ភ្នំពេញ៖ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងថា ការបន្តអំពាវនាវរបស់លោក សម រង្ស៊ី គៀងគរពលរដ្ឋធ្វើរដ្ឋប្រហារ ទំលាក់រាជរដ្ឋាភិបាលស្របច្បាប់ នឹងដាក់បន្ទុកឲ្យក្លាយជាឧក្រិដ្ឋជន។ តាមរយៈហ្វេសប៊ុកនៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក គឹម សន្តិភាព បានថ្លែងថា វោហារសព្ទរបស់អ្នកនឹងដាក់ បន្ទុកអ្នកឲ្យក្លាយជាឧក្រិដ្ឋជន ។...
ភ្នំពេញ ៖ ខណៈនៅសល់តែ៤ថ្ងៃ ទៀតប៉ុណ្ណោះ នឹងដល់ពេលវេលាកំណត់ដែលលោក សម រង្ស៊ី បានសន្យាថា នឹងមកកម្ពុជាវិញនោះ លោកបានទីសូមពរជ័យ ពីព្រះសង្ឃនៅវត្តធម្មរង្សី ជិតទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីឲ្យដំណើរមាតុភូមិនិវត្តន៍ ប្រកបដោយជោគជ័យ។ តាមរយៈខំមិនតបទៅអ្នកគាំទ្រនៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោក សម រង្ស៊ី ថា...
ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានអះអាងថា រដ្ឋសភាកម្ពុជាបានអនុម័តលើ សន្ធិសញ្ញាបំពេញបន្ថែមព្រំដែនកម្ពុជា-វៀតណាម គឺជាការធានារក្សាដីស្រែរបស់ប្រជាកសិករខ្មែរនៅតាមព្រំដែន ។ លោក សុខ ឥសាន បានលើកឡើងក្នុងតេឡេក្រាម នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ថា សន្ធិសញ្ញាបំពេញបន្ថែមកំណត់ព្រំដែនឆ្នាំ២០១៩ ត្រូវបានរដ្ឋសភាអនុម័តរួចហើយ ដោយសំឡេង១១០/១២៥ ដោយគ្មានឧបស្គណាមករារាំងបានឡើយ ។ ...
ភ្នំពេញ ៖ ក្រោយពីបានចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅទីក្រុងបាងកក ប្រទេសថៃ អស់រយៈពេល៣ថ្ងៃកន្លងមក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអះអាងថា កម្ពុជាទទួលបានលទ្ធផលល្អជាទីមោទនៈបំផុតពីកិច្ចប្រជុំ ។ សម្ដេចតេជោបានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា “នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា នេះ ខ្ញុំនឹងវិលត្រឡប់ ទៅប្រទេសកម្ពុជាវិញ បន្ទាប់ពីបានមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា...
ភ្នំពេញ៖ ស្នងការដ្ឋាន នគរបាល ខេត្តបន្ទាយមានជ័យ បានប្រកាសស្វែងរក តាមចាប់ខ្លួន មេក្រុមឧទ្ទាមក្រៅច្បាប់ លោក សម រង្ស៊ី និងមនុស្សជំនិត របស់លោក២០នាក់ផ្សេងទៀត៕
ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុនបានប្រកាសបុគ្គលឆ្នើមកម្ពុជា២រូបដែលត្រូវ ទទួលគ្រឿងឥស្សរិយយស សម្រាប់ការចូលរួមចំណែកក្នុងការ ពង្រឹងទំនាក់ទំនងរវាង ជប៉ុន – កម្ពុជា។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩បានឲ្យដឹងថា “ការផ្ដល់គ្រឿងឥស្សរិយយស សម្រាប់ឆ្នាំ២០១៩ នៅថ្ងៃ ៣ វិច្ឆិកា នៅទីស្តីការគណៈរដ្ឋមន្រ្តី នៃរដ្ឋាភិបាលជប៉ុនបានប្រកាសអំពីឈ្មោះ អ្នកដែលត្រូវទទួលគ្រឿងឥស្សរិយយស សម្រាប់ឆ្នាំ២០១៩...
ភ្នំពេញ ៖ មេដឹកនាំបានលើកទឹកចិត្ត ឲ្យសហរដ្ឋអាមេរិក បន្តការគាំទ្រការអនុវត្តផែនការមេ ស្តីពីការតភ្ជាប់អាស៊ាន នៅឆ្នាំ២០២៥ និងគំនិតផ្តួចផ្តើម សមាហរណកម្មអាស៊ាន ដំណាក់កាលទី៣ ដែលផ្តោតសំខាន់លើការតភ្ជាប់ ដើម្បីជួយកាត់បន្ថយគម្លាត អភិវឌ្ឍន៍រវាងប្រទេស សមាជិកអាស៊ាន និងជំរុញការតភ្ជាប់តំបន់ សំដៅសម្រេចឲ្យបាននូវចក្ខុវិស័យ សហគមន៍អាស៊ាន ឆ្នាំ២០២៥ផងដែរ ។ នេះបើតាមហ្វេសប៊ុក របស់សម្តេចតេជោ ហ៊ុន...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី នៅរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩នេះ បានអនុញ្ញាតឲ្យលោក គ្រីស្ទាន បែកហ្គឺ (H.E. Mr. Christian Berger) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចំានៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងមហាផ្ទៃ...
ភ្នំពេញ ៖ ក្រោយពីច្បាប់ស្ដីពី សមាគម និងអង្គការ មិនមែនរដ្ឋាភិបាល កំពុងតែចំរូងចំរាស់ លោក ប៊ុន ហ៊ុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានស្នើឲ្យអង្គការសង្គមស៊ីវិល (NGOs) ជួបជុំគ្នា រួចធ្វើខ្លឹមសាររួមមួយ អំពីកែតម្រូវច្បាប់នេះ ដើម្បីដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងពិចារណាឡើងវិញ ។ ច្បាប់ស្តីពី សមាគម...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើបណ្តាមេដឹកនាំអាស៊ាន និងប្រទេសអាស៊ានបូកបី បង្កើនការយកចិត្តទុកដាក់ លើការពង្រឹង កិច្ចសហប្រតិបត្តិការ លើកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិបន្ថែម តាមរយៈការចែករំលែកបទពិសោធន៍នានា។ ក្នុងឱកាសចូលរួម ក្នុងកិច្ចប្រជុំកំពូលអាស៊ានបូកបីលើកទី២២ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្ដេចតេជោ បានថ្លែងថា មេដឹកនាំអាស៊ាន...