតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តគោលនយោបាយ អាទិភាពនានារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់នៅក្នុង យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា៕
ភ្នំពេញ ៖ អគ្គរាជទូតកម្ពុជា ប្រចាំប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ បានស្នើអាជ្ញាធរ ប្រទេសនេះ ចាប់ខ្លួនលោកស្រី មូរ សុខហួរ មេដឹកនាំម្នាក់ ក្នុងចំណោមក្រុមឧទ្ទាម ដែលដឹកនាំដោយលោក សម រង្ស៊ី ប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ។ នេះបើតាមការចេញផ្សាយ របស់វេបសាយរស្មីកម្ពុជា។ ការស្នើនេះ...
ភ្នំពេញ ៖ ខណៈប្រជាពលរដ្ឋ ហាក់មានការជ្រួលច្របល់ ទៅនឹងដំណឹង លោក សម រង្ស៊ី វិលចូលស្រុកវិញ កាន់តែគៀកថ្ងៃនោះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានអំពាវនាវទៅដល់ប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេសត្រូវរក្សាភាពស្ងៀមស្ងាត់ កុំបង្កបញ្ហាណាមួយ ដែលធ្វើឲ្យកម្ពុជា ជួបនូវវិបត្តិអសន្តិសុខ និងឈានទៅ រកកើតសង្គ្រាមផ្ទៃក្នុង ។...
ភ្នំពេញ ៖ កងកម្លាំងប្រមាណ ជា២ម៉ឺននាក់ ត្រូវបានឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ប្រធានសេនាធិការ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ អះអាងថា ត្រៀមដាក់ពង្រាយ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក និងបុណ្យឯករាជ្យ ក៏ដូចជាត្រៀមស្វាគមន៍លោក សម រង្ស៊ី ដែលមានគម្រោងវិលមកវិញ នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខេះ ។...
ភ្នំពេញ ៖ ថ្ងៃទី៩ វិច្ឆិកា គឺនៅសល់ត្រឹម តែ៣ថ្ងៃទៀតប៉ុណ្ណោះ ដល់ថ្ងៃកំណត់លោក សម រង្ស៊ីចូលកម្ពុជា ប៉ុន្តែអ្នកនាំពាក្យ ក្រសួងយុត្តិធម៌ លោក គឹម សន្ដិភាព បានបញ្ជាក់ថា សមត្ថកិច្ចនៅទូទាំងប្រទេស កំពុងអនុវត្តន៍យ៉ាងតឹងរឹងបំផុត ទៅលើមុខសញ្ញាក្រុមឧទ្ទាម សម រង្ស៊ី ដែលមានផែនការ ប៉ុនប៉ងរដ្ឋប្រហារ...