ភ្នំពេញ៖ ខណៈយុទ្ធនាការឃោសនា បោះឆ្នោតខិតជិតមកដល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចំអកឲ្យគណបក្ស នយបាយមួយចំនួន ដែលតែងតែអះអាងថា នឹងទាមទារយកទឹកដីកម្ពុជាក្រោម និងកោះត្រល់មកវិញ នៅពេលឈ្នះឆ្នោត។ ថ្លែងក្នុងសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការអគារ ជំងឺត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ នៅមន្ទីរពេទ្យព្រះអង្គឌួង នៅថ្ងៃទី២៨...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា កម្ពុជាបច្ចុប្បន្ននេះ គ្មានតម្រូវការទិញនាវាមុជទឹក ឬយន្ដហោះចម្បាំងអ្វីនោះទេ ដោយសម្ដេចអះអាងថា ទុកលុយសម្រាប់កសាងមន្ទីរពេទ្យ សាលារៀន និងផ្លូវថ្នល់ជាដើមវិញ។ ការលើកឡើងរបស់សម្ដេចតេជោ បែបនេះ បន្ទាប់ពីមានការអត្ថាធិប្បាយថា កម្ពុជាបោះឆ្នោត ប្រឆាំងទៅនឹងការឈ្លានពានរបស់រុស្ស៊ី ទៅកាន់ប្រទេសអ៊ុយក្រែន ធ្វើឡើងដោយសារកម្ពុជា មិនទាន់មានវិស័យការពារជាតិខ្លាំង។...
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្ដិសុខ អចិន្ដ្រៃយ៍សម្រាប់ការបោះឆ្នោត (គ.ស.អ) បានគាំទ្រ និងភាពឯកភាព ឲ្យប្រើប្រជាការពារភូមិ ការពារថ្ងៃបោះឆ្នោត នាពេលខាងមុខ ដោយបណ្ដុះបណ្ដាលពួកគាត់ទាំងច្បាប់ អក្បកិរិយា សីលធម៌ មិនមែនសម្រាប់ការពារ គណបក្សនយោបាយណាមួយនោះទេ។ សម្ដេច ស ខេង...
ភ្នំពេញ៖ និយាយទុកជាមុន ទៅកាន់ក្រុមណបក្សនយោបាយផ្សេងទៀត សម្រាប់ការឃោសនា រកសំឡេងរបស់ពួកគេ ក្នុងគ្រាជិតដល់ថ្ងៃបោះឆ្នោត ថ្នាក់ឃុំ-សង្កាត់ និងថ្នាក់ជាតិ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ចេញសារថា រដូវកាលសម្រាប់ការនិយាយបញ្ចុះថ្លៃសាំង ក្នុងការទាញសំឡេងគាំទ្រនោះ នឹងមកដល់ឆាប់ៗនេះហើយ ប៉ុន្តែសម្តេចថា ក្នុងនាមជាថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន អត់មានសមត្ថភាព ដោះស្រាយថ្លៃសាំងបានទេ ព្រោះសាំងកំពុងតែឡើងថ្លៃ...
ភ្នំពេញ៖ គណកម្មាធិការនាយក គណបក្សហ៊្វុនស៊ិនប៉ិច នៅរសៀលថ្ងៃទី២៥ខែមីនា ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំពិសេសមួយ ដើម្បីពិនិត្យនិងពិភាក្សា កែសម្រួលបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស និងគាំទ្រលើគោលនយោបាយអាទិភាព សម្រាប់ចូលរួមការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ក្រោមព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និង ព្រះអង្គម្ចាស់ក្សត្រី ព្រមទាំងថ្នាក់ដឹកនាំ ចំនួន៥៤រូប ផងដែរ។...
ភ្នំពេញ៖ គណកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៥មីនា ស្អែកនេះ នឹងធ្វើសន្និសីទសារព័ត៌មាន ស្តីពីការលុបបញ្ជីបេក្ខជន ឈរឈ្មោះបោះឆ្នោត នៃគណបក្សភ្លើងទៀន សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ដាំផ្ញើដល់គណបក្សនយោបាយទាំងអស់ កុំនិយាយបំភ្លើស ឬបង្ខូចឈ្មោះ ចំពោះបញ្ហាអ្វីដែលមិនពិត នៅកម្ពុជា ខណៈកម្ពុជាមានការរីកចម្រើន និងសុខសន្ដិភាព។ ក្នុងពិធីបិទសន្និបាតបូក សរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តព្រៃវែង នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ សម្ដេច ស...
ភ្នំពេញ៖ ស្ថិតនៅលើទឹកដី ឆ្នេរសមុទ្រកម្ពុជា លោក សយ សុភាព អគ្គនាយកសារព័ត៌មានដើមអម្ពិល និងជាប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានបង្ហោះសារនូវរូបភាព បង្កប់ទៅដោយខ្លឹមសារ នយោបាយមួយចំនួន ពាក់ព័ន្ធទៅនឹង ភូមិសាស្ត្រនយោបាយ ដែលមហាអំណាច យកប្រទេសទន់ខ្សោយ ធ្វើជាទីលានប្រកួតប្រជែង ដណ្តើមត្រួតត្រាក្នុងតំបន់។ នៅលើគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះលោក...
ភ្នំពេញ ៖ ក្នុងឱកាសចូលរួមបិទ ពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តជាផ្លូវការ នូវកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០) នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើសម្តេច ស ខេង ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិ...
ភ្នំពេញ៖ ក្នុងនាមជាប្រេសិតពិសេស របស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា នៅព្រឹកថ្ងៃទី២១ មីនានេះ បាននិងកំពុងអញ្ជើញ ទៅបំពេញទស្សនកិច្ចការងារ នៅមីយ៉ាន់ម៉ា ពីថ្ងៃទី២១-២៣ ខែមីនា ឆ្នាំ២០២២ ដើម្បីបង្កើតលក្ខខណ្ឌអំណោយផល ឈានទៅដល់ការបញ្ចប់អំពើហិង្សា ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា...