ភ្នំពេញ ៖ នេះជាលើកដំបូងហើយ ដែលនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានប្រកាសដាច់ណាត់ មិនអនុញ្ញាតឲ្យក្រុមទណ្ឌិត សម រង្ស៊ី ប្រើប្រាស់ទឹកដីថៃ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ឆ្លងដែនចូលមកកម្ពុជាឡើយ ក្រោយពីមន្រ្តីរបស់លោកប្រកាសជារឿយ នាពេលកន្លងមក ។ នេះបើតាមការចេញផ្សាយរបស់ BTV...
ភ្នំពេញ ៖ លោក អេវ៉ា ង្វៀន ប៊ិញ (Eva Nguyen BINH) ឯកអគ្គរដ្ឋទូតបារាំង ប្រចាំនៅកម្ពុជា បានសន្យាថា នឹងជំរុញអ្នកវិនិយោគ បារាំងឲ្យមកបណ្តាក់ទុន វិនិយោគនៅកម្ពុជា ជាពិសេសនៅតំបន់សេដ្ឋកិច្ច ពិសេសនានា។ នេះបើតាមយោងតាមបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។ ក្នុងជំនួបពិភាក្សាការងារ...
ភ្នំពេញ ៖ លោកស្រី Tina Redshaw ឯកអគ្គរាជទូតអង់គ្លេស ប្រចាំកម្ពុជា បានស្នើកម្ពុជា ជួយផ្តល់បទពិសោធន៍ ពាក់ព័ន្ធករណីបង្ក្រាប ឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសគ្រឿងញៀន និងជួញដូរមនុស្ស ជាដើម ។ នេះយោងតាមការចេញផ្សាយ របស់អគ្គស្នងការនគរបាលជាតិ ។ ក្នុងជំនួបពិភាក្សាការងារជាមួយ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា ពលករខ្មែរ ដែលទៅធ្វើការងារ នៅប្រទេសកូរ៉េខាងត្បូងមួយ ចំនួននៅតែបន្តចាញ់ ក្រុមបោកមេខ្យល់ រត់ការលើសេវាផ្សេងៗ ទោះបីជាមានការរៀបចំ ប្រឡងជ្រើសរើសត្រឹមត្រូវ និងច្បាស់លាស់ក៏ដោយ ។ ក្នុងពិធីបើកសន្និសីទ អគ្គព្រះរាជអាជ្ញា អាស៊ាន-ចិន លើកទី១២...
ភ្នំពេញ ៖ នៅចំពោះមុខ មន្ដ្រីជាន់ខ្ពស់ អគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានអំពាវនាវឲ្យពួកគាត់ និងស្ថាប័នពាក់ព័ន្ធបង្កើន កិច្ចសហប្រតិបត្តិការ ឲ្យបានទូលំទូលាយ ដើម្បីអាចឆ្លើយតបទាន់ ពេលវេលាអំពើជួញដូរមនុស្ស ។ ក្នុងពិធីបើកសន្និសីទអគ្គព្រះរាជអាជ្ញា អាស៊ាន-ចិន លើកទី១២ ក្រោមប្រធានបទ តួនាទីព្រះរាជអាជ្ញាក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងតំបន់ នៅថ្ងៃទី៦...
ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ប្រធានសេនាធិការ នៃអគ្គស្នងការដ្ឋាននគរបាល បានថ្លែងថា ពង្រាយកងកម្លាំង មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ប្រមាណជាជិត២ម៉ឺននាក់ដើម្បី ដាក់ពង្រាយការពារសន្តិសុខ និងសណ្តាប់ធ្នាប់ទូទៅ នាថ្ងៃពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ ។ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌលព័ត៌មាន...
ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលមានសមាជិក១០ប្រទេស នឹងធ្វើជាម្ចាស់ផ្ទះរៀបចំ ការប្រកួតបាល់ទាត់ពិភពលោក (FIFA WorldCup) នៅឆ្នាំ២០២៤ខាងមុខ ហើយមិនតែប៉ុណ្ណោះ អាស៊ានអាចនឹងបង្កើត ជាក្រុមបាល់ទាត់មួយ ដោយមានសមាសភាពកីឡាករ មកប្រទេសនានា ក្នុងតំបន់អាស៊ាន សម្រាប់ប្រកួត ជាមួយប្រទេសដទៃផងដែរ។ ក្នុងពិធីបើកសន្និសីទ...
ភ្នំពេញ៖ សមត្ថកិច្ចនគរបាល ខេត្តកំពង់ស្ពឺ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បានចាប់ខ្លួន លោក ហែម ញូដេលី អាយុ៥៣ឆ្នាំ ជាជំទប់ទី២ របស់អតីតគណបក្សសង្គ្រោះជាតិ នៅឃុំកាហែង ស្រុកសំរោងទង ពីបទ «រួមគំនិតក្បត់» ប្រព្រឹត្តនៅក្នុងកាលពីអំឡុងខែសីហា ដល់ខែវិច្ឆកា ៕
ភ្នំពេញ ៖ សមត្ថកិច្ចម៉ាឡេស៊ី បានចាប់ និងឃុំខ្លួនអតីតសកម្មជន គណបក្សសង្គ្រោះជាតិ ២នាក់ ក្នុងពេលពួកគេ កំពុងរង់ចាំធ្វើដំណើរ តាមយន្តហោះ ពីប្រទេសម៉ាឡេស៊ីឆ្ពោះ ទៅកាន់ប្រទេសថៃ ។ នេះបើតាមសារព័ត៌មាន Reuters ចេញផ្សាយកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩។ អតីតសកម្មជន បក្សប្រឆាំងនេះ មានឈ្មោះ ហេង...